ភ្លើងឆេះព្រៃនៅភាគអាគ្នេយ៍ប្រទេសទួរគី បណ្ដាលឲ្យមនុស្ស១២នាក់ស្លាប់ និងរបួសរាប់សិបនាក់

បរទេស៖ ភ្លើងឆេះព្រៃដ៏ធំមួយនៅតំបន់ឃឺដ ភាគអាគ្នេយ៍តួកគី បានសម្លាប់មនុស្សយ៉ាងតិច១២នាក់។
ដោយប្រកាសពីចំនួនអ្នកស្លាប់នៅលើ X រដ្ឋមន្ត្រីក្រសួងសុខាភិបាល Fahrettin Koca បានឲ្យដឹងថា មនុស្សចំនួន ៧៨នាក់ក៏បានរងរបួសផងដែរ នៅពេលដែលអណ្តាតភ្លើងបានរាលដាលពាសពេញខេត្ត Diyarbakir និង Mardin។
សត្វរាប់រយក្បាលបានស្លាប់នៅក្នុងភ្លើង ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ហើយបានឆាបឆេះដល់ថ្ងៃសុក្រ។
សីតុណ្ហភាពនៅក្នុងប្រទេសទួរគីភាគច្រើនបានឡើងដល់លើសពី ៤០C (១០៤F) ក្នុងសប្តាហ៍កន្លងទៅ ដោយបន្សល់ទុកព្រៃឈើ និងដីក្រៀមស្ងួត។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Ali Yerlikaya បានស្តីបន្ទោសវាលើការដុតកម្ទេចចោល ដែលជាការអនុវត្តនៃការដុតដោយចេតនាដល់សំណល់ដំណាំ។
វាមិនមែនជាលើកទីមួយទេដែលតំបន់ភាគខាងត្បូងត្រូវបានបំផ្លិចបំផ្លាញដោយភ្លើង នៅរដូវក្តៅឆ្នាំ២០២១ អណ្តាតភ្លើងបានឆាបឆេះរមណីយដ្ឋានឆ្នេរសមុទ្រហើយបានឆក់យកជីវិតមនុស្ស៩នាក់។
