អង្គភាព CMAC ដោះមីននៅចំណុចដីព្រៃភូមិអណ្តូងថ្មមាស រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសរុប ៨៩គ្រាប់

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីអង្គភាពកំចាត់មីន(CMAC) បានដោះមីននៅចំណុចដីមួយកន្លែងមានទំហំ៧ហិកតា មានម្ចាស់ឈ្មោះ កុក អាន ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ០៤ប្រភេទសរុប ៨៩គ្រាប់ ។
នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះមាន៖
១/-គ្រាប់បែកដៃ M67 ចំនួន ៨០គ្រាប់ ផលិតនៅUSA
២/-គ្រាប់ត្បាល់ ៨២ម៉ម៉ ចំនួន ០២គ្រាប់ ផលិតនៅប្រទេសចិន
៣/-ក្បាលផ្ទុះចំនួន ០៦គ្រាប់ ផលិតនៅប្រទេសចិន
៤/-ម៉ីន POMZចំនួន ០១គ្រាប់ ផលិតនៅប្រទេសសូវៀត។
គ្រាប់យុទ្ធភ័ណ្ឌទាំងនោះគុណភាពខូចទាំងស្រុងត្រូវបានមន្ត្រីអង្គភាពកំចាត់ម៉ីន (CMAC) យកទៅកំទេចចោលផងដែរ ៕

