**ឯកឧត្តម ឈាង រ៉ា ថ្លែងអំណរគុណអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដែលបានសម្របសម្រួល និងជំនួយជាបច្ចេកទេសក្នុងការត្រៀមចូលរួម មហាសន្និបាតសុខភាពពិភពលោក លើកទី៧៧**រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរ យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្នក្នុងអំឡុងពេលប្រារព្ធមីទ្ទីង បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤**ឯកឧត្តម នេត្រ ភក្ត្រា៖ បន្ទប់សុខភាពមន្ត្រីជាផ្នែកមួយក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារដល់មន្ត្រីនៃក្រសួងព័ត៌មានក្នុងការថែទាំសុខភាព**លោកជំទាវ គឹម សេដ្ឋានី ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ស្តីពីការកសាងភាពធន់អាកាសធាតុ ចាប់ផ្តើមពីការអប់រំកុមារតូច ដើម្បីអនាគតប្រកបដោយចីរភាព**រដ្ឋមន្ត្រីក្រសួងផែនការ ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងសម្រាប់អនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០**ឯកឧត្តម គី តិច ប្រកាសលេខទូរសព្ទ័ឱ្យពលរដ្ឋរងគ្រោះពាក់ពន្ធ័នឹងក្រុមហ៊ុន លោកស្រី ឡេង ចាន់ណា ដើម្បីទទួលបានការការពារសិទ្ធិ និងតំណាង ពីមេធាវីរាជរដ្ឋាភិបាល**ក្រសួងមហាផ្ទៃ គាំទ្រនូវសំណើសុំអនុញ្ញាតឱ្យគណៈមេធាវីសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាឃុំ សង្កាត់ ភូមិ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់**កិច្ចប្រជុំពិភាក្សាពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបូរី**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា លើកឡើងពីតួនាទី និងសារៈសំខាន់នៃ ការចាត់តាំងក្រុមការងារចុះមូលដ្ឋាន**រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកវគ្គបណ្តុះបណ្តាលការរៀបចំវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**សម្តេចធិបតី តែងតាំងសមាសភាពគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម**ឯកឧត្តម ហ៊ុន ម៉ានី ជួបពិភាក្សាការងារជាមួយ ឧបការីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តចិន**រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យមានការរួមសាមគ្គីចូលរួមផ្សព្វផ្សាយព័ត៌មាន ដែលមានភាពប្រាកដនិយម ក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា**កងការពារព្រំដែនលេខ ៦០១ យោធភូមិភាគពិសេស ប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារព្រំដែន**រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យើងមិនលុបបំបាត់សហគមន៍ចាស់ទេ តែយើងធ្វើលើអ្វីដែលមានស្រាប់ ហើយប្រែក្លាយមកជាសហគមន៍កសិកម្មទំនើប**មន្ត្រីជាន់ខ្ពស់ធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពទំនប់អាងទឹកបឹងធំ ក្នុងស្រុកក្រូចឆ្មារ**ឧត្តមសេនីយ៍ឯក តុប នេត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីសម្រេច ស្ដីពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចថ្នាក់ផ្នែកចំណុះការិយាល័យចំនួន០២ នៃនាយកដ្ឋានរដ្ឋបាល-សរុប**ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យចុងក្រោយផែនការការពារសន្តិសុខ**បទវិភាគ៖ តួនាទីតែមួយគត់នៃ”ការគាំទ្រតៃវ៉ាន់ឱ្យចូលរួមក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោក” គឺបានបញ្ជាក់ថា៖ គោលការណ៍ចិនតែមួយ គឺជាបំណងរួមរបស់ប្រជាជននិងនិន្នាការទូទៅ**កម្ពុជា-អាមេរិក ឯកភាពបន្តប្ដេជ្ញាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលបង្កឱ្យមានការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្ស

ភ្នំពេញ៖ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសកម្ពុជា ដំណាក់កាលទី៣ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ហួរ មិថុនា អភិបាលរងខេត្តកែប ថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិក សមាជិកាក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនរូបទៀត នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នាសណ្ឋាគារសង្គហមិត្ត ខេត្តកែប។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម ជួប ប៉ារីស៍ បានគូសបញ្ជាក់ឱ្យដឹងថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលបង្កឱ្យមានការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាតិនាពេលបច្ចុប្បន្ន និងអនាគត។ ពិភពលោកទាំងមូលបានសម្តែងនូវក្តីព្រួយបារម្ភអំពីបញ្ហាជាសកលនេះ។ ការដោះស្រាយបញ្ហានៃប្រែប្រួលអាកាសធាតុនៅគ្រប់កម្រិត ទាមទារឱ្យមានការចូល រួមពីគ្រប់ភាគីពាក់ព័ន្ធ តាមរយៈការរៀបចំនិងអនុវត្តគោលនយោបាយ ផែនការសកម្មភាព ច្បាស់លាស់ ជាពិសេស តាមរយៈការបញ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការតាមវិស័យ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាក់ស្តែងដើម្បីឆ្លើយតបចំពោះផលប៉ះពាល់ជា អវិជ្ជមានទាំងអស់នេះ កម្ពុជាបានរៀបចំនិងអនុវត្តផែនការយុទ្ធសាស្ត្រជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា មានរយៈពេល១០ឆ្នាំ ២០១៤-២០២៣ ខណៈផែនការយុទ្ធសាស្ត្ររយៈពេលដប់ឆ្នាំបន្តទៀត ២០២៤-២០៣៣ បាននិងកំពុងរៀបចំ។

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំថ្ងៃនេះ ពិតជាឱកាសដ៏ល្អសម្រាប់ពួកយើងទាំងអស់គ្នា សិក្សាពីគ្នាទៅវិញទៅមក និងពិភាក្សាអំពីបញ្ហាប្រឈម ដើម្បីទទួលបានធាតុចូលសំដៅជួយតម្រង់ទិសក្នុងការចូលរួមរៀបចំគោលនយោបាយប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ជ្រាបបញ្ហាប្រែប្រួលអាកាសធាតុទៅក្នុងផែនការរបស់ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។

គួរបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសកម្ពុជា ដំណាក់កាលទី៣ ប្រព្រឹត្តទៅក្នុងគោលបំណងដើម្បី៖ ១)ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ២)បង្ហាញលទ្ធផលសំខាន់ៗនៃសន្និសីទកំពូលលើកទី២៨ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ៣)បង្ហាញកម្មវិធី/គម្រោងប្រែប្រួលអាកាសធាតុនានា ដែលបាននិងកំពុងអនុវត្ត និងយុទ្ធសាស្ត្រកៀរគរធនធាន និង៤) ពិភាក្សាផែនការអនុវត្តនៃសន្និសីទកំពូលលើកទី២៨ និងទិសដៅបន្ទាប់ឆ្ពោះទៅសន្និសីទកំពូលលើកទី២៩៕

អត្ថបទដែលជាប់ទាក់ទង