**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ឯកឧត្តម សរ សិទ្ធិ ដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តស្វាយរៀង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយរដ្ឋបាលខេត្តស្វាយរៀង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ ” ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ នាឱកាសនោះ ឯកឧត្តមប្រធានដឹកនាំកិច្ចប្រជុំ បានស្នើដល់រដ្ឋបាលខេត្តស្វាយរៀង ជួយសម្របសម្រួល និងផ្ដល់កិច្ចសហការក្នុងការរៀបចំព្រឹត្តិការណ៍នេះ ឱ្យដំណើរទៅដោយរលូន និងទទួលបានជោគជ័យ ជាពិសេសក្នុងពិធីបិទ ដែលនឹងប្រព្រឹត្តទៅក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយស យេនឌ័រក្រសួងមហាផ្ទៃ។

បន្ថែមលើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឯកឧត្តមអភិបាលខេត្ត ជួយអំពាវនាវ ដល់សប្បុរសជន និងក្រុមហ៊ុននានា នៅក្នុងខេត្តស្វាយរៀងដើម្បីជួយឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះផងដែរ។ ឆ្លើយតបទៅនឹងសំណើរបស់ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលយក នឹងសន្យារៀបចំចាត់ចែងក្រុមការងារដើម្បីសហការរៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តិទៅបានដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង