លោកជំទាវ ណាលី ស៊ីសុលីត អញ្ជើញទស្សនកិច្ចវិមានឈ្នះឈ្នះ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ណាលី ស៊ីសុលីត (Naly SISOULITH) ភរិយារបស់ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញទស្សនកិច្ចនៅវិមានឈ្នះឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងឱកាសដែលលោកជំទាវអញ្ជើញអមដំណើរឯកឧត្តមប្រធានរដ្ឋឡាវ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។
