**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ឯកឧត្តម សុខ ប្រសិទ្ធិ ទទួលជួបពិភាក្សាការងារជាមួយ ជំនួយការអគ្គនាយកវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ នៃប្រទេសចិន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Shi Bin ជំនួយការអគ្គនាយកវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលមានការសម្របសម្រួលពីសមាគមកម្ពុជា-ចិន ទាក់ទាញអ្នកវិនិយោគ។

ឯកឧត្តម សុខ ប្រសិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រជានិច្ចដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅ កម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានរំលេចអំពីប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយផ្តើមចេញពីចំណងមិត្តភាពជិតពីរពាន់ឆ្នាំ ដល់ការបង្កើតចំណងការទូតរហូតដល់ការក្លាយជា«មិត្តដែកថែប» និងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ជូនអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការនាំចេញរបស់កម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីសូចនករចំនួន០៥ របស់ក្រសួងព័ត៌មាន ក្នុងការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបបដិវត្តឧស្សាហកម្ម ៤.០ រួមមាន៖ (១).ការផ្លាស់ប្តូរប្រព័ន្ធទូរទស្សន៍អាណាឡូកទៅ ឌីជីថល, (២).ការអភិវឌ្ឍវិស័យ ព័ត៌មាន, (៣).ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសារព័ត៌មាន, (៤).សន្តិសុខព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និង(៥).ការកសាងមូលដ្ឋានគតិយុត្តិ និងការពង្រឹងការអនុវត្តច្បាប់។

ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសលើវិស័យព័ត៌មាន និងផ្សព្វផ្សាយ ឯកឧត្តម បានស្នើសុំ វិទ្យាស្ថានបង្កើតកិច្ចសហប្រតិបត្តិការ តាមរយៈការរៀបចំចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន និងវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន។

លោក Shi Bin បានជម្រាបជូនអំពីសវតារបស់វិទ្យាស្ថាន រួមជាមួយនឹងចក្ខុវិស័យរបស់វិទ្យាស្ថានដោយផ្តោតលើការស្រាវជ្រាវពីការអភិវឌ្ឍថ្មី យុទ្ធសាស្ត្រ និងផែនការវិនិយោគទាំងក្នុង និងក្រៅប្រទេស ដើម្បីធ្វើឱ្យក្រុមហ៊ុនសហគ្រាសមានការអភិវឌ្ឍហើយនឹងជម្រុញទំនាក់ទំនងរវាងរដ្ឋាភិបាល និងសហគ្រាសឱ្យមានទំនាក់ទំនងល្អជាមួយគ្នា និងជាច្រកផ្លូវមួយបន្ថែមសម្រាប់សហគ្រាសអាចមានទំនាក់ទំនងជាមួយសហគ្រាសជុំវិញពិភពលោក។

ជាមួយគ្នានេះ លោក Shi Bin បានលើកពីគម្រោងផលិតវីដេអូបង្ហាញអំពីមិត្តភាពរវាងកម្ពុជា-ចិន ដែលនឹងចូលរួមបង្ហាញពីរូបភាពវិជ្ជមានរបស់កម្ពុជា ចំពោះអ្នកទេសចរណ៍ និងអ្នកវិនិយោគ។

ក្នុងការចូលរួមលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅកម្ពុជា លោក Shi Bin បានលើកឡើងថា វិទ្យាស្ថានមានបំណងក្នុងការចូលរួមជួយក្រសួងព័ត៌មានកម្ពុជា លើការបង្កើនកម្រិតសមត្ថភាពរៀបចំប្រព័ន្ធស្តុកទិន្នន័យ (Data Base) ដោយវិទ្យាស្ថាន នឹងធ្វើការសម្របសម្រួលក្នុងការអញ្ជើញប្រតិភូក្រសួងព័ត៌មាន ដើម្បីទៅបំពេញទស្សនកិច្ចនៅក្រុមហ៊ុននានានៅប្រទេសចិន ទាក់ទងនឹងវិស័យនេះ។

ឆ្លើយតបនឹងគម្រោងផលិតវីដែអូឯកសារស្តីពីទំនាក់ទំនងកម្ពុជា-ចិន ឯកឧត្តម សុខ ប្រសិទ្ធិ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថាន ដែលនិងចូលរួមផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោកក្នុងការបម្រើដល់វិស័យទេសចរណ៍ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគចិន មកកាន់កម្ពុជា កាន់តែច្រើនបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង