**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញការអណោចអធ័មខ្លោចចិត្ត ពេលឃើញឪពុកសំពះកូនដែលជាបងធំ**សម្តេចធិបតី ចេញអនុក្រឹត្យស្ដីពីប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភ សម្រាប់មន្រ្តីក្របខ័ណ្ឌ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងព័ត៌មាននឹងសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១៩ មិថុនា**កម្ពុជា-តួកគី ខិតខំប្រឹងប្រែងរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អបអរសាទរ និងជូនពរជ័យ ដល់បងប្អូនម៉ូស្លីមកម្ពុជា ក្នុងថ្ងៃបុណ្យរ៉ាយ៉ាហាជី**ឃាត់ខ្លួនក្រុមក្មេងទំនើង ២ក្រុម ពាក់ព័ន្ធករណីហិង្សាក្នុងទីតាំងលក់ស្រាក្រឡុកមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ**ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តឧត្តរមានជ័យ ពោធិ៍សាត់ ព្រៃវែង ពីថ្ងៃទី១៧-២១ មិថុនា**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះសួរសុខទុក្ខកម្លាំងវរសេនាតូចអន្តរាគមន៍២៨១ ដែលត្រូវចេញសហការ ការពារ ទប់ស្កាត់ បង្ក្រាបការកាប់ទន្ទ្រានដីព្រៃនៅក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ២**ក្រុមមន្ត្រីបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារក្នុងពិធី Juneteenth នៅឧទ្យានរដ្ឋតិចសាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ រៀបចំសន្និសីទសារព័ត៌មានលើកដំបូង ស្តីពីការផ្តល់សេវាតាមច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ**រាជរដ្ឋាភិបាលសម្រេចបង្កើតឱ្យមានយន្តការដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលមានឈ្មោះថា “ការិយាល័យប្រជាពលរដ្ឋ”**សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរួមគ្នាគិតគូរពីស្តង់ដារសុវត្ថិភាពសំណង់ ទាំងប្រព័ន្ធទឹក ភ្លើង ហ្កាស និងអគ្គិភ័យ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ស្ពានអាកាសភ្លោះចំណុចព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងក្លាយជាផ្លូវដឹកជញ្ជូនឡូជីស្ទីក**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៦ចំណុច ដើម្បីជំរុញការអភិវឌ្ឍទីក្រុងឱ្យកាន់តែទំនើប និងឆ្លើយតបទៅនឹងការកើនឡើង នៃនគរូបនីយកម្ម**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសបន្តកំចាត់ក្រុមក្មេងស្ទាវ ដាវសាមូរ៉ៃ**សម្តេចធិបតី ណែនាំដល់អាជ្ញាធររាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធពិនិត្យឱ្យបានច្បាស់ចំពោះគម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាល ពីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី**សម្ដេចធិបតី អំពាវនាវដល់វិស័យឯកជន គួរបោះទុនវិនិយោគលើការសាងសង់កន្លែងចតរថយន្ត ដែលកំពុងប្រឈមនឹងកង្វះខាតច្រើននៅពេលបច្ចុប្បន្ននេះ**សម្តេចធិបតី៖ ខ្ញុំមិនទទួលយកយោបល់លើការស្នើសុំការកំណត់ឆ្នាំចំពោះការនាំចូលរថយន្តមកកម្ពុជានោះទេ

សម្តេច ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេច ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩០ ឈានចូល ៩១ឆ្នាំ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសេចក្តីសោមន្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់ ៩០ឆ្នាំ ឈានចូល ៩១ឆ្នាំ។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសេចក្តីសោមន្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់ ៩០ឆ្នាំ ឈានចូល ៩១ឆ្នាំ របស់សម្តេចអគ្គមហាពញាចក្រី ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្តៅបំផុតជាមួយនឹងការគោរពជូនពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាជូន សម្តេចអគ្គមហាពញាចក្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ និងជន្មាយុយឺនយូរ។

តាងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ព្រមទាំងភរិយា ខ្ញុំសូមកោតសរសើរ យ៉ាងក្រៃលែងចំពោះគុណបំណាច់ដ៏ធំធេងរបស់ សម្តេចអគ្គមហាពញាចក្រី ក្នុងការរួមចំណែកសង្គ្រោះប្រទេសជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ កសាងជាតិមាតុភូមិកម្ពុជាឱ្យទទួលបានភាពសម្បូណ៌សប្បាយរុងរឿង។ សម្តេចអគ្គមហាពញាចក្រី ជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលមានទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រ និងខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច រីកចម្រើនលើគ្រប់វិស័យ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងបានបន្តការពារថែរក្សាសុខសន្តិភាពជូនជាតិមាតុភូមិ ប្រជាជនកម្ពុជា ធ្វើឱ្យប្រជាជនរស់នៅក្នុងសុខសន្តិភាព ប្រកបដោយភាពថ្លៃថ្នូរ និងមានជីវភាពឈានឡើងជាបន្តបន្ទាប់។

ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យ ជូនសម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចអគ្គមហាពញាចក្រី ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ ៕

អត្ថបទដែលជាប់ទាក់ទង