**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas

អ្នកនាំពាក្យ៖ ការលើកឡើងរបស់រដ្ឋមន្ត្រីព័ត៌មាន បង្ហាញពីភាពចាំបាច់ ក្នុងការធានាលើកកម្ពស់សីលធម៌សង្គម សណ្ដាប់ធ្នាប់សាធារណៈ និងសេចក្តីថ្លៃថ្នូររបស់អ្នក

ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ប្រសាសន៍អំពាវនាវរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នេះ គឺជាការណែនាំក្រើនរំលឹកដល់អ្នកសារព័ត៌មាន (អនឡាញ ជាពិសេស) អ្នកបង្កើតមាតិកាបណ្តាញសង្គម (MMO) និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយអំពីភាពចាំបាច់ក្នុងការធានាការលើកកម្ពស់សីលធម៌សង្គម សណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងការថែរក្សាវប្បធម៌ ប្រពៃណីល្អក្នុងការរស់នៅប្រាស្រ័យទាក់ទងគ្នាជាប្រចាំរបស់ប្រជាជនកម្ពុជា។

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន ធ្វើឡើងនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ បន្ទាប់ពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញសារដាស់តឿន ក្រឿនរំលឹក ដល់អ្នកដែលបានចែកចាយ និងបង្ហោះវីដេអូនៃសកម្មភាព ខ្មាន់កាំភ្លើង បាញ់សម្លាប់ជនរងគ្រោះក្នុងគេហដ្ឋាន នៅបុរីប៉េងហួត បឹងស្នោ ដែលករណីនេះ ទើបតែកើងឡើងថ្មីៗ។

ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថា ការអំពាវនាវនេះគឺជាការក្រើនរំលឹក ដាស់និងពង្រឹងស្មារតីដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាបណ្តាញសង្គម (MMO) និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយ កុំឱ្យដើរប្រាសចាសពីគន្លងនៃក្រមសីលធម៌វិជ្ជាជីវៈ ក្រមសីលធម៌ក្នុងការរស់នៅក្នុងសង្គម ដែលក្នុងបរិបទប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល មានជនមួយចំនួន ក្នុងចំណោមអ្នកទាំងនេះ ដោយសារតែមហិច្ឆតាក្នុងការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ឬស្វែងរកប្រជាប្រិយភាពសម្រាប់ខ្លួនឯង បែរជាភ្លេចខ្លួនទៅបំពានក្រមសីលធម៌បុគ្គល បំពានក្រមសីលធម៌នៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងបំពានក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្សព្វផ្សាយនិងចែកចាយព័ត៌មាន តួយ៉ាងប្រភេទព័ត៌មានភ្ជាប់ជាមួយរូបភាពដ៏សាហាវឃោរឃៅដែលប៉ះពាល់ដល់ឯកជនភាព សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា ការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន មានបំណងធានាសិទ្ធិសេរីភាពដោយលើកកម្ពស់ បរិយាកាសសង្គមឌីជីថលប្រកបដោយសុវត្ថិភាព ការគោរពសិទ្ធិបុគ្គលទាំងឡាយក្នុងសង្គម និងក្រមសីលធម៌វិជ្ជាជី វៈក្នុងវិស័យព័ត៌មាន។ នាពេលកន្លងទៅ ក្រសួងព័ត៌មាន និងអ្នកនាំពាក្យរបស់ក្រសួងក៏ធ្លាប់បានណែនាំផងដែរអំពី ផលវិបាកនៃការផ្សព្វផ្សាយ រាប់បញ្ចូលការចែករំលែកព័ត៌មានតាមបណ្តាញសង្គមផងដែរ ដោយបង្ហាញរូបភាព សោកនាដកម្មផ្សេងៗ រូបអាសអាភាស រូបបង្ហាញភាពឃោរឃៅ សកម្មភាពហិង្សាយ៉ាងចំហរស្រស់ៗដោយមិន មានបិទបាំងត្រឹមត្រូវតាមបទដ្ឋានវិជ្ជាជីវៈក្នុងការផ្សាយព័ត៌មាន ឬប្រភេទរូបភាពផ្សេងទៀតដែលប៉ះពាល់ដល់ការ ថែរក្សាសាសនា វប្បធម៌ ប្រពៃណីល្អរបស់ជាតិ ដល់សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម និងប៉ះពាល់ដល់សិទ្ធិឯក ជនភាព សិទ្ធិនិងតម្លៃរបស់អ្នកដទៃ។

អ្នកនាំពាក្យរូបនេះ បានបន្តថា សិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន គឺជាសិទ្ធិមូលដ្ឋាន និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារ ព័ត៌មានត្រូវផ្សារភ្ជាប់នឹងកាតព្វកិច្ចផងដែរ និងត្រូវអនុលោមតាមក្របខណ្ឌនៃច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធ ព្រមទាំងត្រូវគោរពតាមក្រមសីលធម៌ឱ្យបានត្រឹមត្រូវ ដើម្បីធានាសន្តិសុខព័ត៌មាន ជំនឿទុកចិត្តក្នុងសង្គម ប្រកបដោយ ការទទួលខុសត្រូវ និងវិជ្ជាជីវៈ។

ក្នុងបរិបទនៃការធានាសណ្តាប់ធ្នាប់និងក្រមសីលធម៌នេះដែរ ក្រសួងព័ត៌មាន កាលពីពាក់កណ្តាលខែមេ សាកន្លងទៅ បានរៀបចំសិក្ខាសាលាដើម្បីប្រមូលធាតុចូលពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ដើម្បីរៀបចំសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលកំណត់គោលការណ៍គ្រឹះរួមស្តីពីក្រមសីលធម៌ វិជ្ជាជីវៈ សម្រាប់តួអង្គពាក់ព័ន្ធទាំងអស់យកទៅអនុវត្ត ខណៈសង្គមកម្ពុជាកំពុងដើរស្របនឹងការវិវត្តឥតឈប់ឈរនៃ បច្ចេកវិទ្យា។ វាជាកិច្ចការចំបងមួយដែលរាជរដ្ឋាភិបាល ក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ដើម្បីគ្រប់គ្រងឱ្យមានប្រសិទ្ធភាពស្របតាមសម័យកាល និងតម្រូវក្នុងសង្គម ក្នុងក្របខណ្ឌការលើកកម្ពស់គុណ ភាព សីលធម៌ និងតម្លៃវិជ្ជាជីវៈសម្រាប់អាជីពសារព័ត៌មាននៅកម្ពុជា។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ក្រោយ ពេលត្រូវបានបង្កើតឡើងហើយ នឹងក្លាយទៅជាស្តង់ដាប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈរបស់ជាតិសម្រាប់គ្រប់តួអង្គ ពាក់ព័ន្ធទាំងអស់ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប គោរពនិងប្រតិបត្តិតាម សំដៅបន្តរួមចំណែកអភិវឌ្ឍន៍ ឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបន្តផ្តល់បរិយាកាសអំណោយផលសម្រាប់ ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ នូវសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅ កម្ពុជា ខណៈរួមគ្នាយ៉ាងសកម្មក្នុងការលើកកម្ពស់សីលធម៌រស់នៅល្អ និងគុណតម្លៃវិជ្ជាជីវៈក្នុងសង្គមឌីជីថល ៕

អត្ថបទដែលជាប់ទាក់ទង