**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង

ឈ្វេងយល់ពីយុទ្ធសាស្ត្រធ្វើកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី– រកឃើញមធ្យោបាយហើយការអនុវត្តនឹងឆាប់ទទួលបានសមទ្ធិផល

នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅក្រុងJinan ខេត្ត Shandong កិច្ចប្រជុំសំណេះសំណាលជាមួយតំណាងសហគ្រាសនិងអ្នកជំនាញស្តីពីការធ្វើកំណែទម្រង់បានធ្វើឡើង។ ចំពេលជិតនឹងបើកធ្វើសន្និសីទពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ហើយប្រទេសចិននឹងខិតខំជំរុញការធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ លោក Xi Jinping បានធ្វើជាអធិបតីនៃកិច្ចប្រជុំនេះហើយបានលើកឡើងថា ការកំណែទម្រង់និងបើកទូលាយជាបុព្វហេតុមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ពេលធ្វើកំណែទម្រង់ត្រូវហ៊ានផុលផុស ហ៊ានច្នៃប្រឌិតថ្មី រកឃើញមធ្យោបាយហើយការអនុវត្តនឹងឆាប់ទទួលបានសមទ្ធិផល។
ប្រសាសន៍ដែលថា «រកឃើញមធ្យោបាយហើយការអនុវត្តនឹងឆាប់ទទួលបានសមទ្ធិផល» លើកឡើងដោយលោក Mengzi ឥស្សរជនតំណាងនៃលទ្ធិខុងជឺកាលពី ២២០០ ឆ្នាំមុន។ បើពន្យល់បន្ថែមគឺថា ទស្សនៈគំនិតកំណត់ទិសដៅ មធ្យោបាយសម្រេចនូវប្រសិទ្ធភាព។
ចាប់ពីឆ្នាំ១៩៧៨ សន្និសីទពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១១ បានបើកទំព័រប្រវត្តិសាស្ត្រនៃការធ្វើកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិនរៀងមក តាមគំនិតរបស់លោក តេង ស៊ាវ ភីង ប្រទេសចិនបានអនុវត្តគោលនយោបាយដែលថា “អនុញ្ញាតិឱ្យមនុស្សមួយចំនួននិងតំបន់មួយចំនួនមានជីវភាពធូរធារមុនគេ អ្នកដែលមានជីវភាពធូរធារមុនគេត្រូវដឹកនាំឱ្យអ្នកក្រោយៗធូរធារដូចគ្នា រហូតដល់សម្រេចបាននូវវិបុលភាពរួម ” ដែលបានជំរុញឱ្យសេដ្ឋកិច្ចចិនរីកចម្រើនជាទូទៅប្រកបដោយប្រសិទ្ធភាព។
ឥឡូវនេះ ប្រជាជនចិនដែលស្ថិតនៅយុគសម័យថ្មីកំពុងខិតខំកសាងទំនើបកម្មដែលអ្នកទាំងអស់គ្នាទទួលបានវិបុលភាពរួម ដែលជាគោលដៅនៃការធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយរបស់ចិនដែលដឹកនាំដោយលោក Xi Jinping ។
ដើម្បីសម្រេចគោលដៅនេះ លោក Xi Jinping បានរៀបចំចាត់ចែង “អុកមួយក្ដារ” ។ ក្នុងទស្សនៈគំនិតធ្វើកំណែទម្រង់របស់លោក ភាពទូទៅ និងកិច្ចសហការជារបៀបគន្លឹះមួយ ដែលបានដើរតួនាទីលេចធ្លោក្នុងពេលចិនដោះស្រាយបញ្ហាតុល្យភាពរវាងតំបន់ខុសគ្នា ។ ប្រទេសចិនទឹកដីធំ ចំនួនប្រជាជនច្រើន ធនធានធម្មជាតិក្នុងតំបន់នានាខុសៗគ្នាយ៉ាងឆ្ងាយ ដែលកម្រឃើញនៅលើពិភពលោក។ លោក Xi Jinping សម្គាល់ឃើញថា « អតុល្យភាពជាបញ្ហាទូទៅមួយ ត្រូវអភិវឌ្ឍផងជំរុញឱ្យឈានទៅរកតុល្យភាពដោយសមល្មមផង។ នេះជាវិធីឈ្វេងយល់នៃការសម្របសម្រួលអភិវឌ្ឍតំបន់ »។ យោងតាមនេះ លោក Xi Jinping បានគូរប្លង់ចាត់ចែងរៀបចំនិងជំរុញដោយផ្ទាល់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់សំខាន់ៗរបស់ប្រទេសចិន ដូចជា ការសម្របសម្រួលអភិវឌ្ឍក្រុងប៉េកាំង-ក្រុងធានជីន-ខេត្តហឺបៃ ការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេ ការកសាងមហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ ការអភិវឌ្ឍរួមបញ្ចូលគ្នានៃតំបន់ដីសណ្តទន្លេយ៉ង់សេ ការអភិរក្សអេកូឡូស៊ីនិងអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមដងទន្លេលឿងជាដើម។ ព្រមពេលជាមួយនេះ លោកក៏បានអនុវត្តយុទ្ធសាស្ត្រសម្របសម្រួលអភិវឌ្ឍន៍ក្នុងតំបន់ ដើម្បីជំរុញតំបន់ខាងលិចចិនរីកចម្រើនយ៉ាងទូលំទូលាយ ឱ្យតំបន់ឦសានចិនស្តារឡើងវិញដោយគ្រប់ជ្រុងជ្រោយ ឱ្យតំបន់កណ្តាលចិនអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ឱ្យតំបន់ភាគខាងកើតចិនធ្វើទំនើបកម្មកាន់តែលឿន។ លោក Xi Jinping ធ្លាប់ពន្យល់ថា ការចាត់ចែងរៀបចំទាំងនេះឈរលើទស្សនៈគំនិតដែលថា ដើរឆ្លងទន្លេផងស្ទាបស្ទង់ថ្មផង រួមបញ្ចូលនឹងការចាត់ចែងពីថ្នាក់កំពូល ដែលឱ្យបញ្ហានិងគោលដៅកំណត់ទិសដៅ ដែលកន្លែងខ្លះសាកល្បងសិន ទើបជំរុញជាទូទៅ។
ផ្តោតលើ “អុកមួយក្ដារ” យកចិត្តទុកដាក់លើការប្រមូលផ្តុំជាប្រព័ន្ធ ពេលគិតគូរនិងអនុវត្តផែនការប្រកាន់ខ្ជាប់គំនិតសភាពការណ៍ទូទៅនិងប្រព័ន្ធមួយ– នេះជាមធ្យោបាយមួយទៀតនៃទស្សនៈគំនិតធ្វើកំណែទម្រង់របស់លោក Xi Jinping ។
ពេលប្រឈមមុខនឹងការគ្រប់គ្រង់អភិរក្សបរិស្ថានអេកូឡូស៊ីដែលពាក់ព័ន្ធនឹងការអភិវឌ្ឍជានិរន្តរភាពនៃប្រជាជាតិ លោក Xi Jinping សម្គាល់ឃើញថា ចាំបាច់ត្រូវធ្វើការងារតាមគំនិតប្រព័ន្ធមួយ សម្រាប់ការធ្វើកំណែទម្រង់ក៏ត្រូវគិតគូរអឹចឹងផងដែរ។ ចិនបានអនុវត្ត «ផែនការមេនៃការធ្វើកំណែទម្រង់យន្តការអរិយធម៌អេកូឡូស៊ី» បង្កើតក្រសួងធនធានធម្មជាតិនិងក្រសួងបរិស្ថានអេកូឡូស៊ីដែលសិទ្ធិនិងទំនួលខុសត្រូវច្បាស់លាស់ បង្កើតនិងអនុវត្តរបបអ្នកទទួលខុសត្រូវទន្លេបឹងបួរ។ល។ ការពន្លឿនចាត់ចែងរៀបចំចំពោះការធ្វើកំណែទម្រង់នៃប្រព័ន្ធអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិនបានក្តាប់ជាប់ឱ្យបានត្រឹមត្រូវនូវទំនាក់ទំនងរវាងកំណែទម្រង់និងអភិវឌ្ឍ។ ទាំងនេះសុទ្ធតែជាលទ្ធផលអនុវត្តជាក់ស្តែងក្រោមការណែនាំនៃទស្សនៈគំនិតអរិយធម៌អេកូឡូស៊ីរបស់លោក Xi Jinping ។
បទវិភាគខ្លះវាយតម្លៃថា លោក Xi Jinping ដឹកនាំប្រទេសចិនក្នុងយុគសម័យថ្មីធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ អ្វីដែលថ្មីគឺ«គ្រប់ជ្រុងជ្រោយ» អ្វីដែលពិបាកគឺ«ឱ្យកាន់តែស៊ីជម្រៅ»។
គ្រប់ជ្រុងជ្រោយ មានន័យថា ធ្វើដោយឡែកពីគ្នាកែសម្រួលតាមចំណែកធ្វើមិនកើត។ លោក Xi Jinping បានលើកឡើងថា « កំណែទម្រង់និងកែច្នៃចាំបាច់ត្រូវធ្វើដោយគ្រប់ជ្រុងជ្រោយនិងជាប្រព័ន្ធ ការកែសម្រួលក្នុងគ្រប់វិស័យត្រូវសហការគ្នាប្រមូលផ្តុំគ្នា។»
ឱ្យកាន់តែស៊ីជម្រៅ មានន័យថា ដោះស្រាយតែសំបកខាងក្រៅដូចកន្ទុំរុយប៉ះទឹកនោះធ្វើមិនកើតទេ ។លោក Xi Jinping បានលើកឡើងថា «ចាំបាច់ត្រូវហ៊ានខាំឆ្អឹងរឹង ហ៊ានចូលច្រាំងទន្លេដ៏គ្រោះថ្នាក់» ៕

អត្ថបទដែលជាប់ទាក់ទង