ឯកឧត្ដម សក់ សេដ្ឋា លើកទឹកឲ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីបក្សប្រជាជន បន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ គាំទ្រនិងចូលរួមបោះឆ្នោត ដើម្បីបក្សប្រជាជន បន្តបំពេញបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជន

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបវេល បានថ្លែងលើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកបវេល ដែលជាអង្គបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក មេត្តាបន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ ធ្វើការគាំទ្រ និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សបន្តបំពេញបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជាឱ្យសម្បូរសប្បាយរុងរឿងប្រកបដោយភាព សុខដុមរមនា និងសុភមង្គល។
ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្ពោះជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងស្រុកបវេលខេត្តបាត់ដំបង នៅស្នាក់ការគណបក្សស្រុកបវេល នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដម សក់ សេដ្ឋា បានមានប្រសាសន៍ថា ផ្អែកលើរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិដែលកំណត់ដោយ ច្បាប់រៀបចំអង្គការ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាដំណើរការដ៏មានសារសំខាន់ ដើម្បីជំរុញនិងលើកកម្ពស់អភិបាលកិច្ច ដោយមានការចូលរួមតាមបែបប្រជា ធិបតេយ្យ និងវិមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបោះជំហានទៅមុខប្រកបដោយនិរន្តរភាព។
ឯកឧត្ដមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបវេល បានគូសបញ្ជាក់ថា ដំណើរការបោះឆ្នោតនេះ មានគោលដៅសំខាន់ចំនួនពីរ គឺ ទីមួយ៖ គឺការចូលរួមពង្រឹង និងពង្រីក ដំណើរការ ប្រជាធិបតេយ្យសេរីពហុបក្សឱ្យចាក់គ្រឹះដល់មូលដ្ឋាន និង ទីពីរ៖ គឺការជំរុញ ដំណើរ ការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតាមរយៈការផ្ទេរមុខងារ ធនធាន និងការទទួលខុសត្រូវ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីរដ្ឋបាលនីមួយៗនៅថ្នាក់ក្រោមជាតិមានការទទួលខុសត្រូវ និង ភាពជាម្ចាស់ក្នុងការ គ្រប់គ្រងចាត់ចែងអនុវត្តមុខងារ ធនធានដែលបានផ្ទេរឱ្យទាំងនោះ សំដៅធ្វើ ការអភិវឌ្ឍមូលដ្ឋាន ធ្វើការផ្តល់សេវាសាធារណៈ ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែឆាប់រហ័ស កាន់តែមានប្រសិទ្ធភាព កាន់តែមានតម្លាភាព និងមានគណនេយ្យភាព ចំពោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្សេងៗគ្នា សំដៅលើកកម្ពស់គុណភាពនៃជីវិតរស់នៅរបស់ ប្រជាពលរដ្ឋតាមសហគមន៍នានាទូទាំងប្រទេស។
ឯកឧត្ដម សក់ សេដ្ឋា លើកឡើងថា ក្នុងដំណើរការបោះឆ្នោតអសកល ឬការបោះឆ្នោតមិនផ្ទាល់ដើម្បីជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យើងត្រូវរួមគ្នាធានាឱ្យគណបក្សប្រជាជនកម្ពុជាទទួលបាន ជោគជ័យដាច់ខាតក្នុងការបោះឆ្នោតនេះ ដើម្បីគណបក្សយើងបានកាន់កាប់មុខតំណែងប្រធាន ក្រុមប្រឹក្សា និងអាសនៈភាគច្រើនដាច់ខាតក្នុងក្រុមប្រឹក្សានៅរាជធានី និងនៅគ្រប់ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាកត្តាគន្លឹះដ៏សំខាន់បំផុតក្នុងការនាំមកនូវជោគជ័យនៃកំណែទម្រង់អភិបាលកិច្ចតាម បែបប្រជាធិបតេយ្យ និងវិមជ្ឈការ វិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាគោល នយោបាយកំណែទម្រង់ផ្តួចផ្តើមដោយគណបក្សប្រជាជនកម្ពុជា និងទទួលបានការចូលរួម ការគាំ ទ្រយ៉ាងទូលំទូលាយ ក្នុងផ្ទៃក្នុងជាតិយើង និងពីសហគមន៍អន្តរជាតិ។
ឯកឧត្ដមបន្ថែមថា អាស្រ័យដោយជោគជ័យជាបន្តបន្ទាប់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោត ដោយផ្ទាល់ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតអសកលដើម្បីជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នារយៈពេលកន្លងមកនេះ ទើបដំណើរការកំណែទម្រង់ អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការ វិសហមជ្ឈការនៅថ្នាក់ក្រោមជាតិនៅកម្ពុជា មានដំណើរការ ដោយរលូនរយៈពេលជាង២២ឆ្នាំ រួចមកហើយ ដោយបាននាំមកនូវសមិទ្ធផល នានាជាច្រើនក្នុងការចូលរួមពង្រឹងសន្តិភាព ស្ថេរភាពជាតិ និងបានចូលរួមអភិវឌ្ឍ សង្គមលើគ្រប់វិស័យ។
ឯកឧត្ដម សក់ សេដ្ឋា បញ្ជាក់យ៉ាងដូច្នេះថា «លើមូលដ្ឋាននេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ក្នុងនាម សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្ស ខ្ញុំសូមលើកទឹកចិត្តដល់អស់លោក លោកស្រី ជាសមាជិកក្រុម ប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកបវេល ដែលជាអង្គបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក សូមមេត្តាបន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ ជុំវិញការដឹកនាំ របស់គណបក្ស ធ្វើការគាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតដ៏មានសារៈសំខាន់នេះ ដោយធ្វើ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តបំពេញបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជាឱ្យសម្បូរសប្បាយរុងរឿងប្រកបដោយភាព សុខដុមរមនា និងសុភមង្គល» ៕

