**ឯកឧត្តម មាស សោភ័ណ្ឌ បញ្ជាក់លម្អិតអំពីដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេល៤ថ្ងៃ**ឯកឧត្តម ប្រាក់ សំអឿន ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវពលរដ្ឋខ្មែរជួយទិញ និងគាំទ្របន្លែផ្លែឈេីក្នុងស្រុក**ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង អញ្ជើញចុះត្រួតពិនិត្យសំណង់ គំរោងសាងសង់អគារភេវរកម្ម រោងដាក់គ្រឿងចក្រ និងពិនិត្យទីលានបាញ់គ្រាប់ពិតនៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ចុះពិនិត្យវឌ្ឍនភាពការត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**ឯកឧត្តម វ៉ា ថន អញ្ជើញសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅឃុំកោះកោះខ្ញែរ ស្រុកសំបូរ និងបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ**ចិនអំពាវនាវឱ្យមានទំនាក់ទំនងស្ថិរភាពជាមួយកូរ៉េខាងត្បូង ទោះបីជាមានការលំបាកក៏ដោយ**វគ្គបណ្ដុះបណ្ដាលជូនដល់ គធ.ខប គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ ស្ដីពីការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ បានបិទបញ្ចប់**ឃាតកម្មកាប់សម្លាប់យុវជនម្នាក់ និងរបួសធ្ងន់ម្នាក់នៅក្រុងបានលុង កម្លាំងអាវុធហត្ថរួមគ្នាតាមចាប់ជនល្មើស២នាក់ ក្រោយធ្វើសកម្មភាពបាន៦ថ្ងៃ**ព្រះករុណព្រះមហាក្សត្រ ចំណាយព្រះកាយប្រមាណ២០ឆ្នាំ ដើម្បីតែបុព្វហេតុសន្តិភាព និងមនុស្សធម៌**មន្រ្តីជំនាញដុតបំផ្លាញចោលសាច់បង្កកខូចគុណភាព ជិត៦០០គីឡូក្រាម នៅខេត្តពោធិ៍សាត់**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១**ឈប់យល់ច្រឡំ៖ ករណីការបង្ហោះផ្សាយថា «សមត្ថកិច្ចស្រុកថ្មគោលវាយប្រជាពលរដ្ឋនឹងមួកសុវត្ថិភាព និងមានការប្រើប្រាស់អាវុធបាញ់គំរាមប្រជាពលរដ្ឋនោះ» គឺជាវីដេអូចាស់**អភិបាលខេត្តកំពត ស្នើឱ្យអ្នកពាក់ព័ន្ធចូលរួមបង្កើនការលើកកម្ពស់វិស័យទេសចរណ៍ ពិសេសរក្សាសេចក្តីថ្នៃថ្នូរ និងកិត្តិយសរបស់ខេត្តតាមរយៈការទទួលបដិសណ្ឋាកិច្ចល្អ**មនុស្ស​១៤​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​ទៀត​រង​របួស បន្ទាប់​ពី​បាក់​ផ្ទាំង​ប៉ាណូ​ក្រុង​បុមបៃ**លោក ពូទីន នឹងទៅបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ចាប់ពីថ្ងៃ​ទី១៦-១៧ ខែ​ឧសភា ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​**«ការអភិវឌ្ឍគឺជាគន្លឹះ» អាហារថ្ងៃត្រង់មួយពេលនេះ បានធ្វើឱ្យសេដ្ឋកិច្ចឯកជនចិន ចូលផ្លូវល្បឿនលឿន**សម្តេច ម៉ែន សំអន បន្តជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ស្រុកចន្ទ្រា ស្រុកស្វាយទៀប និងក្រុងបាវិត នៃខេត្តស្វាយរៀង**ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម Miloš Vystrčil ប្រធានព្រឹទ្ធសភាឆេក**ប្រធានព្រឹទ្ធសភាឆេក ផ្ញើសារលិខិតអបអរសាទរ ជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាកម្ពុជា

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ភារកិច្ចជូនកងកម្លាំង ដើម្បីអនុវត្តផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ភ្នំពេញ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំប្រគល់ភារកិច្ច ជូនដល់កងកម្លាំង ដើម្បីចូលរួមអនុវត្តផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបទបញ្ជារបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្នុងកិច្ចសហប្រតិបត្តិការ ប្រើប្រាស់កម្លាំងសរុប វិធានការសរុប បង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤​ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសេឹករងកំពង់ធំ បានឡើងអានផែនការសកម្មភាពក្នុងការប្រើប្រាស់កម្លាំងសរុប វិធានការសរុប ដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងផែនការជាក់ស្ដែងរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានការអនុម័ត និងផ្ដល់សច្ចាប័នដោយឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗនៃបទបញ្ជាលេខ០១៣ ប.ជ /២០២៤ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងផែនការសកម្មភាពរួមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្ដីពីវិធានការនៃការប្រើប្រាស់កម្លាំងសរុប វិធានការសរុប ដើម្បីធ្វើយ៉ាងណាការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន នៅបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ ដែលមានភារកិច្ចសហប្រតិបត្តិការនៅតាមគោលដៅនីមួយៗ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ដោយត្រូវប្តេជ្ញាចិត្តដាច់ខាតក្នុងការសហប្រតិបត្តិការការពារឲ្យបានធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងការពារដាច់ខាតមិនត្រូវចូលរួមក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗ ក្នុងករណីមានយោធិនណាម្នាក់ ឃុបឃិត ប្រព្រឹត្តបទល្មើសក្នុងភារកិច្ចការពារធនធានធម្មជាតិ ត្រូវទទួលវិន័យ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ។

មេបញ្ជាការគ្រប់បណ្ដាកងឯកភាព ដែលមានការពាក់ព័ន្ធ បានប្តេជ្ញាចិត្តយ៉ាងមុឺងម៉ាត់អនុវត្តឱ្យបានតាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងផែនការសកម្មភាពរួមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងផែនការជាក់ស្ដែងរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឱ្យទទួលបានជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង