**ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ បដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយ ដោយបំភ័ន្ត ជ្រើសតែមួយជ្រុង និងមានភាពរើសអើង របស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស**អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តម លី ហុង**ឧត្តមសេនីយ៍ឯក ស្រី ឌឹក ចុះត្រួតពិនិត្យភូមិសាស្រ្តសាងសង់សាលាហ្វឹកហ្វឺន ទីលានបាញ់គ្រាប់ពិត និងការកសាងផ្លូវទំនប់ស្តុកទឹក សម្រាប់ប្រើប្រាស់នារដូវប្រាំង**ទទួលបានព័ត៌មានថ្មីៗ ទាំង២៥រាជនីខេត្ត ដោយគ្រាន់តែJoin Telegram Channel «អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ»**គ្មានកិច្ចព្រមព្រៀងការពារជាតិអារ៉ាប៊ីសាអូឌីតដោយគ្មានកិច្ចព្រមព្រៀងអ៊ីស្រាអែលទេ**អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជន និងពលរដ្ឋមានជីវភាពខ្វះខាត ២២គ្រួសារ នៅស្រុកឆែប**សហភាពអឺរ៉ុបចង់ហាមឃាត់អ្នកការទូតរុស្ស៊ីមិនឱ្យធ្វើដំណើរឆ្លងកាត់ប្លុកនេះ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា**អ៊ីស្រាអែលបិទច្រកព្រំដែន Gaza បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស**អាមេរិក​ផ្អាក​ការដឹកជញ្ជូន​ជំនួយ​យោធា​ទៅកាន់​អ៊ីស្រាអែល – Axios**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះរន្ទះបាញ់ឆេះផ្ទះ ក្នុងស្រុកសាមគ្គីមនជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ**រដ្ឋសហភាពអឺរ៉ុបមួយចំនួននៅតែចាត់ទុករុស្ស៊ីជា មិត្តល្អ**គណបក្សកាន់អំណាចរបស់ចក្រភពអង់គ្លេស រងបរាជ័យក្នុងការបោះឆ្នោតក្នុងស្រុក**ប៉ូលិស​អូស្ត្រាលី​បាន​សម្លាប់​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​កាំបិត**មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងទឹកជំនន់ដ៏ធំនៅក្នុងប្រទេសប្រេស៊ីល**ទណ្ឌកម្ម​លើ​រុស្ស៊ី​បន្ថែម​បញ្ហា​ Boeing**ឥណ្ឌា​នឹង​លែង​ត្រូវ​បាន​គេ​វាយ​តម្លៃ​ដោយ​វេជ្ជបញ្ជា​ដែល​នាំ​ចូល​ទៀត​ហើយ**លោក Macron ព្រមាន​អំពី​កាំជ្រួច​របស់រុស្ស៊ី​នៅ​អ៊ុយក្រែន​ដែល​ចាញ់**កងទ័ពរុស្ស៊ីចាប់យកទីតាំងរឹងមាំ Donbass ដ៏សំខាន់មួយទៀត

រដ្ឋមន្រ្តីបរិស្ថាន ផ្តួចផ្តើមឱ្យមានការវិនិយោគបៃតងនិងគិតគូរដល់ប្រយោជន៍សហគមន៍ជាចម្បង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានលំនឹងសេដ្ឋកិច្ចតាមរយៈការបង្កើតមុខរបរបន្ថែមពីរបរដែលមានស្រាប់ ដោយការវិនិយោគបៃតង គឺជាគោលដៅចម្បងឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងចីរភាព ដែលឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកំពុងគិតគូរនិងកៀរគរអ្នកវិនិយោគក្នុង និងក្រៅស្រុក ឱ្យចូលរួមចំណែកជាមួយវិស័យបរិស្ថានកម្ពុជា។

ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ធ្វើឡើងនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ក្នុងជំនួបសម្តែងការគួរសមជាមួយបណ្តាក្រុមហ៊ុនអន្តជាតិ ដែលរួមមានក្រុមហ៊ុន Mana-gement Venture Asia (Cambodia) ltd ក្រុមហ៊ុន TOYO Ventures Holdings Berhad និងក្រុមហ៊ុន Energy China។

នៅចំពោះមុខវិនិយោគគិនបរទេស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់យ៉ាងច្បាស់អំពីទិសដៅអាទិភាពក្នុងវិស័យបរិស្ថាន ដើម្បីជំរុញការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ប្រកបដោយចីរភាព ការវិយោគគប្បីជួយជាចម្បងឱ្យប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានមុខរបរបន្ថែម លើសពីរបរដែលពឹងផ្អែកតែមួយមុខទៅលើធនធានធម្មជាតិ និងការដកហូតអនុផលព្រៃឈើ ដើម្បីធានាឱ្យបាននូវលំនឹងសេដ្ឋកិច្ចគ្រួសារ តាមរយៈប្រាក់ចំណូលប្រចាំថ្ងៃពីរបរបន្ថែម ដែលបានមកពីការវិនិយោគផ្ទាល់ ដែលនេះគឺជាការជួយឱ្យប្រជាប្រជាសហគមន៍នៅតាមមូលដ្ឋាន មានឯករាជ្យភាព និងភាពជាម្ចាស់។ នេះគឺជាភាពជោកជ័យនៃគម្រោងប្រកបដោយចីរភាព អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងសមស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង