ឯកឧត្តម សក់ សេដ្ឋា ផ្តល់នូវអនុសាសន៍០៦ចំណុច លើកិច្ចការសំខាន់មួយចំនួនដែលត្រូវយកចិត្តទុកដាក់អនុវត្ត សម្រាប់កិច្ចការនៅសេសសល់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សក់ សេដ្ឋា សមាជិកគណៈកម្មការធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចចុះមូលដ្ឋានខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបវេល បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតមកពី គណបក្សប្រជាជនកម្ពុជាក្នុងស្រុកបវេល និងបង្ហាញមុខបេក្ខជនក្រុមប្រឹក្សា ស្រុកបវេល សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ សាលប្រជុំសម្តេចក្រឡាហោម ស ខេង ស្នាក់ការគណបក្សស្រុក។
ក្នុងឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា ក៏បានរំលេចអំពីច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ បានអនុម័តកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០០៨ នាសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៣ និងដែលព្រឹទ្ធសភា បានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង ដោយគ្មានការកែប្រែ អ្វីឡើយ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៨ នាសម័យប្រជុំពេញអឌ្ឍព្រឹទ្ធសភា លើកទី៤ នីតិកាលទី២ ហើយក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ តាមរយៈសេចក្ដីសម្រេចលេខ ០៩៧/០០២/២០០៨ កបធ.ច ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០០៨។
ឯកឧត្ដម សក់ សេដ្ឋា បានថ្លែងថា ឯកឧត្ដមពិតជាមានបតិសោមន្សរីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួមក្នុងពិធីបង្ហាញមុខ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកបវេល និងជួបសំណេះសំណាលជាមួយអង្គ បោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ មកពីគណបក្សប្រជាជនកម្ពុជា ទូទាំងស្រុកបវេល នៃខេត្តបាត់ដំបង និងសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោកស្រី អស់លោកទាំងអស់ រួមទាំងសមាជិកក្រុមប្រឹក្សាឃុំ មកពីគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកបវេល ក្នុងពិធីដ៏មានសារសំខាន់នាពេលនេះ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងអង្គពិធីទាំងមូល ឯកឧត្ដម សក់ សេដ្ឋា សូមអបអរសាទរចំពោះ លោក លោកស្រី ទាំង ៤៤រូប ក្នុងនោះ មានបេក្ខជនពេញសិទ្ធិ ២១រូប (ស្រី ០៥រូប) និងបេក្ខជនបម្រុង ២៣រូប (ស្រី ០៦រូប) ដែលគណបក្សបានផ្តល់ការគាំទ្រជឿទុកចិត្តចាត់តាំងជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកបវេល និងសូមជូនពរដល់ លោក លោកស្រី ជាបេក្ខជន ទាំងអស់ ពង្រឹងការប្តេជ្ញាចិត្តរួមគ្នាក្នុងក្របខណ្ឌគណបក្សទាំងមូល ដើម្បីដណ្តើមជោគជ័យយ៉ាងត្រចះ ត្រចង់ជូនគណបក្សយើងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ដ៏មានសារសំខាន់នេះ។
ទន្ទឹមនេះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ក្នុងនាម សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងក្នុងនាមឯកឧត្ដមផ្ទាល់ ឯកឧត្ដមសូមសម្តែងនូវការកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ទូទាំងស្រុកបវេល នៃខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងបំពេញការងាររួមគ្នាយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជុំវិញការដឹកនាំរបស់គណបក្ស ពុះពារដណ្តើមបានជោគជ័យ យ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជាយើង ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។
ឯកឧត្តមប្រធាន បានមានប្រសាសន៍ឲ្យដឹងថា យោងតាមការប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយ គ.ជ.ប គណបក្សប្រជាជនកម្ពុជាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុង ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោងគាំទ្រសរុបគ្រប់មណ្ឌលបោះឆ្នោតតាមភូមិភាគទាំង៨ ចំនួន ១០.០៥២ នៃសំឡេងឆ្នោតបានការសរុបចំនួន ១១.៦៩៩ ស្មើនឹង ៨៥,៩% ដោយដណ្តើមបានអាសនៈក្នុង ព្រឹទ្ធសភាចំនួន ៥៥អាសនៈ លើអាសនៈសរុបដែលត្រូវបោះឆ្នោតតាមមណ្ឌលភូមិភាគទាំង៨ ចំនួន ៥៨ អាសនៈ។ ក្នុងនោះ នៅទូទាំងខេត្តបាត់ដំបង គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោត គាំទ្រចំនួន ៧០៦សំឡេង គឺកើនលើសអង្គបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ព្រឹទ្ធសភាក្នុងមណ្ឌលភូមិភាគទី៤ ចំនួន ៩ អាសនៈ កើនលើសចំនួនអាសនៈកំណត់ដោយគណៈ អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលចំនួន ១ អាសនៈ។
ឯកឧត្តមប្រធាន បានបន្តថា ជោគជ័យដ៏ធំធេងរបស់គណបក្សក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល ទី៥ បានបង្កលក្ខណសម្បត្តិយ៉ាងរឹងមាំសម្រាប់គណបក្សយើងបន្តគ្រប់គ្រងព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលដ៏មានសារសំខាន់របស់ជាតិ ហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ថ្មីៗនេះបានកាន់កាប់មុខតំណែងជាប្រធានព្រឹទ្ធសភា ដែលនឹងទទួលតួនាទីជាប្រមុខរដ្ឋស្តីទី ក្នុងពេលដែលព្រះមហាក្សត្រទ្រង់អវត្តមានផងដែរ។
ឯកឧត្តមប្រធាន បានបន្ថែមថា ជោគជ័យរបស់គណបក្សក្នុងការបោះឆ្នោតដោយសេរីតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងការបោះឆ្នោតដោយផ្ទាល់ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២, ការបោះឆ្នោតដោយផ្ទាល់ដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងការបោះឆ្នោតអសកលដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ គឺជាមូលដ្ឋាននយោបាយដ៏រឹងមាំ សម្រាប់គណបក្សយើងសម្រេចបានជោគជ័យជាបន្តទៀតក្នុង ការបោះឆ្នោតអសកលដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការនៅថ្នាក់ក្រោមជាតិ ដែលជាគោលនយោបាយកំណែទម្រង់ផ្តួចផ្តើមដោយគណបក្ស ប្រជាជនកម្ពុជាឱ្យបន្តបោះជំហានទៅមុខ សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព រយៈពេលវែង។
ឯកឧត្តម សក់ សេដ្ឋា បានបញ្ជាក់ថា ផ្អែកលើមេរៀន បទពិសោធន៍ល្អៗក្នុងដំណើរការបោះឆ្នោត និងជោគជ័យរបស់គណបក្ស ប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជាបន្តបន្ទាប់កន្លងមក រួមទាំងជោគជ័យយ៉ាងត្រចះត្រចង់របស់ គណបក្សក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅថ្មីៗនេះ គណបក្ស ប្រជាជនកម្ពុជាបានធ្វើការប្តេជ្ញាចិត្តខាងនយោបាយ បន្តដណ្តើមជោគជ័យឱ្យបានដាច់ខាតក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ខាងមុខនេះ។
សម្រាប់កិច្ចការនៅសេសសល់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត ឯកឧត្តម សក់ សេដ្ឋា បានផ្តល់នូវអនុសាសន៍ លើកិច្ចការសំខាន់មួយចំនួនដែលត្រូវយកចិត្តទុកដាក់អនុវត្តដូចខាងក្រោម៖
ទី១៖ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ សម្តេចក្រឡាហោមបានជួបប្រជុំ ចង្អៀតជាមួយឯកឧត្តមប្រធាន អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក នៃខេត្ត បាត់ដំបង និងឯកឧត្តមប្រធាន អនុប្រធានប្រចាំការគណបក្សខេត្តបាត់ដំបង ដើម្បីពិភាក្សាអំពីការ កំណត់សន្ទស្សន៍អាសនៈក្រុមប្រឹក្សាខេត្ត និងអាសនៈក្រុមប្រឹក្សាតាមក្រុង ស្រុក ដែលគណបក្សយើងត្រូវខិតខំប្រឹងប្រែងពុះពារសម្រេចឱ្យបានក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាពេលខាងមុខ។ ផ្អែកតាមស្មារតីនៃកិច្ចប្រជុំនេះ ខ្ញុំសូមស្នើដល់ឯកឧត្តម លោក ប្រធានគណបក្សស្រុក ឃុំ និងឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំនានា ក្នុងស្រុកបវេល សហការបន្តពិភាក្សាការងារនេះឱ្យបានល្អិតល្អន់ជាក់ស្តែងក្នុងក្របខណ្ឌគណៈអចិន្ត្រៃយ៍ គណបក្សស្រុក ឃុំ និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ ដើម្បីអនុវត្តជាក់ស្តែងប្រកបដោយ ប្រសិទ្ធភាព។
ទី២៖ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានសម្រេចដាក់ចេញនូវសេចក្តី សម្រេចស្តីពីការចាត់តាំងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ក្រុមគាំទ្រនិងសម្របសម្រួលការងារ យុវជន និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៩ ក្នុងស្រុកបវេល រួចហើយ។ ហេតុនេះ ខ្ញុំសូមជំរុញលើកទឹកចិត្តដល់ក្រុមការងារនៃមូលដ្ឋានទាំងនេះ បង្កើនការចុះមូលដ្ឋាន ដើម្បីផ្សារភ្ជាប់ជិតស្និទ្ធ រវាងមន្ត្រីក្នុងក្រុមការងារជាមួយថ្នាក់ដឹកនាំ មន្ត្រីគណបក្សនៅមូលដ្ឋាន ការចូលរួមដោះស្រាយបញ្ហា ប្រឈមនានានៅតាមមូលដ្ឋានទាំងនេះ ព្រមទាំងការចូលរួមគាំទ្រដល់ការអនុវត្តសកម្មភាពនានាឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាពេលដ៏ខ្លីខាងមុខប្រកបដោយជោគជ័យ។
ទី៣៖ គណបក្សស្រុក ឃុំ ត្រូវសហការបង្កើនការគ្រប់គ្រងវត្តមាន និងស្ថានភាពនានារបស់ សមាជិកក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោតរបស់គណបក្សយើង រួមទាំងស្ថានភាពសុខភាព ដើម្បី មានវិធានការដោះស្រាយ និងជួយគាំទ្របានទាន់ពេលវេលា។ ករណីមានការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំ មកពីគណបក្សយើង ត្រូវខិតខំជំរុញការរៀបចំ បែបបទនីតិវិធីផ្លាស់ប្តូរឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
ទី៤៖ ចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោត ក្រុមការងារ និងគណបក្សស្រុក ឃុំ បេក្ខជនក្រុម ប្រឹក្សាស្រុក ត្រូវយកចិត្តទុកដាក់ចុះមូលដ្ឋាន ដើម្បីជួបសំណេះសំណាល និងពង្រឹងឆ្លងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំក្នុងជួរសមាជិកក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោតរបស់គណបក្សយើង ជុំវិញការដឹកនាំរបស់គណបក្ស និងធ្វើការណែនាំដល់អង្គបោះឆ្នោតឱ្យយកចិត្តទុកដាក់ថែរក្សាឱ្យបានគត់មត់នូវឯកសារបញ្ជាក់អត្តសញ្ញាណដែលសាមីខ្លួនម្នាក់ៗត្រូវកាន់ទៅបោះឆ្នោត ព្រមទាំងណែនាំឱ្យ ស្គាល់លំដាប់លេខរៀងគណបក្សយើងលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត និងលេខ រៀងគណបក្សយើងក្នុងស្រុកបវេល ដែលមានលំដាប់លេខរៀងលើសន្លឹកឆ្នោតខុសៗគ្នា ការណែនាំអំពី របៀបគូសសន្លឹកឆ្នោត និងរបៀបបោះឆ្នោតតាមការិយាល័យបោះឆ្នោតនីមួយៗ។ ទន្ទឹមនេះ ត្រូវខិតខំស្រាវជ្រាវទប់ស្កាត់រាល់សកម្មភាពប៉ុនប៉ងបំបែកបំបាក់ផ្ទៃក្នុងសមាជិកក្រុម ប្រឹក្សាឃុំរបស់យើង ឬក្នុងជួរបេក្ខជនរបស់យើង ឬក្នុងផ្ទៃក្នុងគណបក្សយើង និងត្រូវម្ចាស់ការវាយបក ឱ្យបានទាន់ពេលវេលានូវរាល់ការឃោសនាមួលបង្កាច់ និងសកម្មភាពបំផុសបំផុល ញុះញង់ អុចអាល របស់ក្រុមប្រឆាំងតាមគ្រប់រូបភាព រួមទាំងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងនៅតាមបណ្តាញ សង្គមនានាផងដែរ។
ទី៥៖ ត្រូវត្រៀមរៀបចំការងារនានាសម្រាប់ការបោះឆ្នោត ដែលនៅសេសសល់ឱ្យទាន់ពេលវេលា ដូចជា ការចុះបញ្ជីភ្នាក់ងារគណបក្សសម្រាប់ចូលសង្កេតមើលការបោះឆ្នោតនិងការរាប់សន្លឹកឆ្នោត ការត្រៀមរៀបចំសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតដែលមានរយៈពេល ៨ថ្ងៃ និងការត្រៀមរៀបចំ ការងារនានាសម្រាប់ថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
ទី៦៖ មន្ត្រីក្នុងក្រុមការងារ មន្ត្រីគណបក្សគ្រប់ថ្នាក់ និងបេក្ខជនក្រុមប្រឹក្សាស្រុក មន្ត្រីក្នុង យន្តការបោះឆ្នោតរបស់គណបក្ស ត្រូវគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា និងនីតិវិធីនៃ ការបោះឆ្នោត ព្រមទាំងការណែនាំនានារបស់ គ.ជ.ប និងត្រូវចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈក្នុងសង្គម សំដៅបង្កបរិយាកាសដល់ការបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព។
ទន្ទឹមនេះ ដោយសារគណបក្សយើងជាគណបក្សកាន់អំណាចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិ ហេតុនេះ ខ្ញុំសូមណែនាំដល់រដ្ឋបាលស្រុក អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ទូទាំងស្រុកបវេល ត្រូវយកចិត្តទុកដាក់បំពេញការងារពាក់ព័ន្ធការបោះឆ្នោត រួមទាំងការរក្សាការពារសន្តិសុខបោះឆ្នោត ស្របតាមច្បាប់ និងបទបញ្ជានីតិវិធីនៃការបោះឆ្នោតតម្រូវ។
ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក មកពីគណបក្សប្រជាជនកម្ពុជាទាំងអស់ ទោះបីបានឈរ ឈ្មោះជាបេក្ខជនក្រុមប្រឹក្សាអាណត្តិថ្មី ឬមិនបានឈរឈ្មោះក្តី ត្រូវរួមសាមគ្គីសហការគ្នាបំពេញការងារ ក្នុងក្រុមប្រឹក្សារបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋាន និងបទបញ្ជាផ្ទៃក្នុងដែលបានកំណត់ ដើម្បីធានានិរន្តរភាព ប្រសិទ្ធភាពការងារក្នុងក្រុមប្រឹក្សា ក៏ដូចនៅក្នុងរដ្ឋបាលរបស់ខ្លួន ចាប់ពីពេលនេះ រហូតដល់ក្រុមប្រឹក្សាអាណត្តិថ្មី ដែលកើតចេញពីការបោះឆ្នោតចូលកាន់តំណែងជាផ្លូវការ។
ឯកឧត្តមប្រធាន សូមយកឱកាសនេះគូសបញ្ជាក់ឡើងវិញជូនឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជ្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាការបោះឆ្នោតដ៏មានសារ សំខាន់ ដើម្បីបន្តជំរុញ និងលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាឱ្យបន្ត អភិវឌ្ឍរីកចម្រើនសម្រាប់ចូលរួមពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសង្គមលើគ្រប់ វិស័យ។
ទន្ទឹមនេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាការធានាជំរុញ ដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលជាគោលនយោបាយ និងកម្មវិធីកំណែទម្រង់ផ្តួចផ្តើមឡើងដោយគណបក្សប្រជាជនកម្ពុជាឱ្យបន្ត បោះជំហានទៅមុខប្រកបដោយចីរភាព សំដៅចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការ អភិវឌ្ឍមូលដ្ឋានឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ៗរូបក្នុងសង្គម។
គណបក្សប្រជាជនកម្ពុជា បានកំណត់ក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោត នៅថ្នាក់ជាតិ និងការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ អំពីការប្តេជ្ញាចិត្តខាងនយោបាយយ៉ាងមុតមាំរបស់ គណបក្ស ក្នុងការបន្តជំរុញដំណើរការកំណែទម្រង់នេះឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីពង្រឹង រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យក្លាយជារដ្ឋបាលប្រកបដោយសក្តានុពល សំដៅចូលរួមសម្រេចឱ្យបាននូវ ចក្ខុវិស័យរបស់កម្ពុជា ហេតុនេះ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ បានរៀបចំនូវប្រព័ន្ធទំនាក់ទំនង ផ្សារភ្ជាប់គ្នា និងគាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរការបំពេញការងាររបស់ខ្លួន។
គណបក្សប្រជាជនកម្ពុជា បានធ្វើការប្តេជ្ញាចិត្តខាងនយោបាយ ពុះពារដណ្តើមជោគជ័យឱ្យបានដាច់ខាតក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិទាំងមូល ដើម្បីធានាដល់ការពង្រឹងរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យក្លាយជារដ្ឋបាលតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការដ៏រឹងមាំ និងប្រកបដោយសក្តានុពល ដើម្បីចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបសំណូមពរ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់និន្នាការនយោបាយ។
លើមូលដ្ឋាននេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សក់ សេដ្ឋា បានអំពាវនាវដល់អង្គបោះឆ្នោតជាសមាជិក ក្រុមប្រឹក្សាឃុំទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ដើម្បីគណបក្សបន្តគ្រប់គ្រងដឹកនាំក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ទូទាំង ខេត្តបាត់ដំបងជាបន្តទៀត។ ចុងបញ្ចប់នេះ ខ្ញុំសូមប្រសិទ្ធពរជ័យជូន ឯកឧត្តម លោកជំទាវ លោកស្រី អស់លោកទាំងអស់ សូមមានសុខភាពល្អ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចការងារ ៕

