**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី តួនាទី ភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី តួនាទី ភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

កម្មវិធីនេះដែរ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកអធិការរងផ្នែកសេនាធិការ នាយផ្នែកនគរបាលក្រុង ស្រុកទាំង០៩ និងសិក្ខាកាមចំនួន ៤០នាក់ ស្រី ០៥នាក់។

លោកវរសេនីយ៍ឯក ឈឿង សម្បត្តិ នាយការិយាល័យកិច្ចការប៉ុស្តិ៍ បានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាប្រធានសេនាធិការ។ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំបើកវ្គបណ្តុះបណ្តាលដល់គ្រូបង្គោលមកពីតាមបណ្តាអធិការដ្ឋាននគរបាល ស្រុក ក្រុង ទាំង០៩ ។ក្នុងរយៈពេល០១ថ្ងៃ ដើម្បីបង្ហាត់បង្រៀនបន្តដល់នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ កម្លាំងប្រជាការពារដែលកំពុងបំពេញភារកិច្ចតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ជាការឆ្លើយតបនឹងសេចក្តីណែនាំលេខ០៣៧ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងចលនាប្រជាការពារ ដើម្បីចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងមូលដ្ឋាន អនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធិភាពខ្ពស់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឲ្យដឹងថា យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាបទបញ្ជារបស់អគ្គស្នងការរនគរបាលជាតិ ថ្ងៃនេះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ចនិងសិទ្ធិរបស់ប្រជាការពារដល់គ្រូបង្គោលតាមមកពីអធិការដ្ឋាននគរបាលស្រុក ក្រុងទាំង០៩ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់កងកម្លាំងនគរបាលយើងពីសំណាក់កម្លាំងប្រជាការពារដែលជាកម្លាំងមួយយ៉ាងសំខាន់សំរាប់ទ្រទ្រង់សភាពការណ៍នៅតាមបណ្តាឃុំ សង្កាត់ របស់យើង។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ថា ថ្វីត្បិតតែវគ្គសិក្សានេះមានរយៈពេលខ្លីក៏ពិតមែន ស្នើសុំឲ្យអស់លោក លោកស្រីទាំងអស់ក្រោយពីទទួលបានការបណ្តុះបណ្តាលនេះ ត្រូវធ្វើការងារដោយផ្ទាល់ជាមួយប្រជាការពារនៅថ្នាក់មូលដ្ឋាន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន ហើយឲ្យចំទិសដៅដែលថ្នាក់ដឹកនាំបានកំណត់ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់បំផុត ៕ 

អត្ថបទដែលជាប់ទាក់ទង