**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកស្ទោង ក្នុងស្រុកស្ទោង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត សេង សុជា ប្រធានមន្ទីរពេទ្យ បានជម្រាបជូនគណៈប្រតិភូថា មន្ទីរពេទ្យនេះមានកម្រិតCPA2 មានបុគ្គលិកទាំងអស់ចំនួន ៧២នាក់ ក្នុងនោះមានវេជ្ជបណ្ឌិតចំនួន ២៥នាក់ វេជ្ជបណ្ឌិតជំនាញ ០១ម្នាក់ ឆ្មប ១៣នាក់ និងគិលានុបដ្ឋាក ១៦នាក់ ព្រមទាំងមានមន្ត្រីពេទ្យផ្សេងៗទៀត ដែលបានផ្តល់សេវាជូនប្រជាជនចំនួន ១៥៥,៨៦៩នាក់ មកពី១៧០ភូមិ ក្នុងឃុំ១៨ និងស្រុកចំនួន០២ គឺស្រុកស្ទោង និងស្រុកប្រាសាទបល្ល័ង្ក។

មន្ទីរពេទ្យនេះ មានបម្រើសេវាសុខភាពជាច្រើនដូចជា ពិគ្រោះជំងឺក្រៅ វះកាត់ សម្ភព និងរោគស្ត្រី ជំងឺកុមារ ជំងឺទូទៅ ជំងឺមិនឆ្លង និងជំងឺផ្សេងៗទៀត។ ប្រជាពលរដ្ឋមកទទួលសេវាសុខាភិបាលដោយប្រើប្រាស់ប័ណ្ណ ប.ស.ស មានចំនួនតិច រីឯប័ណ្ណសមធម៌វិញមានចំនួនច្រើន និងបង់លុយផ្ទាល់ខ្លួនមានចំនួនតិចតួច។ មន្ទីរពេទ្យនេះ ក៏ជួបបញ្ហាប្រឈមមួយចំនួនដូចជា ខ្វះមន្ត្រីជំនាញ ខ្វះមន្ត្រីពេទ្យតាមផ្នែក ខ្វះបទពិសោធន៍ ខ្វះសម្ភារៈ និងបរិក្ខាពេទ្យ។

ក្រោយពីបានស្តាប់របាយការណ៍របស់លោកប្រធានមន្ទីរពេទ្យរួចមក លោកជំទាវ ឡោក ខេង បានថ្លែងអំណរគុណ និងកោតសរសើរដល់ប្រធានមន្ទីរពេទ្យ ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ការបណ្តុះបណ្តាលមុខវិជ្ជាជីវៈ ការលើកកម្ពស់សុខភាព និងសុខុមាលភាពសាធារណៈ និងពង្រឹងប្រព័ន្ធគាំពារសង្គម ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។

លោកជំទាវ ក៏បានអំពាវនាវ និងស្នើសុំឱ្យធ្វើការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រីពេទ្យ ដោយចូលស្តាប់ និងរៀនពីនវានុវត្តន៍ក្នុងនាមជាអ្នកដឹកនាំ ព្រមទាំងស្នើសុំឱ្យគណៈទ្រទ្រង់សុខភាពភូមិ ត្រូវរៀបចំផ្សព្វផ្សាយពីជំងឺមិនឆ្លងមុនចាប់ផ្តើមវេទិកាសាធារណៈភូមិ-ឃុំមានសុវត្ថិភាព ព្រមទាំងជំរុញឱ្យប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទាំងអស់ ត្រូវខិតខំផ្សព្វផ្សាយ តាមរយៈការលើកប៉ាណូ និងចាក់វីដេអូបង្ហាញពីផលប៉ះពាល់នៃជំងឺមិនឆ្លង (ជំងឺផ្លូវចិត្ត ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺបេះដូង ជំងឺមហារីក) ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង