**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

អាជ្ញាធរជាតិអប្សរា ធ្វើបទបង្ហាញស្តីពី ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្របុរាណក្នុងតំបន់អង្គរ ដល់និស្សិតកម្ពុជា និងនិស្សិតសិង្ហបុរី ចំនួន៤១នាក់

ភ្នំពេញ៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាជាតិអប្សរា បានរៀបចំធ្វើបទបង្ហាញស្តីពី ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្របុរាណតំបន់អង្គរដល់និស្សិតសិង្ហបុរី នៃសាកលវិទ្យាល័យជាតិសិង្ហបុរីចំនួន២៦នាក់ និស្សិតកម្ពុជា នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ចំនួន១៤នាក់ និងសាស្រ្តាចារ្យសិង្ហបុរីចំនួន១នាក់ សរុបចំនួន៤១នាក់ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានសណ្តាប់ធ្នាប់។

លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ មានប្រសាសន៍ថា បទបង្ហាញនេះ បានលើកឡើងនូវជីវប្រវត្តិនៃតំបន់អង្គរ ចាប់ពីការរីកចម្រើនខ្ពង់ខ្ពស់ រហូតដល់សម័យកាលបោះបង់ចោលទីក្រុងអង្គរ ដែលនាំឱ្យមានកង្វះការជួសជុលថែទាំ ធ្វើឱ្យប្រព័ន្ធធារាសាស្ត្របុរាណរងការខូចខាត ឈប់ដំណើរការ។

លោក ឡៃ ប៉ូទី បន្ថែមថា ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ការងារជួសជុលស្តារប្រព័ន្ធធារាសាស្ត្របុរាណ ដែលអត់ដំណើរការជាង៥០០ឆ្នាំ ឱ្យមានដំណើរការឡើងវិញ និងអាចគ្រប់គ្រងចាត់ចែងទឹកបានប្រើប្រាស់គ្រប់គ្រាន់ពោល គឺនៅរដូវប្រាំងឱ្យមានទឹកជាប្រចាំ ហើយនៅរដូវវស្សា គឺការពារកុំឱ្យមានទឹកជំនន់ទាំងក្នុងតំបន់អង្គរ និងក្រុងសៀមរាបទាំងមូលដែរ។

លោក ឡៃ ប៉ូទី ឱ្យដឹងទៀតថា ការធ្វើបទបង្ហាញនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ការចែករំលែកបទពិសោធន៍ការងារក្នុងតំបន់បេតិកភណ្ឌ និងចំណេះដឹងការគ្រប់គ្រងទឹក និងការស្តារប្រព័ន្ធធារាសាស្ត្របុរាណនៅតំបន់អង្គរ ឱ្យមានដំណើរការឡើងវិញ ព្រោះថា ប្រទេសជិតខាងមានការចាប់អារម្មណ៍ខ្លាំងទៅលើកិច្ចការងារគ្រប់គ្រង អភិរក្សប្រព័ន្ធធារាសាស្ត្រនៅក្នុងតំបន់អង្គរយើង និងបានផ្សព្វផ្សាយនូវកេរដំណែលរបស់ដូនតាយើងនាសម័យអង្គរដែលមានភាពល្បីល្បាញឈានដល់កម្រិតកំពូលផ្នែកធារាសាស្រ្ត ដែលមានដូចជា បារាយណ៍ស្តុកទឹក ប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង។ នេះជាការចែករំលែកចំណេះដឹងដល់និស្សិតខ្មែរ និងនិស្សិតប្រទេសសិង្ហបុរី ឱ្យយល់ដឹងបច្ចេកវិទ្យាបុរាណរបស់ខ្មែរមានភាពទំនើបបែបណា បើធៀបទៅនឹងប្រទេសទូទាំងពិភពលោកក្នុងអំឡុងសតវត្សរ៍ទី៩ ទី១០ ដល់សតវត្សរ៍ទី១៥ ក្នុងសម័យអង្គរ ដែលរុងរឿងលើគ្រប់វិស័យ ពិសេសការរៀបចំប្រព័ន្ធធារាសាស្ត្រ បើធៀបទៅបណ្តាតំបន់ផ្សេងៗ គឺចក្រភពខ្មែរមុនគេ។

បន្ទាប់ពីធ្វើបទបង្ហាញរួច អាជ្ញាធរជាតិអប្សរា បានដឹកនាំនិស្សិតទៅសិក្សាស្វែងយល់ដោយផ្ទាល់នូវប្រព័ន្ធធារាសាស្ត្រមួយចំនួនសំខាន់ៗនៅក្នុងតំបន់អង្គរ ដែលអាជ្ញាធរជាតិអប្សរា បានជួសជុល និងស្តារឡើងវិញ។ ស្វែងយល់ពីរបៀបចាត់ចែងប្រព័ន្ធទឹក ប្រភពទឹកបង្ហាញថា រដូវប្រាំងជារដូវរីងស្ងួតទូទាំងប្រទេស តែក្នុងតំបន់អង្គរអាចរក្សាទឹកបានជាប្រចាំ៕

អត្ថបទដែលជាប់ទាក់ទង