ប្រតិបត្តិការ ២ថ្ងៃ របស់មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ ឃាត់ខ្លួនជនសង្ស័យ ៤នាក់

ភ្នំពេញ៖ កាលពីថ្ងៃទី០៣ដល់ ថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីឧទ្យានុរក្ស និងមន្ត្រីស័្មគ្រចិត្ត អនុវត្តគម្រោងអភិរក្សអន្តរជាតិCI ចុះល្បាតទប់ស្កាតបទល្មើសធនធានធម្មជាតិ ដល់ចំណុចចំណោទពពេល ចំណុចអំពឹល នឹងចំណុចតាសៃ ស្ថិតនៅភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទទួលបានលទ្ធផល៖
១-ចំណុចចំណោទពពេល និយាមកា 378596-1337858 ដកហូតប្រមូលយករណាយន្តធំចំនួន០១គ្រឿង បំផ្លាញចោលរទេះក្របីចំនួន ៣គ្រឿងដឹកឈើអាលេខ២ ចំនួន៩៦សន្លឹកស្មើរនឹង ៣.៦០០ម៉ែត្រីគុណ និងបំផ្លាញគោយន្តកន្ត្រៃសណ្ដោងរម៉ក់ ម៉ាគូបូតាចំនួន០១គ្រឿងដែលបានដឹកឈើរាជចំនួន០១ដុំ ស្មើរ ០.៣៦០ម៉ែត្រត្រីគុណ។
២-ចំណុចតាសៃត្រង់និយាមកា 372908-1327720 បានដកហូតប្រមូលយកកាំភ្លើងAK47 ចំនួន០១ដើម និងគ្រាប់ចំនួន១៩គ្រាប់ វិទ្យុទាក់ទងចំនួន០២គ្រឿង ម៉ូតូម៉ាកវ៉េវពណ៍ខ្មៅ គ្មានស្លាកលេខ(ចាស់)ចំនួន០៣គ្រឿង ម៉ូតូម៉ាក់វេវព៍ណក្រហម គ្មានស្លាកលេខ(ចាស់)ចំនួន០១គ្រឿងនិងបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាប់ពាក់ពន្ធ័និងការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងតំបន់ការពារ។
ជនទាំង០៤រួមមាន៖ ទី០១.ឈ្មោះ ណុប សុខ ភេទប្រុស អាយុ៤០ឆ្នាំ, ទី០២.ឈ្នោះ បឿន របន ភេទប្រុស អាយុ៤០ឆ្នាំ, ទី៣.ឈ្មោះ រឹម វៃ ភេទប្រុស អាយុ៣៩ឆ្នាំ និងទី០៤.ឈ្មោះ ហេង សុខហ៊ី ភេទប្រុស អាយុ៤០ឆ្នាំ។ អ្នកទាំង៤បច្ចុប្បន្នរស់នៅភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្រុមការងារបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ រួមជាមួយវត្ថុតាងរក្សាទុកនៅស្នាក់ការតាងរ៉ាង ៕

