**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញនិងលើកទឹកចិត្តយុវជនចាប់យកជំនាញឱ្យច្បាស់ ហើយភ្ជាប់ជានិច្ចនឹងឌីជីថល

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានជំរុញនិងលើកទឹកឱ្យយុវជន បន្តការខិតខំរៀនសូត្រទាំងពីសាលារៀន សហគមន៍ សង្គមជាតិ និងពីបរិបទអន្តរជាតិ ដោយត្រូវចាប់យកជំនាញច្បាស់លាស់យ៉ាងហោចណាស់មួយ ហើយត្រូវតែអភិវឌ្ឍន៍ជំនាញនោះដោយភ្ជាប់នឹងសង្គមឌីជីថល។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នៅមន្ទីរគណបក្សខេត្ត នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ការសិក្សារៀនសូត្រមិនមែនត្រឹមតែជាការខិតខំជាប្រចាំ និងគ្មានទីបញ្ចប់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែមានគោលបំណងជាក់លាក់ ដើម្បីសម្រួចលើជំនាញដ៏ច្បាស់លាស់ក្នុងជីវិត ពីព្រោះទីផ្សារការងារបច្ចុប្បនិងទៅអនាគតនិយាយជារួម និងដោយឡែក តម្រូវការធនធានមនុស្សនៅតាមក្រសួងស្ថាប័នរដ្ឋ សុទ្ធតែបានផ្ដល់តម្លៃខ្ពស់ដល់អ្នកដែលមានជំនាញច្បាស់លាស់ ប្រកបដោយគុណវឌ្ឍិ សីលធម៌ និងគុណធម៌ ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការបំពេញតួនានិងភារកិច្ច។

ក្នុងន័យនេះ និងក៏ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏ជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាឆ្លើយតបនិន្នាការសកល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់អនុសាសន៍លើកទឹកចិត្តឱ្យក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងយុវជនខ្មែរទូទាំងប្រទេស កុំរំលងឱ្យសោះការភ្ជាប់ជំនាញរបស់ខ្លួនទៅនឹងប្រព័ន្ធឌីជីថល ទាំងការអភិវឌ្ឍសមត្ថភាព និងការធ្វើទំនាក់ទំនង។

យ៉ាងណាក៏ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរម្លឹកបន្ថែមថា ក្នុងនាមជាអ្នកបន្តវេននៃគ្រួសារ និងសង្គមជាតិ យុវជនត្រូវតែប្រកាន់ឱ្យជាប់នូវស្មារតី បន្តវេនដើម្បីការពារជាតិ ការពារទឹកដី ជំរុញការអភិវឌ្ឍ កសាងប្រទេសជាតិ ការពារឯករាជ្យ និងអធិបតេយ្យជាតិឱ្យឋិតថេរគង់វង្ស ពោលគឺទោះជាបំពេញការងារអ្វី ឬមានមុខរបរអ្វី និងរស់នៅទីណាក៏ដោយ ម្នាក់ៗត្រូវតែបំពាក់ឱ្យខ្លួននូវឧត្តមគតិស្នេហាជាតិ និងប្រជាជន ហើយលើកកម្ពស់ជាប្រចាំនូវឧត្តមគតិដ៏បរិសុទ្ធនេះ៕

អត្ថបទដែលជាប់ទាក់ទង