**សមាគមក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ និងការដាំដុះបន្លែដំណាំផ្សេងៗក្នុងបរីជនបទ**រន្ទះបាញ់ពលរដ្ឋស្លាប់ ២នាក់ និង ៥នាក់ទៀតរបួសធ្ងន់ស្រាល ខណៈកំពុងព្រួសស្រូវ**អភិបាលរាជធានីភ្នំពេញ ចាត់តាំងតំណាងនាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បើកវគ្គបណ្តុះបណ្តាលអំពីជំងឺទឹកនោមផ្អែម និងជំងឺធាត់ដល់សមាជិកាសកម្មសមាគមកាយឫទ្ធិនារីកម្ពុជាស្រុកអង្គរជ័យ**សមាជិកាសកម្មក្រុមកន្ទុំរុយស្រុកបន្ទាយមាសជាង៤០នាក់ ទទួលបានការឧបត្ថម្ភសម្ភារសិក្សាភាសាអង់គ្លេសពីសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត**ឯកឧត្តម ឃួង ស្រេង៖ បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ទោះយប់ ឬថ្ងៃក៏ដោយ សុំទាក់ទងមកលោកភ្លាមៗ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់តាំងនាយករងខុទ្ទកាល័យ នាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក**សមិទ្ធផលដ៏ធំធេងនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ**ក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**ទារិកាទើបនឹងកើត ម្តាយយកទៅប្លុងចោលនៅភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប**នាយករដ្ឋមន្រ្តីថៃ ស្នើឱ្យប្រធានាធិបតីបារាំង បង្កើតគ្រុបសន្ទនាមួយលើ WhatsApp ជាមួយរូបលោក ហើយនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី៖ កត្តាសុខសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងឱកាសជាច្រើនដល់ប្រជាពលរដ្ឋ**សាហាវណាស់! មីងកាប់ចិញ្ចាំសម្លាប់ក្មួយស្រីកំពុងដេក បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម ដោយសារខឹងរឿងលេងទូរស័ព្ទ និងចេញចូលផ្ទះយប់ជ្រៅ**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តសុខារាម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ**ការចោលសំរាមពាសវាលពាសកាលនៅតែជាបញ្ហានៅក្នុងរមណីយដ្ឋានអង្គរ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២០-២១ ខែ​ឧសភា**ឯកឧត្តម ចាយ បូរិន អំពាវនាវដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ត្រូវថែទាំសុខភាព និងត្រៀមលក្ខណៈដោយប្រុងប្រយ័ត្នចំពោះឯកសារសម្រាប់បោះឆ្នោត

ឯកឧត្ដម អ៊ូច ភា នាំយកអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ដិត ចែកជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ ៦៧ខ្នងផ្ទះ នៅស្រុកសំរោង និងស្រុកបាទី

ភ្នំពេញ៖ ឯកឧត្ដម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមជាមួយក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក គណកម្មការ និងនាយកប្រតិបត្តិ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បាននាំយកអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ៦៧ខ្នងផ្ទះ នៅស្រុកសំរោង និងស្រុកបាទី ។

ជាមួយគ្នានេះ ឯកឧត្ដម អ៊ូច ភា ក៏បានពាំនាំមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ នយោបាយ ពូជសាសន៍ ពណ៌សម្បុរអ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

អំណោយយកចែកជូននាឱកាសនោះដែររួមមាន៖ ឃីត ១កញ្ចប់ កន្ទេល១ តង់១ អង្ករ ២៥គីឡូ ព្រមថវិកា ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្ដល់ជូន គ្រួសាររលំទាំងស្រុង ៤០ម៉ឺនរៀល ខូចខាតមធ្យម ២០ម៉ឺនរៀល និងខូចខាតស្រាល ១០ម៉ឺនរៀល ។ បន្ថែមពីដែរ ឯកឧត្តម ប្រធានក្រុមការងារ ស្រុកសំរោង និងស្រុកបាទី ចូលរួម គ្រួសាររលំទាំងស្រុង ២០ម៉ឺនរៀល ខូចខាតមធ្យម ១០ម៉ឺនរៀល និងខូចខាតស្រាល ៥ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង