**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន

ឯកឧត្តម កែ គឹមយ៉ាន ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់(គម្រោងកូរ៉េ)

ភ្នំពេញ៖ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម កែ កឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយឯកឧត្តម អស់លោកជាក្រុមការងារ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យអំពីវឌ្ឍនៈភាពនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ(គម្រោងកូរ៉េ)។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ដែលឯកឧត្តម កែ គឹមយ៉ាន និងក្រុមការងារចុះពិនិត្យនោះរួមមាន៖
១.អាងទឹកកន្សែង ស្ថិតក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ-ភ្លឺទំនប់អាងប្រវែង ៧គម ១២០ម, ផ្ទៃអាងមានទំហំ ៨៣០ហិកតា, បរិមាណទឹក ២២លាន ៨០០ពាន់ម៉ែតគូប, លទ្ធភាពស្រោចស្រពស្រូវវស្សា ៦.៣៦០ហិកតា និងលទ្ធភាពស្រោចស្រពស្រូវប្រាំង ១.៣១០ហិកតា។

២.អាងទឹកពង្រ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ភ្លឺទំនប់អាង ប្រវែង ៦គម ២៣ម, ផ្ទៃអាងមានទំហំ ៤៥៦ហិកតា, បរិមាណទឹក ៧លាន ៩០០ពាន់ម៉ែត្រគូប, លទ្ធភាពស្រោចស្រពស្រូវវស្សាបាន ២.៦០០ហិកតា និងលទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ២២០ហិកតា។

៣.អាងទឹកវាំងហែង ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ-ភ្លឺទំនប់អាងប្រវែង ៧គម ០១ម, ផ្ទៃអាងមានទំហំ ៣៤០ហិកតា, បរិមាណទឹក ៦លាន ៩០០ពាន់ម៉ែត្រគូប, លទ្ធភាពស្រោចស្រោពស្រូវវស្សាបាន ២៥៧០ហិកតា និងលទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ២២០ហិកតា។

មកដល់ពេលនេះ គម្រោងទាំងមូលដែលមានទំនប់អាងទឹកប្រវែងសរុប២០គម៣៦ម និងស្តារប្រឡាយមេ៦ខ្សែមានប្រវែងសរុប ៨៧គម ៦០ ក្នុងនោះមានចាក់បេតុងប្រវែង ៤០គម ១៦០ និងសាងសង់សំណង់សិល្បៈការចំនួន២០៧កន្លែង លទ្ធផលកំពុងអនុវត្ត និងសម្រេចបានចំនួន ៤០.៩០% ធៀបទៅនឹងទំហំការងារ នៃគម្រោងទាំងមូល។

ក្នុងរសៀលថ្ងៃដដែលនេះ ឯកឧត្តម កែ គឹមយ៉ាន និងក្រុមការងារព្រមទាំងអាជ្ញាធរមូលដ្ឋានបានចូលថ្វាយបង្គំព្រះសង្ឃនៅវត្តដុងអារញ្ញ និងបានបន្តដំណើរទៅចូលរួមជាអធិបតីក្នុងពិធីពិសារបាយសាមគ្គីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅក្រុងប៉ោយប៉ែត ប្រកបដោយភាពស្និទស្នាលកក់ក្តៅក្រៃលែង ៕

អត្ថបទដែលជាប់ទាក់ទង