ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា៖ នាយទាហាន ដែលបានទទួលតួនាទីភារកិច្ចថ្មី ត្រូវយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឧត្ដមសេនីយ៍ ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអញ្ជើញប្រគល់សេចក្ដីសម្រេចផ្លាស់ប្ដូតួនាទី ជូននាយទាហានចំណុះទីបញ្ជាការ ដោយមានការអញ្ជេីញចូលរួមពីសំណាក់ លោកមេបញ្ជាការ រង នាយសេនាធិការ លោកនាយសេនាធិការរង លោកនាយ ការិយាល័យ -ផ្នែក លោក មេបញ្ជាការ ក្រុង -ស្រុក និងវរសេ នាតូចទាំងពីរ និងអង្គភាពចំណុះ ។
នៅក្នុង ពិធី នោះដែរ ឯកឧត្ដម មេបញ្ជាការ ផ្ដាំផ្ញើ ដល់ នាយទាហាន ដែលបានទទួលតួនាទី ភារកិច្ចថ្មី ត្រូវយកចិត្តទុកដាក់ បំពេញ ការងារ ឲ្យបានល្អ បន្ទាប់ មក ឯកឧត្តម មេបញ្ជាការ បានផ្សព្វផ្សាយនូវ បទបញ្ជា របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ស្ដីអំពីការចុះ បង្ក្រាប ការពារទប់ស្កាត់បទល្មើសកាប់ព្រៃឈើអភិរក្សរបស់រដ្ឋយកដីធ្វើកម្មសិទ្ធ តាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល នៅក្នង ភូមិ សាស្ត្រ ខេត្ដព្រះវិហារ ជូនដល់នាយទាហាន នាយទាហានរង បានជ្រាប និងបានដាក់បទបញ្ជាដល់បណ្តាកងឯកភាពដែលឈរជើងនៅជាប់តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា- ថៃ-ឡាវ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងដើរល្បាតឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការពារអោយបាននូវបូរណភាពទឹកដី និងទប់ស្កាត់អោយបាននូវរាល់បទល្មើសផ្សេងៗ ។
ក្នុងនោះដែរឯកឧត្តមមេបញ្ជាការ បានធ្វើការកោតសរសើរដល់បណ្តាកងឯកភាពទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អកន្លងមក និងបានផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ សូមជៀសវាងឲ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ៕

