**សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកស្រី ឈឹម ប៉ែននីឡា ដែលជាម្តាយមីងជីដូន​មួយ**ប.ស.ស. បើកវគ្គបណ្ដុះបណ្ដាលលើកដំបូងលើជំនាញពិធីការជាតិ និងអន្ដរជាតិ ដើម្បីបង្កើនសមត្ថភាពមន្ត្រី និងបុគ្គលិករបស់ខ្លួន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានា នៅវត្តអង្គតាម៉ិញ ដែលមានអាយុកាល១២៦ឆ្នាំ**ក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណ អង្គភាពសារព័ត៌មានចំនួនពីរ ក្រោយពីម្ចាស់អង្គភាព ប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ**ឯកឧត្តម សួស ប្រាថ្នា ចូលរួមប្រជុំក្រុមការងារអន្តរក្រសួង ស្ដីពីការពិនិត្យពិភាក្សាលើការរៀបចំធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យមន្ទីរ អង្គភាព ខ្សែបណ្ដោយ សម្រាប់អនុវត្តការងារចុះបញ្ជីគម្រោងវិនិយោគក្រោមទុន ៥លានដុល្លា នៅថ្នាក់រាជធានី ខេត្ត**ឯកឧត្តម ចាន់ សុធា ដឹកនាំប្រជុំក្រុមការងារអន្តរក្រសួង ស្ដីពីការពិនិត្យពិភាក្សាលើការរៀបចំធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យមន្ទីរ អង្គភាព ខ្សែបណ្ដោយ សម្រាប់អនុវត្តការងារចុះបញ្ជីគម្រោងវិនិយោគក្រោមទុន ៥លានដុល្លា នៅថ្នាក់រាជធានី ខេត្ត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ការព្យាបាលជំងឺរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ**គណៈប្រតិភូក្រសួងអប់រំកម្ពុជា ធ្វើដំណើរទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រសិង្ហបុរី**ថ្ងៃនេះ! ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ចាប់ផ្តើមហើយនៅអគារ KAMPUS ដោយផ្តល់ឱកាសការងារជាង៥ពាន់កន្លែងដល់យុវជន**ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំលើកដំបូង គណៈកម្មការតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ**ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន បើកវគ្គផ្សព្វផ្សាយសភាពការណ៍ថ្មី និងឯកសារជំនួយស្មារតី ជូនដល់ នាយទាហាន ពលទាហាន តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប**នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យនាយការិយាល័យអនុព័ន្ធយោធាអ៊ុយក្រែន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា លើកទី១**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញចូលរួមបរិច្ចាគឈាម ដើម្បីចូលរួមអបអរ ខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម**ក្រសួងការងារ ដឹកនាំអ្នកសារព័ត៌មានមកពី១០ស្ថាប័នចុះស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារំលែកមរណទុក្ខជូន ឯកឧត្ដម ឈួន សុធី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកជំទាវ ឈឹម ប៉ែននីឡា**ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៤**គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីបក្រកាសព័ត៌មានស្តីពី ទ្ធផលនៃការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកំណត់(UPR) ជុំទី៤ របស់កម្ពុជា នៅទីក្រុងហ្សឺណែវ**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា អាណត្តិទី៥

ក្រសួងបរិស្ថាន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន បានចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត ។

គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ។

ព្រែកជីកហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺសម្រាប់បម្រើផល ប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ។

ខ្ញុំសូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរ សួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង