**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

៤ថ្ងៃ មជ្ឈមណ្ឌលធនធានចល័តនៃសាលាក្ដីខ្មែរក្រហម ផ្សព្វផ្សាយពីសមិទ្ធផល និងកេរដំណែលដល់សិស្សានុសិស្សជាង ៣៥០០នាក់ ក្នុងខេត្តកណ្ដាល

ភ្នំពេញ៖ ក្នុងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត នៃសាលាក្ដីខ្មែរក្រហម បានផ្សព្វផ្សាយអំពីសមិទ្ធផល និងកេរដំណែលរបស់ខ្លួន ដល់យុវជន និងសិស្សានុសិស្សចំនួន ៣ ៥១៤នាក់ ក្នុងវិទ្យាល័យចំនួនបួន នៃខេត្តកណ្ដាល។ វិទ្យាល័យចំនួន ៤នោះ រួមមាន វិទ្យាល័យ ហ៊ុន សែន សេរីភាព ក្នុងក្រុងតាខ្មៅ វិទ្យាល័យជ័យវរ្ម័នទី៧ ក្នុងស្រុកកៀនស្វាយ វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្ដាល ក្នុងស្រុកខ្សាច់កណ្ដាល និងវិទ្យាល័យព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង។

ឯកឧត្ដម ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃសាលាក្ដីខ្មែរក្រហម បានសាទរចំពោះលទ្ធផលនេះ ដោយបានគូសបញ្ជាក់ថា «យើងខ្ញុំពិតជារីករាយណាស់ដោយបានឃើញយុវជនជំនាន់ក្រោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងទាក់ទងនឹងការសិក្សាស្វែងយល់អំពីប្រវត្តិសាស្ដ្ររកម្ពុជា តាមរយៈការចូលរួមនៅក្នុងកម្មវិធីផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័តនេះ»។

ឯកឧត្ដមបានបន្ថែមថា «ការចូលរួមរបស់កូនក្មួយយ៉ាងសស្រាក់សស្រាំនេះ នឹងធ្វើឱ្យយើងខ្ញុំកាន់តែមានទឹកចិត្តបន្ដ និងជម្រុញឱ្យមានកិច្ចការងារផ្សព្វផ្សាយឱ្យកាន់តែផុសផលឡើងដល់ក្មួយៗបន្ថែមទៀត ដើម្បីជួយឱ្យក្មួយៗ ទទួលបានចំណេះដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ដ្រនៃរបបខ្មែរក្រហម ក៏ដូចជាបានយល់ដឹងអំពីដំណើរការកាត់សេចក្ដីនៅក្នុង អ.វ.ត.ក. ដែលការយល់ដឹងនេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការទប់ស្កាត់ការវិលត្រលប់មកវិញនូវរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នងនេះ»។

ឯកឧត្ដមប្រធានរដ្ឋបាលស្ដីទី បញ្ជាក់បន្ថែមថា សាលាក្ដីខ្មែរក្រហម តាមរយៈមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត នេះ នឹងបន្ដរៀបចំសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលរបស់ខ្លួន ដល់យុវជនជាច្រើនទៀតនៅតាមបណ្ដាខេត្ដនានា នៅទូទាំងប្រទេសកម្ពុជា ដើម្បីជម្រុញឱ្យពួកគេបានទទួលព័ត៌មានពិតប្រាកដអំពីរបបប្រល័យពូជសាសន៍ យល់ដឹងពីសារៈសំខាន់នៃការជំនុំជម្រះក្ដីលើអតីតមេដឹកនាំ និងអ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្មធ្ងន់ធ្ងរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចងចាំអំពីទុក្ខលំបាកវេទនាដែលប្រជាពលរដ្ឋកម្ពុជានៅក្នុងរបបប្រល័យពូជសាសន៍នោះ និងយល់ដឹងពីតម្លៃនៃសន្ដិភាព និងចូលរួមថែរក្សា ការពារសន្ដិភាពដែលកម្ពុជាកំពុងទទួលបានសព្វថ្ងៃនេះ។

សិស្សានុសិស្ស ដែលបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយនេះបានលើកឡើងស្រដៀងៗគ្នាថា ពួកគេពិតជារីករាយ និងទទួលបានចំណេះដឹងបន្ថែមជាច្រើន នៅពេលបានចូលរួមក្នុងកម្មវិធីមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត។

កញ្ញា ទ្រី ណៃឡៃអ៊ី ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យព្រែកស្លែង បានបញ្ជាក់ថា «នាងខ្ញុំពិតជាមានសេចក្ដីរំភើបយ៉ាងក្រៃលែងដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ អ.វ.ត.ក. ចល័ត បានចុះមកដល់សាលានាងខ្ញុំផ្ទាល់ និងបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់នាងខ្ញុំ និងសិស្សដទៃផ្សេងៗទៀត គឺយល់ដឹងនូវការកាត់សេចក្ដី រឿងរ៉ាវលម្អិតនៅក្នុងរបបប្រល័យពូជសាសន៍ ឬរបបខ្មែរក្រហម និងរឿងរ៉ាវទុក្ខលំបាកវេទនារបស់ប្រជាជន ការរំដោះប្រទេសឱ្យមានសិទ្ធិសេរីភាពជាដើម។ ក្នុងនាមខ្ញុំជាសិស្សម្នាក់ ខ្ញុំនឹងខំប្រឹងយល់ដឹងបន្ថែមពីប្រវត្តិសាស្ដ្រខ្មែរយើង»។

យុវជន ធុល ធាន ក៏បានបញ្ចេញចំណាប់អារម្មណ៍ដែរថា «ការចុះផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត បានផ្ដល់ផលប្រយោជន៍ដ៏ច្រើនដល់ខ្ញុំ ដូចជា បានស្គាល់ និងបានទទួលចំណេះដឹងអំពីរបបខ្មែរក្រហម និងមន្ដ្រីជាន់ខ្ពស់របបនោះ ហើយបានយល់ដឹងនៃដំណើរការក្នុងការកាត់ក្ដីលើរបបខ្មែរក្រហមផងដែរ»។
កញ្ញា ខេង ឌីណា ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យព្រែកស្លែង បានលើកឡើងដែរថា កញ្ញាពិតជារីករាយណាស់ ដែលបានចូលរួក្នុងកម្មវិធីផ្សព្វផ្សាយរបស់ អ.វ.ត.ក. នេះ។
កញ្ញា ឌីណា បានបញ្ជាក់ថា «ការចូលរួមក្នុងកម្មវិធីនេះ ពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ខ្ញុំ និងអ្នកទាំងអស់គ្នា ដោយបានយល់ដឹងអំពី ដំណើរការកាត់សេចក្ដី ក្រោយពេលបញ្ចប់នូវរបបខ្មែរក្រហម»។

ចំណែកយុវសិស្សឈ្មោះ នាង គីមហុង ជាសិស្សថ្នាក់ទី១១ «H» នៃវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល បានយល់ឃើញថា «ខ្ញុំសប្បាយចិត្តដែលបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយថ្ងៃនេះ ព្រោះបានជួយស្រាយចម្ងល់របស់ខ្ញុំច្រើនណាស់អំពីសម័យខ្មែរក្រហម និងការកាត់ទោសមេខ្មែរក្រហម ហើយខ្ញុំគិតថាការចុះផ្សព្វផ្សាយនេះ បានចូលរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីរបបប្រល័យពូជសាសន៍ ដែលជាអំពើឃោរឃៅបំផុត ដែលប្រជាជនមិនចង់ឱ្យកើតឡើងម្តងទៀតឡើយ»។
ក្នុងរយៈពេលបួនថ្ងៃនៃកម្មវិធីផ្សព្វផ្សាយតាមរយៈមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត សិស្សានុសិស្សមានឱកាសស្ដាប់បទបង្ហាញអំពីដំណើរការជំនុំជម្រះក្ដី យល់ដឹងពីរបៀបចូលទៅអាន និងប្រើប្រាស់ឯកសារជំនុំជម្រះក្ដីដែលមានផ្ទុកនៅក្នុងគេហទំព័ររបស់ អ.វ.ត.ក. ទស្សនាការដាក់តាំងពិព័រណ៌ផ្ទាំងរូបថតអំពីសមិទ្ធផល និងមុខងារសេសសល់របស់ អ.វ.ត.ក. និងទទួលបានឯកសារ សម្រាប់ស្វែងយល់បន្ថែមទាក់ទងនឹង អ.វ.ត.ក.។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត ជាកម្មវិធីដំបូងបំផុតរបស់សាលាក្ដីខ្មែរក្រហម ដែលត្រូវបានប្រើប្រាស់ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីការងាររបស់ អ.វ.ត.ក. ជូនដល់អ្នកសិក្សាស្រាវជ្រាវ និងសាធារណជន អំពីដំណើរការជំនុំជម្រះក្ដី និងដឹងពីរបៀបចូលទៅពិនិត្យមើល អាន និងស្រាវជ្រាវឯកសារនៅក្នុងបណ្ណសារនៃសាលាក្ដីខ្មែរក្រហមបាន។
នៅក្នុងមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាដ៏ទំនើប រួមមានកុំព្យូទ័រយួរដៃ ម៉ាស៊ីនបញ្ចាំងរូបភាព ផ្ទាំងអន្តរកម្មសម្រាប់បង្ហាញឯកសារ មាតិកា និងចាក់បញ្ចាំងវីដេអូអប់រំជាដើម។ ចាប់ពីខែមិថុនា ឆ្នាំ២០២៤នេះតទៅ មជ្ឈមណ្ឌលធនធា អ.វ.ត.ក. ចល័ត នឹងធ្វើដំណើរទៅកាន់សាលារៀន អតីតទីតាំងឧក្រិដ្ឋកម្ម ទីប្រជុំជន និងទីសាធារណៈផ្សេងៗ នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង