**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

នាយឧត្តមសេនីយ៍ វង្ស ពិសេន នាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃចំនួន ៩វត្ត ក្នុងស្រុកពារាំង

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ព្រមទាំងក្រុមការងារទាំងអស់ចុះមូលដ្ឋាន ភូមិ ឃុំ ក្នុងស្រុកពារាំង បាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្ដាវត្តចំនួន៩វត្ត ក្នុងឃុំទាំង៩នៃស្រុកពារាំង ខេត្តព្រៃវែង។

ពិធីនេះបានធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងវត្តមេលោង ដោយក្នុងមួយវត្តៗទទួលបាន ទៀនវស្សា ១គូ, ស្លាដក់ ១ឈុត, អង្ករ ២០០គីឡូក្រាម, ស្ករស ១០គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកត្រី ៥យួរ, ទឹកស៊ីអុីវ ៥យួរ, ទឹកដោះគោ ១កេសធំ, មីម៉ាម៉ា ២កេសធំ, ត្រីខកំប៉ុង ២កេសធំ, ទឹកក្រូច ៥កេស, ទឹកបរិសុទ្ធ ៥កេស, ប្រេងម៉ាស៊ូត ១កាន។ ក្រៅពីប្រគេនទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួនខាងលើហើយនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន និងមន្រ្តីរួមដំណើរ ក៏បានប្រគេនបច្ច័យសម្រាប់កសាងទីអារាម ក្នុង១វត្តចំនួន ៤.៥០០.០០០៛, ប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ៤៥០.០០០រៀល, ជូនអាចារ្យ និងគណៈកម្មការវត្តចំនួន២នាក់ ក្នុង១នាក់ ៤៥.០០០៛, ជូនយាយជីតាជី ចំនួន៩៨នាក់ ក្នុង១នាក់ ២០.០០០៛ ផងដែរ។ សរុបថវិកាក្នុង១វត្តចំនួន ៧.២៨១.៩០០៛ សរុបថវិការួមមានចំនួន ៦៧,៤៩៧,៥០០៛ (ហុកសិបប្រាំពីរលានបួនសែនប្រាំបួនម៉ឺនប្រាំពីរពាន់ប្រាំរយរៀល។

ក្នុងឱកាសនោះដែរ ឯកឧត្ដម វង្ស ពិសេន បានថ្លែងសួរសុខទុក្ខ សំណេះសំណាលជាមួយប្រជាពលរដ្ឋ យាយជីតាជី និងរំឭកពីការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចេញពីរបបប្រល័យពូសាសន៍ ប៉ុល ពត ដោយនាំមកនូវការរស់ឡើងវិញ ស្វែងរកបានសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានវត្តអារាម និងសាសនាសម្រាប់គោរពបូជាដូចសព្វថ្ងៃនេះ។

ឯកឧត្ដម បានគូសបញ្ជាក់ទៀតសម្ដេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលជាច្រើនរួមមានហេដ្ឋារចនាសម្ព័ន្ធរូបវន័្ត ស្ពាន ថ្នល់ វត្តអារាម សាលារៀន។ ល។ សម្រាប់ជាប្រយោជន៍ជូនប្រជាជនគ្រប់រូប ក្នុងនោះក៏មានការបោះបង្គោលព្រំដែន កសាងផ្លូវតាមក្រវ៉ាត់ព្រំដែន ដែលធ្វើឱ្យតំបន់ព្រំដែនក្លាយទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

បច្ចុប្បន្នទាំងសន្តិភាព ការអភិវឌ្ឍប្រទេស និងសមិទ្ធផលនានា ដែលបានកសាងដោយសម្ដេច ហ៊ុន សែន ត្រូវបន្តរក្សាការពារ និងដឹកនាំអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនដោយរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រៅពីការអភិវឌ្ឍសេដ្ឋកិច្ច និងកសាងសមិទ្ធផលថ្មីៗ នៅថ្ងៃទី៥ ខែសីហា ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបើកការដ្ឋានព្រែកហ្វូណន ជាព្រែកជីកប្រវត្តិសាស្ត្រ មានអត្តប្រយោជន៍ច្រើនក្រៃលែងជួយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ អភិវឌ្ឍវិស័យសេដ្ឋកិច្ច កសិកម្ម ក៏ដូចជាការជួយបញ្ជៀសគ្រោះធម្មជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង