ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា៖ កម្ពុជា និងតំណាងពីបណ្តារដ្ឋជាហត្ថលេខី MOU បានជួបប្រជុំពីបញ្ហាគ្រឿងញៀន នៅឡាវ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងប្រាប់ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវថា ដូចកម្មវិធីគ្រោងទុកកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ប្រទេសហត្ថលេខីអនុស្សរណៈយោគយល់គ្នា (MoU) ឆ្នាំ១៩៩៣ នៃមហាអនុតំបន់ទន្លេមេគង្គបានបើកកិច្ចប្រជុំជាផ្លូវការ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នេះ។
កិច្ចប្រជុំនេះដែរប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ខាំគីង ភួយឡាមុនីវង់(Khamking Phuilamanyvong ) អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខឡាវ និងលោកម៉ាស៊ូដ ការីមីពួរ (Masood Karimipour ) តំណាងអង្គការ UNODC ប្រចាំតំបន់ និងអាស៊ីប៉ាស៊ីហ្វិច ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់នៃស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿញៀននៃប្រទេសហត្ថលេខីនៃអនុតំបន់ទន្លេមេគង្គ ចំនួន៦ មាន ៖ កម្ពុជា ចិន ភូមា ឡាវ ថៃ វៀតណាម សរុបចំនួន៦០នាក់។
ឧត្តមសេនីយ៍នាក់ យុទ្ធា បានជម្រាបបន្ថែមថា កិច្ចប្រជុំនឹងធ្វើការពិនិត្យ ពិភាក្សា និងវាយតម្លៃ លើ
១.ស្ថានភាពគ្រឿងញៀនបច្ចុប្បន្ននៅក្នុងតំបន់
២.ការអនុវត្តផែនការសកម្មភាពអនុតំបន់ XII ៣.ទិសដៅនិងកិច្ចការសហការបន្ត ៕

