**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់

រដ្ឋមន្ត្រីព័ត៌មាន៖ ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ដោយក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុបចំនួន ៣៤១នាក់ មានមនុស្សចំនួន ៧៩,៨% បានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ

ភ្នំពេញ៖ ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ដោយក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុបចំនួន ៣៤១នាក់ មានមនុស្សចំនួន ៧៩,៨% បានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។

នេះជារបាយការណ៍ដែលបានលើកបង្ហាញដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្តីពីស្ថានភាពសារព័ត៌មាននៅកម្ពុជា ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ដែលមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាច្រើនស្ថាប័នអង្គភាពចូលរួម។

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងថា របាយការណ៍ស្តីពីសេរីភាពសារព័ត៌មាននៅកម្ពុជា, កម្ពុជាបានរៀបចំរបាយការណ៍នេះដោយខ្លួនឯង និងវាយតម្លៃដោយខ្លួនឯង ដោយបានចូលរួមពីគ្រប់ភាគី។

របាយការណ៍ដែលកម្ពុជាបានរៀបចំឡើងក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដោយផ្អែកលើទិន្នន័យដែល ក្រសួងព័ត៌មាន គ្រប់គ្រង និងការវាស់វែងពីស្ថានភាព របស់អ្នកសារព័ត៌មានដែលប្រតិបត្តិការជាក់ស្តែងនៅតាមបណ្តារាជធានីខេត្ត ក្នុងប្រទេសកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ។ របាយការណ៍នេះត្រូវបានរៀបចំឡើងដោយ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងវិស័យព័ត៌មាន ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជា ប្រទេសផ្សេងៗទៀតក្នុងតំបន់ បានបោះជំហានចូលដល់ចំណុចរបត់នៃបរិវត្តកម្ម ឌីជីថល និងខណៈពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពនៃការ បញ្ចេញមតិនៅកម្ពុជា គឺនៅក្នុងបរិការណ៍នេះហើយដែលក្រសួងព័ត៌មានបានរៀបចំរបាយការណ៍ដ៏សំខាន់នេះឡើង ក្នុងគោលបំណងផ្តល់ព័ត៌មានស្តី ពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ដើម្បីផ្តល់ជាមូលដ្ឋានស្នូលសម្រាប់ការតម្រង់ទិសលើការគ្រប់គ្រង រៀបចំផែនការ យុទ្ធសាស្ត្រ និងការអនុវត្តសកម្មភាពការងារក្នុងវិស័យសារព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវជំនឿយ៉ាងមុតមាំថា របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា នឹងក្លាយជាឯកសារដ៏សំខាន់ មួយជាមូលដ្ឋានគ្រឹះសម្រាប់គ្រប់តួអង្គ ប្រតិបត្តិករ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា យកទៅប្រើប្រាស់ជាអត្ថប្រយោជន៍ដល់បេសកកម្ម និងសកម្មភាពការងាររបស់ខ្លួន ដើម្បីបន្តចូលរួមលើកតម្កើងវិស័យព័ត៌មាន កម្ពុជាឱ្យលេចត្រដែតសាកសមជាអំណាចទី៤ ដែលគាំទ្រនិងចូលរួមយ៉ាងសកម្មដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និង ថែរក្សា ការពារសុខសន្តិភាពនៅកម្ពុជា និងក្នុងតំបន់។

ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់នៅក្នុងអង្គសន្និសីទសារព័ត៌មាននេះដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានបន្តបេសកកម្មដោយ ជំរុញការងារកំណែទម្រង់ និងពង្រឹងអភិបាលកិច្ចល្អ ដោយយកចិត្តទុកដាក់លើការធានានូវគុណភាព និងប្រសិទ្ធភាពការងារ ដើម្បីប្រែក្លាយក្រសួងព័ត៌មានជា «ស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរ សកម្ម ប្រសិទ្ធភាព និងគុណភាព» ក្រោមទស្សនៈ «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» និងបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ ១.ការធ្វើទំនើបកម្មស្ថាប័ននិង ការកសាងរដ្ឋបាលទំនើប, ២.ការពង្រឹងបទដ្ឋានបច្ចេកទេស និងការទទួលខុសត្រូវវិជ្ជាជីវៈ, ៣.ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ, ៤.ការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាន និង ទី៥.ការ បង្កើនភាពជាដៃគូប្រកបដោយបរិយាប័ន្ននិងស័ក្តិសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនថាដែរ ក្រសួងព័ត៌មាន ទទួលបានគោលការណ៍រួចហើយពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយប្រធានបទ “ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ “ ដើម្បីបង្កើននូវសុត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន។

ជាមួយនេះក្រសួងព័ត៌មាន ក៏បានរៀបចំសណ្តាប់ធ្នាប់សារព័ត៌មានឡើងវិញ នៅក្នុងវិស័យព័ត៌មាន តាមរយៈការធ្វើបច្ចុប្បន្នភាពលើប្រពន្ធ័ផ្សព្វផ្សាយដែលមាននៅក្នុងប្រទេសកម្ពុជា។

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា មានប្រពន្ធ័ផ្សព្វផ្សាយដែលទទួល និងចេញអាជ្ញាបណ្ណអោយដោយក្រសួងព័ត៌មាន ទាំងសារព័ត៌មានទំនើប និងសារព័ត៌មានប្រពៃណី មានរហូតទៅដល់ជាង ពីរពាន់ស្ថាប័ន តែចំនួននេះមិនទាន់អស់នៅឡើយនោះទេ ដោយសារប្រពន្ធ័ផ្សព្វផ្សាយអនឡាញមួយចំនួនកំពុងប្រតិបត្តិការ ដោយពុំទាន់មានច្បាប់នៅឡើយ។

តាមរយៈនេះ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានអំពាវនាវដល់សារព័ត៌មានដែលកំពុងប្រតិបត្តិការ ដោយមិនទាន់មានច្បាប់ សូមអញ្ជើញមកក្រសួងព័ត៌មាន ធ្វើការបំពេញបែបបទ តាមនីតិវិធី ដើម្បីសុំច្បាប់បានត្រឹមត្រូវ ព្រោះថារាជរដ្ឋាភិបាល បានផ្តល់ការលើកលែងការបង់ពន្ធប៉ាតង់រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៨ ដល់ប្រពន្ធ័ផ្សព្វផ្សាយអនឡាញតូចៗ និងមានការបញ្ចុះតម្លៃ ៥០% ដល់អង្គភាពសារព័ត៌មានថ្មី ដែលបានមកធ្វើការចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការរំលឹកឡើងវិញពីដំណើរការងាររបស់ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលា ដោយមានការចូលរួមពី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការសមាគម ដែលធ្វើការលើវិស័យព័ត៌មាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃក្រសួងព័ត៌មាន ប្រមាណជាង ៣០០ នាក់ ផ្តល់ធាតុចូលសំខាន់ៗជាច្រើនទាក់ទងពីវឌ្ឍនភាព បញ្ហាប្រឈម និងការវិវត្តនៃបច្ចេកវិទ្យា ឱ្យស្របនឹងបរិការណ៍ដែល ក្រសួងកំពុងរៀបចំសណ្តាប់ធ្នាប់ព័ត៌មាន ពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឈានឆ្ពោះទៅរកការរៀបចំស្តង់ដាប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន ៕

អត្ថបទដែលជាប់ទាក់ទង