**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

អាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនបរទេសប្រុស-ស្រីចំនួន៧ នាក់ ទៅតុលាការផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរសារធាតុញៀន

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៧ នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

នៅវេលាម៉ោង១៣ និង៣០ នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តនិងដោយមានការ ដឹកនាំសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចទីតាំងផ្ទះល្វែង ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន០៧ នាក់រួមមាន៖

១.ឈ្មោះ ឡេ អាញ់ធឿន ភេទប្រុស អាយុ៣៤ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

២.ឈ្មោះ ចាន់ វ៉ាន់ទៀង ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិវៀតណម មុខរបរបុគ្គលិកអនឡាញ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងកាស៊ីណូបាវិតម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

៣.ឈ្មោះ ចូវ ធីគីមវ៉ូយ ភេទស្រី អាយុ២៨ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នផ្ទះជួល ស្ថិតនៅភូមិបាវិតលើ  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

៤.ឈ្មោះ ហា ធីប៊ិតង៉ុក ភេទស្រី អាយុ២៦ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នស្ថិតនៅភូមិបាវិតលើ  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

៥.ឈ្មោះ ដន ធីង្វៀង  ភេទស្រី អាយុ៣០ ឆ្នាំជនជាតិវៀតណាម មុខរបរចុងភៅ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងកាស៊ីណូបាវិតម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

៦.ឈ្មោះ ង្វៀង វាំងទឹង  ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកអនឡាញ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្តាល  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

៧.ឈ្មោះ ឡី ឡី  ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នសណ្ឋាគារបារីសបូព៌ា ស្ថិតនៅភូមិបាវិតកណ្តាល  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

វត្ថុតាងដកហូតរួមមាន៖
–  ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ក្រហមសញ្ញារូបសេះ ចំនួន៦៤កញ្ចប់ ទម្ងន់ ៣៦១,៥០ ក្រាម ទាំងសំបកវិចខ្ចប់
–  ថ្នាំម្សៅម៉ត់ពណ៌ស ចំនួន០៤កញ្ចប់ ទម្ងន់ ១៣៥,៦០ ក្រាម ទាំងសំបកវិចខ្ចប់
–  ថ្នាំកញ្ចប់ពណ៌លឿង ចំនួន០៤កញ្ចប់ ទម្ងន់ ១០,០០ ក្រាម ទាំងសំបកវិចខ្ចប់
–  ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន០១កញ្ចប់ =៣២គ្រាប់ ទម្ងន់ ៤,៤០ ក្រាម ទាំងសំបកវិចខ្ចប់
–  ថ្នាំក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ ទម្ងន់ ១០,៤០ ក្រាម ទាំងសំបកវិចខ្ចប់
–  កញ្ឆា ចំនួន០៤កញ្ចប់ ទម្ងន់ ១៦,៣០ ក្រាម ទាំងសំបកវិចខ្ចប់
–  ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ក្រហមសញ្ញារូបផ្លែទំពាំងបាយជូ ចំនួន១៧កញ្ចប់ ទម្ងន់ ១៧២,៥០ ក្រាម ទាំងសំបកវិចខ្ចប់
–  ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ស្វាយសញ្ញារូបផ្លែទំពាំងបាយជូ ចំនួន១១កញ្ចប់ ទម្ងន់ ១២០,៥០ ក្រាម ទាំងសំបកវិចខ្ចប់
–  ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ស សញ្ញារូបផ្លែត្របែក ចំនួន០៥កញ្ចប់ ទម្ងន់ ៥១,៨០ ក្រាម ទាំងសំបកវិចខ្ចប់
–  ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ខ្មៅរូបសត្វគោ ចំនួន១២កញ្ចប់ ទម្ងន់ ៨៧,៧០ ក្រាម ទាំងសំបកវិចខ្ចប់
+ទម្ងន់ថ្នាំសរុប ៩៧០,៧០ក្រាម (ទាំងសំបកវិចខ្ចប់)។
–  លិខិតឆ្លងដែនចំនួន ០៣
–  ប័ណ្ណការងារបរទេសចំនួន ០១
–  សៀវភៅការងារបរទេសចំនួន០១
–  អត្តសញ្ញាណប័ណ្ណវៀតណាមចំនួន០១
–  ចានឈើសម្រាបប្រើប្រាស់គ្រឿងញៀនចំនួន០១
–  ទូរស័ព្ទដៃចំនួន ១៦ គ្រឿង
–  រថយន្ត ចំនួន ០២ គ្រឿង
–  ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១
–  ម៉ូតូចំនួន ០១គ្រឿង

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង៕

អត្ថបទដែលជាប់ទាក់ទង