**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន

បទវិភាគ៖សេដ្ឋកិច្ចចិនមានការចាប់ផ្តើមដ៏ល្អប្រសើរ ហើយកើនឡើងដោយនឹងនរជាលំដាប់


“ផលិតផលក្នុងស្រុកសរុប(GDP)ក្នុងត្រីមាសទីមួយឆ្នាំ២០២៤បានកើនឡើង៥.៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ សេដ្ឋកិច្ចជាតិចិនមានការចាប់ផ្តើមដ៏ល្អប្រសើរ កត្តាវិជ្ជមានកើនឡើងជាច្រើនដែលបានចាក់គ្រឹះដ៏ល្អប្រសើរសម្រាប់ការសម្រេចបាននូវគោលដៅសំខាន់ៗពេញមួយឆ្នាំ។” ថ្ងៃទី១៦ខែមេសា ក្នុងសន្និសិទសារព័ត៌មានដែលបើកធ្វើដោយការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន លោកSheng Laiyunអនុប្រធានរដ្ឋបាលជាតិស្ថិតិចិនបានលើកឡើងពីសភាពការណ៍នៃដំណើរការសេដ្ឋកិច្ចក្នុងត្រីមាសទីមួយ ព្រមទាំងបកស្រាយយ៉ាងក្បោះក្បាយអំពីទិន្នន័យពាក់ព័ន្ធ។
របាយការណ៍ការងាររបស់រដ្ឋាភិបាលចិនឆ្នាំនេះបានកំណត់គោលដៅនៃកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះនៅត្រឹម”ប្រហែល៥ភាគរយ”។ តារាងពិន្ទុក្នុងត្រីមាសទីមួយមានន័យថា កំណើនសេដ្ឋកិច្ចសម្រចបាននូវការចាប់ផ្តើមដ៏ល្អ។ ល្បឿនកំណើន៥.៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ មិនត្រឹមតែបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបីត្រីមាសកន្លងទៅប៉ុណ្ណោះទេ ថែមទាំងក៏ខ្ពស់ជាងការរំពឹងទុកកាលពីមុនរបស់គ្រឹះស្ថានអន្តរជាតិជាច្រើនទៀតផង។ តារាងពិន្ទុនេះ គឺធ្វើឱ្យអ្នកផងទាំងពួងទុកចិត្តចំពោះបច្ចុប្បន្នកាល និងកាន់តែមានជំនឿចិត្តចំពោះអនាគត។
មូលហេតុដែលបណ្តាលឱ្យល្បឿនកំណើនGDPលើសពីការរំពឹងទុក គឺអាស្រ័យដោយការជំរុញរួមគ្នាពីការងើបឡើងវិញនៃឧស្សាហកម្មនិងការធ្វើឱ្យប្រសើរឡើងនៃឧស្សហកម្មសេវាកម្ម។តាមទិន្នន័យដែលប្រកាសដោយរដ្ឋបាលជាតិស្ថិតិចិនបង្ហាញថា អត្រារួមចំណែករបស់ឧស្សាហកម្មនិងមុខរបរសេវាកម្មចំពោះកំណើនGDPបានលើសពី៩០ភាគរយ។
ក្នុងត្រីមាសទីមួយ តម្លៃបន្ថែមរបស់សហគ្រាសឧស្សហកម្មធុនមធ្យមនិងធំបានកើនឡើង៦.១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ចាប់តាំងពីចូលឆ្នាំនេះមក គ្រប់តំបន់និងក្រសួងស្ថាប័នបានដាក់ចេញវិធានការនិងគោលនយោបាយមួយចំនួនសម្រាប់គាំទ្រការអភិវឌ្ឍតួអង្គសេដ្ឋកិច្ច ដែលបានជះឥទ្ធិពលវិជ្ជមានដល់ការពង្រឹងកម្លាំងចលករខាងផលិតកម្មរបស់សហគ្រាស ការកែលម្អបរិយាកាសអភិវឌ្ឍរបស់សហគ្រាសនិងការលើកកម្ពស់ជំនឿចិត្តអភិវឌ្ឍន៍របស់សហគ្រាស។ លើសពីនេះទៅទៀត ការប្រែប្រួលយ៉ាងសកម្មនៃតម្រូវការទាំងក្នុងនិងក្រៅប្រទេសក៏បានគាំទ្រដល់កំណើនសេដ្ឋកិច្ចឧស្សាហកម្មផងដែរ។បើមើលពីតម្រូវការខាងក្រៅ សេដ្ឋកិច្ចពិភពលោកមានតម្រុយងើបឡើងវិញ ការនាំចេញក្នុងត្រីមាសទីមួយបានកើនឡើង៤.៩ភាគរយ ដែលល្អជាងការរំពឹងទុក។ បើមើលពីតម្រូវការក្នុងស្រុក តម្លៃបន្ថែមនៃឧស្សហកម្មផលិតទំនិញប្រើប្រាស់ក្នុងត្រីមាសទីមួយបានកើនឡើង៤.២ភាគរយ ហើយល្បឿនកំណើនលឿនជាងត្រីមាសទី៤នៃឆ្នាំ២០២៣ចំនួន៤.១ភាគរយ។
ការប្រើប្រាស់បន្តក្លាយជាកម្លាំងចលករសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមចិនបានឈានដល់ជាង១២ទ្រីលានយាន់ប្រាក់ចិន ការប្រើប្រាស់ផ្នែកសេវាកម្មបានកើនឡើងយ៉ាងឆាប់បង្គួរ។ទំហំលក់រាយផ្នែកសេវាកម្មក្នុងត្រីមាសទីមួយបានកើនឡើង១០ភាគរយ ហើយការចំណាយខាងសេវាកម្មរបស់ប្រជាជនគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនឡើង១២.៧ភាគរយ។ ការប្រើប្រាស់តាមអ៊ីនធឺណែតបានបន្តមានភាពសន្ទុះខ្លាំងក្លា ទំហំលក់រាយទំនិញពិតៗតាមអ៊ីនធឺណែតក្នុងត្រីមាសទីមួយបានកើនឡើង១១.៦ភាគរយ។ល។ លោកSheng Laiyunបានយល់ឃើញថា ប្រទេសចិនមានចំនួនប្រជាជនយ៉ាងច្រើន ហើយទ្រង់ទ្រាយនៃការប្រើប្រាស់មានឧត្តមភាព។ សេដ្ឋកិច្ចចិនបន្តមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ ប្រាក់ចំណូលរបស់ប្រជាជនបានកើនឡើងនិងការប្រកបអាជីពត្រូវបានកែលម្អ អ្វីៗទាំងនេះសុទ្ធតែមានអំណោយផលដល់ការបង្កើនសមត្ថភាពប្រើប្រាស់ ហើយជំនឿចិត្តរបស់អ្នកប្រើប្រាស់ក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរ។
ចាប់តាំងពីចូលឆ្នាំ២០២៤មក ប្រទេសចិនបានផ្តោតសំខាន់ទៅលើការពង្រីកតម្រូវការក្នុងស្រុក ការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធ និងជំរុញជំនឿចិត្ត ប្រសិទ្ធិភាពនៃគោលនយោបាយត្រូវបានបញ្ចេញជាបន្តបន្ទាប់។ ធនធានមនុស្សដ៏សម្បូរបែប ទ្រង់ទ្រាយទីផ្សារដ៏ធំធេង ប្រព័ន្ធឧស្សាហកម្មដ៏ល្អពេញលេញនិងការវិនិយោគខាងការស្រាវជ្រាវនិងអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់។ល។ប្រការទាំងនេះសុទ្ធតែបានផ្តល់ការគាំទ្រដ៏សំខាន់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចចិនដែលមានភាពសន្ទុះខ្លាំងជាងការរំពឹងទុកតាំងពីចូលឆ្នាំនេះមក ហើយក៏បានចាក់គ្រឹះដ៏ល្អប្រសើរដល់កំណើនសេដ្ឋកិច្ចជានិរន្តរភាពប្រកបដោយស្ថិរភាពនាពេលក្រោយផងដែរ។
នាពេលបច្ចុប្បន្ននេះ ប្រទេសចិននៅតែស្ថិតក្នុងដំណាក់កាលកែសម្រួលធ្វើបរិវត្តកម្មនិងធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធដដែល ទោះបីជាកំណើនសេដ្ឋកិច្ចមានការឡើងចុះខ្លះក៏ដោយ ក៏ប៉ុន្តែគុណភាពនៃការអភិវឌ្ឍបន្តមានភាពប្រសើរឡើងជាបន្តបន្ទាប់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់កំពុងទទួលការរីកចម្រើនឥតឈប់ឈរ ហើយនិន្នាការទូទៅនៃសេដ្ឋកិច្ចចិនដែលបានងើបឡើងវិញប្រកបដោយភាពល្អប្រសើរនិងស្ថិរភាពមិនប្រែប្រួលទេ៕

អត្ថបទដែលជាប់ទាក់ទង