មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារជាមួយ អគ្គនាយកវិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវរបស់ចិន

ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមជាមួយថ្នាក់ដឹកនាំមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ បានទទួលជួបពិភាក្សាការងារ ជាមួយនឹងលោក Jack Yang អគ្គនាយកវិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចជំនួបពិភាក្សានេះ មានគោលបំណងដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន ដែលភាគីចិនចង់ជួយសាងសង់មន្ទីរពិសោធន៍ បំពាក់ឧបករណ៍ សម្ភារ ព្រមទាំងបណ្តុះបណ្តាលដល់មន្រ្តីជំនាញរបស់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយដែលមានទំហំទឹកប្រាក់ វិនិយោគចំនួន ១០លានដុល្លា តាមរយៈ BOT៕

