អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់

តេហេរ៉ង៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ អ៉ីរ៉ង់ បានបាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ។
អ៉ីរ៉ង់ បាននិយាយជាយូរមកហើយ ថាកិច្ចព្រមព្រៀងសន្តិភាពជាមួយសហរដ្ឋអាមេរិក គឺផ្អែកលើបទឈប់បាញ់ដែលរួមបញ្ចូលទាំងនៅលីបង់។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ អ៉ីស្រាអែលបានបើកការវាយប្រហារជាយក្រុងបេរូត ជាលើកដំបូងចាប់តាំងពីសហរដ្ឋអាមេរិក ប្រកាសផែនការបទឈប់បាញ់សម្រាប់លីបង់ នៅសប្តាហ៍មុន។
ឆ្មាំបដិវត្តន៍អ៉ីរ៉ង់និយាយថា ពួកគេបានកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាស Ramat David នៅជិតទីក្រុង Nazareth របស់អ៉ីស្រាអែល។ យោធាអ៉ីស្រាអែលនិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបាញ់ស្ទាក់មីស៉ីលនោះ៕

