**ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីបើក សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ**តាមការគ្រោងទុក ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យលើកទី២ នាថ្ងៃទី១៨ ខែឧសភា នឹងមានបេក្ខជនចូលរួមសរុបចំនួន ១ ៣៧៩នាក់**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា**ឧបនាយករដ្ឋមន្រ្តី ស សុខា វាយតម្លៃជាវិជ្ជមាន និងមានសុទិដ្ឋិនិយមខ្ពស់ ចំពោះការចូលរួមលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមាររបស់អង្គការយូនីសេហ្វ**យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិករបស់កម្ពុជាសម្រេចបានលើសពីការរំពឹងទុក**ក្រសួងទេសចរណ៍ ចេញសារាចរណែនាំស្តីពី ការធ្វើបច្ចុប្បន្នភាពស្ថិតិមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍**អគ្គនាយកពន្ធនាគារ អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស (OHCHR)**នគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីប្លន់ និងឈានទៅបំបែកសំបុកបញ្ចាំខុសច្បាប់ នៅខណ្ឌទួលគោក ដកហូតម៉ូតូមួយចំនួនដែលគ្មានឯកសារ**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៥០គ្រួសារ ក្នុងស្រុកកំរៀង ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យវិស័យទេសចរណ៍កម្ពុជា-ចិន មានសន្ទុះកើនឡើង តាមរយៈព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា**ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប មានជំនឿមុតមាំថា រដ្ឋសភាកម្ពុជាក្រោមការដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសភាអឺរ៉ុប**បញ្ញវន្តកម្ពុជា-ចិន ផ្តល់ធាតុចូលជំរុញការកសាងសហគមន៍ ដែលមានជោគវាសនារួមគ្នា**ក្រសួងការងារជូនដំណឹង ពីការបញ្ចប់ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល សម្រាប់ពលករកម្ពុជាវិលត្រលប់មកស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មីខ្មែរ**ដំណើរទស្សនកិច្ច របស់សម្តេចធិបតី នៅកូរ៉េខាងត្បូង ត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េខាងត្បូង ឱ្យកាន់តែល្អប្រសើរថែមទៀត**សិស្សានុសិស្សជាង ៥០០នាក់ មកពីគ្រប់រាជធានីខេត្ត បំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ**កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ឯកភាពពន្លឿនការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញប្រារព្ធទិវាអន្តរជាតិស្ដីពីគ្រួសារ ១៥ ឧសភា ក្រោមប្រធានបទ គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ច**ឯកឧត្តមបណ្ឌិត កៅ ថាច បើកកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤៧ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក**អ្នកសារព័ត៌មាន ២នាក់ ត្រូវបានឃាត់ខ្លួននៅខេត្តតាកែវ បន្ទាប់ពីផ្សាយព័ត៌មានខុសពីការ ពិតពាក់ព័ន្ធករណីបូមទឹកដាក់ស្រែ**ឧបនាយករដ្ឋមន្ត្រី ស សុខា អនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន Zhejiang Construction Investment Croup Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនល្មើស៥នាក់ រឹបអូសថ្នាំញៀនជាង ២០០គីឡូក្រាម នៅខេត្តស្ទឹងត្រែង

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនល្មើស៥នាក់ រឹបអូសថ្នាំញៀនជាង ២០០គីឡូក្រាម នៅខេត្តស្ទឹងត្រែង។

ការបង្ក្រាបនេះធ្វើឡើងដោយ អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង ។

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១០៖២២នាទី ដោយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានសហការជាមួយកម្លាំងវរសេនាតូចការពារព្រំដែនគោក៧០១ និងកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅចំណុចអូរដួង ភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងឆែកឆេរនៅចំណុចភូមិក្រោម ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានចាប់ខ្លួនជនល្មើស៥នាក់៖ ១.ឈ្មោះ ដា ទុន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ ភីត ឃីត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ, ៣.ឈ្មោះ សោន គាំង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ, ៤.ឈ្មោះ កែវ ដាំមន្នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ, ៥.ឈ្មោះ សោន ណែត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។

ចំណែកវត្ថុតាងគ្រឿងញៀន ចាប់យកសរុបទម្ងន់ ២០២ ៦៨២.៩២ក្រាម (២០២គីឡូគីឡូក្រាម និង៦៨២,៩២ក្រាម) ក្នុងនោះរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៦៩ ៦៩៥.២៦ក្រាម, គ្រឿងញៀនប្រភេទហេរ៉ូអ៉ីន (Heroine) ទម្ងន់ ២០ ៩៩២.៨ក្រាម, គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ១១ ៩៩១.៨៦ក្រាម, ៤.ប្រភេទមេតំហ្វេតាមីន(WY) ទម្ងន់ ០៣ក្រាម, សារធាតុផ្សំ ទម្ងន់សរុប ៣៧ ២១៧.៨៦ក្រាម)។ សម្ភារចាប់យករួមមាន៖ រថយន្តចំនួន១គ្រឿង, ទូរស័ព្ទដៃចំនួន៩គ្រឿង, កាំភ្លើងវែង០២ដើម កាំភ្លើងខ្លី០១ដើម, លុយបាត ៨៨២០០បាត លុយខ្មែរ ១ ៩៥៩ ៥០០រៀល និងលុយដុល្លារ ១ ៥១១ដុល្លារ។

បច្ចុប្បន្នជនល្មើសខាងលើត្រូវបាន កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាង ទៅសាលាដំបូង ខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង