សិស្សានុសិស្សអនុវិទ្យាល័យភ្នំស្រុកជាង១ពាន់នាក់ ចូលរួមវេទិការផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរណ៍ ព្រហ្មទណ្ឌ និងគ្រឿងញៀន

ភ្នំពេញ៖ សិស្សានុសិស្សអនុវិទ្យាល័យភ្នំស្រុកសរុបចំនួន ១.១១៨នាក់ ស្រី ៦៧២នាក់ចូលរួមវេទិការផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរណ៍ ព្រហ្មទណ្ឌ និងគ្រឿងញៀន ពិធីនេះរៀបចំធ្វើនៅវិទ្យាល័យភ្នំស្រុក ស្ថិតនៅក្នុងភូមិមាត់ស្រះ ឃុំស្រះជីកើស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ជូ បុត្រ អភិបាល នៃ គណៈអភិបាលស្រុកភ្នំស្រុក និងមានការចូលរួមពីលោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក អធិការរងពាក់ព័ន្ធ កំណាងអង្គការទស្សនៈពិភពលោក អាជ្ញាធរឃុំស្រះជីកផងដែរ។ លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានលើកឡើងថា៖ដើម្បីសុវត្ថិភាពចរាចរណ៍គឺចាប់ផ្តើមពីយើងទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ក្នុងពេលបើកបរយានយន្តឬទោចក្រយានយន្តគ្រប់ ត្រូវពាក់ខ្សែក្រ វ៉ាត់សុវត្ថិភាព ពាក់មួកសុវត្ថិភាព បើកបរមិនត្រូវហួសល្បឿនកំណត់ បត់ឆ្វេងស្តាំមានការប្រុងប្រយ័ត្ន ។ មួយវិញទៀត ប្អូនទាំងអស់ជាសិស្សានុសិស្សត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រព្រោះប្អូនៗជាទំពាំងស្នងប្ញស្សីនៃប្រទេសជាតិ មិនត្រូវបង្កជាក្រុមបងតូច បងធំឬជាក្មេងទំនើង ក្នុងសាលារៀនឬក្រៅសាលារៀននោះឡើយនិងត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ។ ការសេពគ្រឿងវាបង្កឲ្យខូចសុខភាព បាត់បង់ការសិក្សា មិត្តភ័ក្រ្ត បង្កជាអំពើហឹង្សាក្នុងគ្រួសារ បំផ្លាញទ្រព្យសម្បត្តិគ្រួសារនិងសង្គមជាតិផងដែរ ។ នាឱកាសនោះផងដែរ លោកជូ បុត្រ អភិបាលស្រុកភ្នំស្រុកបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ក្រោយពីទទួលបានការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ព្រហ្មទណ្ឌ គ្រឿងញៀននេះហើយសូមយកទៅផ្សព្វផ្សាយបន្តដល់មិត្តភ័ក្ត្រ ដើម្បីចូលរួមអនុវត្តទាំងអស់គ្នាឲ្យសហគមន៍យើងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គ្មានបទល្មើសនិងគ្មានគ្រឿងញៀន។ មួយវិញទៀតប្អូនស្ថិតក្នុងវ័យសិក្សាត្រូវធ្វើខ្លួនជាសិស្សល្អ មិត្តល្អ ប្រជាពលរដ្ឋល្អនិងត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹងដែលលោកគ្រូ អ្នកបានបង្ហាត់បង្រៀនដើម្បីជាស្ពានចម្លងបន្តដល់ថ្នាក់ឧត្តមសិក្សាបន្ថែមទៀត ។ ក្នុងពិធីនោះដែរ ក៏មានការផ្តល់ជារង្វាន់លើទឹកចិត្តមួយសុវត្ថិភាពដល់ប្អូនៗ ដែលបានឆ្លើយសំណួរត្រូវផងដែរ៕
