ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច ជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញយឿង

ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ូ វ៉ានមិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញយឿង និងសហការី នៅខេត្តប៊ិញយឿង សាធារណរដ្ឋសង្គមនិយមវៀតណាម ៕
