**ឯកឧត្តម សុខ ប្រសិទ្ធិ ទទួលជួបពិភាក្សាការងារជាមួយ ជំនួយការអគ្គនាយកវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ នៃប្រទេសចិន**ឧត្តមអគ្គានុរក្ស.២ ហ៊ុន ខី ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់របស់ពន្ធនាគារខេត្តកំពង់ចាម**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់**ក្រសួងអប់រំ ណែនាំស្តីពីការថែរក្សាសុខភាពនិងការបង្ការជំងឺនានា ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងនៅតាមគ្រឹះស្ថានសិក្សា**ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការអនុវត្តការងារ និងផែនការបន្តរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន**មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលបង្កឱ្យមានការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្ស**ព្រឹកស្អែក! ទីស្តីការគណៈរដ្ឋមន្រ្តី និង World Bank នឹងរៀបចំសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំគណៈកម្មការបច្ចេកទេស នៃប.ស.ស. ដើម្បីពិនិត្យសេចក្តីព្រាងរបាយការណ៍វាយតម្លៃហានិភ័យហិរញ្ញវត្ថុរបបសន្តិសុខសង្គម**២ថ្ងៃទៀតការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ សម្រាំងបេក្ខជនលើកទី១ នឹងមកដល់**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញលទ្ធផល នៃការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា**ក្រសួងព័ត៌មាន នឹង រៀបចំសន្និសីទសារព័ត៌មាន ដើម្បី ផ្សព្វផ្សាយ «របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» នៅថ្ងៃស្អែក**ព្រះចៅស៊ុលតង់ នៃប្រទេស ប្រ៊ុយណេ នឹងយាងមកដល់កម្ពុជាយប់នេះ ដើម្បីសោយក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន**សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ប័ណ្ណសរសើរ និងរង្វាន់ជូនដល់រដ្ឋបាលខេត្តទាំង៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមកិច្ចប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់សង្គម នៅសាលាខេត្តបន្ទាយមានជ័យ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ភារកិច្ចជូនកងកម្លាំង ដើម្បីអនុវត្តផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ**បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនល្មើស៥នាក់ រឹបអូសថ្នាំញៀនជាង ២០០គីឡូក្រាម នៅខេត្តស្ទឹងត្រែង**បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ**ការជួសជុលខឿនរបស់ព្រះលានជល់ដំរីអាចនឹងបញ្ចប់នៅចុងឆ្នាំនេះ**ឯកឧត្តម លី ច័ន្ទតុលា អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកផែនការសកម្មភាពការងារបន្ត របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត**ឯកឧត្តម អ៊ូច ភា អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកផែនការសកម្មភាពការងារបន្ត របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

អភិបាលខេត្តកំពត៖ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរីយធម៌ សាសនា គឺជាដួងព្រលឹងរបស់ជាតិ និងជាជីវិតទី២ ដែលយើងគ្រប់គ្នាគួរយកចិត្តទុកដាក់ថែរក្សាឱ្យបានល្អ

នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ  ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត  និងលោកជំទាវ ហ៊ុន ចាន់ធី បានដឹកនាំមន្ត្រី ថ្នាក់ដឹកនាំជុំវិញខេត្ត ក្រុមយុវជន និងពិសេសយុវតី សមាជិក សមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍សាខាខេត្តកំពត រួមនឹងប្រជាពលរដ្ឋ យកចង្ហាន់ និងទេយ្យទានមួយចំនួនប្រគេនដល់ព្រះសង្ឃ រាប់បាត្រ ពូនភ្នំខ្សាច់ និងស្រងព្រះផងដែរ។
កិច្ចទាំងនេះគឺជាកិច្ចចុងក្រោយសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីរំលឹក និងតបស្នងសងគុណដល់បុព្វការីជន មានមាតាបិតា ជីជូនជីតាជាដើមនោះ ជាពិសេសគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលបានផ្តល់ឱវាទ ឱ្យចេះតម្រែតម្រង់ជីវិតក្នុងការរស់នៅប្រចាំថ្ងៃឱ្យមាន ព្រហ្មវិហារធម៌ គុណធម៌ សីលធម៌ក្នុងខ្លួន ចេះស្រឡាញ់សន្តិភាពទាំងផ្លូវចិត្ត និងផ្លូវកាយ ដើម្បីបន្តចូលរួមអភិវឌ្ឍន៍គ្រួសារ សង្គមជាតិ និងប្រទេសឱ្យបានត្រឹមត្រូវ និងកាន់តែរីកចម្រើនជឿនលឿនបន្ថែមទៀត។
នៅក្នុងកម្មវិធីនោះដែរ ឯឧត្តមក៏ចុះពិនិត្យមើលទីតាំងបរិវេណវត្ត ដើម្បីចូលរួមមតិយោបល់ និងជួយរៀបចំបរិវេណវត្តត្រើយកោះ ឱ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត។ ទន្ទឹងគ្នានោះដែរ ឯកឧត្តម និងលោកជំទាវ ក៏បានចូលរួមទស្សនាការលេងរបាំត្រុដិ និងការលេងល្បែងប្រជាប្រិយ៍ជាច្រើនទៀតផងដែរ។
សូមបញ្ជាក់ថា កន្លងមក ឯកឧត្តមអភិបាលខេត្ត តែងតែបំផុស បណ្តុះគំនិតយុវជនឱ្យមានស្មារតីស្រឡាញ់ថែរក្សាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរីយធម៌ សាសនា ដែលឯកឧត្តមបានចាត់ទុកថា ជាដួងព្រលឹងរបស់ជាតិ និងជាជីវិតទី២ ដែលយើងគ្រប់គ្នាគួរយកចិត្តទុកដាក់ថែរក្សាឱ្យល្អជាងអាយុជីវិតរបស់ខ្លួនទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង