**ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ជំនួបយានយន្តជំរុញទេសចរណ៍ នៅខេត្តសៀមរាប ចាប់ពីថ្ងៃ២៤-២៦ ខែឧសភា ខាងមុខនេះ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម វ៉ា ថន ដឹកនាំសមាជិក ២០០០ នាក់បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ក្នុងខេត្តក្រចេះ**កម្ពុជា លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយអូទ្រីស**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Daejoo KC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**អ្នកជំនាញជួសជុលនៅប្រាសាទជម ខិតខំស្វែងរកប្រភពដើមថ្ម ដែលជ្រុះធ្លាក់រាយប៉ាយមកជួសជុលឡើងវិញ**ឯកឧត្តម អ៊ូច ភា អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត​ ស្រុក​ ក្រុង​ អាណត្តិទី៤​ ឆ្នាំ​២០២៤​**ក្រុមហ៊ុន SK Securities របស់កូរ៉េ បង្ហាញបំណងបណ្ដាក់ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Hanshin E&C ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តម នេត្រ ភក្ត្រា៖ គ្មានគណបក្សណាមួយអាចមកជំនួស តួនាទីដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជាក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍបានឡើយ**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Daewoo E&C ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្ដម សក់ សេដ្ឋា ផ្តល់អនុសាសន៍លើកិច្ចការសំខាន់ៗ ៦ចំណុច ដើម្បីដណ្តើមជោគជ័យឱ្យបានដាច់ខាត ជូនគណបក្សក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤**ឯកឧត្ដម សក់ សេដ្ឋា លើកទឹកឲ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីបក្សប្រជាជន បន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ គាំទ្រនិងចូលរួមបោះឆ្នោត ដើម្បីបក្សប្រជាជន បន្តបំពេញបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជន**ឯកឧត្ដម សក់ សេដ្ឋា៖ ឈរលើមូលដ្ឋាន នៃជោគជ័យក្នុងការបោះឆ្នោតជាតិ លើកទី៧ បានបង្កលក្ខណៈសម្បត្តិដល់បក្សប្រជាជន រៀបចំជួរមន្ត្រីវ័យក្មេង ប្រកបដោយថាមពល សម្រាប់ ជាកម្លាំងបន្តវេនដឹកនាំ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានផ្នែកយុទ្ធសាស្ត្រ នៃ Dunamu ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្ដម សក់ សេដ្ឋា វាយតំលៃខ្ពស់ចំពោះសមាជិកក្រុមប្រឹក្សាឃុំ មកពីបក្សប្រជាជនទូទាំងស្រុកបវេល ដែលយកអស់កំលាំងកាយ ប្រាជ្ញាស្មារតី បំពេញភារកិច្ចបម្រើប្រជាជន ប្រកបដោយការទទួលខុសត្រូវខ្ពស់**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ តំណាងក្រុមហ៊ុន SM Entertainment ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល (ស.ភ.រ.) ជាលើកដំបូង**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន SK Securities ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឯកឧត្ដម សក់ សេដ្ឋា៖ បច្ចុប្បន្នប្រជាជនកម្ពុជា កំពុងរស់នៅយ៉ាងសុខុដុមរម្យនា ក្រោមម្លប់សន្តិភាព និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយក្តីសង្ឃឹម លើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍

សម្ដេចធិបតី ខិតខំលើកទឹកចិត្ត ឲ្យក្រុមហ៊ុនវិនិយោគនានាចូលមកកម្ពុជា ខណៈរាជរដ្ឋាភិបាល ផ្ដល់ការអនុគ្រោះជាច្រើនតាមច្បាប់វិនិយោគថ្មី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា សម្ដេចខិតខំលើកទឹកចិត្ត ឱ្យក្រុមហ៊ុនវិនិយោគនានាចូលមកកម្ពុជា ខណៈរាជរដ្ឋាភិបាលបានផ្ដល់ការអនុគ្រោះជាច្រើនតាមច្បាប់វិនិយោគថ្មី ។

ក្នុងឱកាសអញ្ជើញ សម្ពោធ រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា និមិត្តរូបក្រុមហ៊ុនតូយ៉ូតាចូលមកកម្ពុជាតាំងពីទសវត្ស៩០ បានចាប់ផ្ដើមផ្ដល់សេវានៅឆ្នាំ៩៣ គឺ៣១ឆ្នាំគត់ ចាប់ផ្ដើមពីក្រុមហ៊ុនដោយគ្រាន់តែផ្ដល់សេវាជួសជុល ដោយសារកាលនោះមានឡានអ៊ុនតាក់ច្រើនជាតូយ៉ូតា ឈានទៅដល់ការបង្កើតរោងចក្រ បង្គុំ និងផលិតនៅទីនេះ នេះហើយជានិមិត្តរូបដែលកម្ពុជាចង់បាន ។

សម្តេចធិបតីថ្លែងថា «ខ្ញុំថា ខំទាក់ម៉ូយ មកថ្មីជាកិច្ចការសំខាន់ ហើយអ្វីដែលសំខាន់គឺធ្វើឱ្យអ្នកសម្រេចចិត្តមកហើយមានភាពជោគជ័យមានភាពកក់ក្ដៅ នៅជាមួយកម្ពុជាយូរ និងសម្រេចចិត្តបង្កើតនិងការវិនិយោគនិងដំឡើងការវិនិយោគដោយសារការទុកចិត្តមកលើកម្ពុជា នេះជានិមិត្តរូបដែលសំខាន់ ហើយខ្ញុំសូមអរគុណ ចំពោះក្រុមហ៊ុនតូយ៉ូតា ដែលបានសម្រេចចិត្ត»។

សូមជម្រាបជូនថា ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ លើផ្ទៃដីសរុប ៤២,៩៧១ម៉ែត្រការ៉េ។ រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ ជាប្រភេទ SUV ម៉ាក FORTUNER និងទី២៖ ជាប្រភេទ Pick-UP ម៉ាក HILUX ដែលមានទុនវិនិយោគចំនួន ៣៦,៧៨១,០០០ដុល្លារអាម៉េរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ហើយមានសមត្ថភាពដំឡើងរថយន្តចំនួន ១,៣២០គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ (Market demand) ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១,០៣០គ្រឿង។

ក្រៅពីរោងចក្ររបស់ក្រុមហ៊ុនតូយ៉ូតា បច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្ត សរុបចំនួន៥រួចមកហើយរួមមាន៖

ទី១៖ រោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. ចាប់ផ្តើមប្រតិបត្តិការឆ្នាំ២០២២, នៅខេត្តស្វាយរៀង, ផលិតរថយន្ត SAMYUNG។

ទី២៖ រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO LTD. ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តពោធិ៍សាត់, ផលិតរថយន្ត FORD។

ទី៣៖ រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD. ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តកោះកុង, ផលិតរថយន្ត HYUNDAI។

ទី៤៖ រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. ចាប់ផ្តើមឆ្នាំ២០២៣, នៅខេត្តបន្ទាយមានជ័យ, ផលិតរថយន្ត KIA។

និងទី៥៖ រោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. នៅខេត្តកណ្តាល, និងកំពុងដំណើរការសាកល្បង៕

អត្ថបទដែលជាប់ទាក់ទង