**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម

ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ

សៀមរាប៖ បើសិនជាលោកអ្នកដើរកម្សាន្តនៅប៉ែកខាងកើតនៃទីលានជល់ដំរី ក្នុងក្រុងអង្គរធំ នោះច្បាស់ជាបានឃើញទិដ្ឋភាពដ៏ទាក់ទាញនៃប្រាសាទចំនួន១២ សាងសង់ឡើងពីថ្មបាយក្រៀមពណ៌ក្រហមឆ្អៅ និងលាយថ្មភក់ខ្លះតាមរចនាសម្ព័ន្ធលម្អ។

សំណង់ទាំង១២នេះ គេឯងស្គាល់ជាទូទៅថា «ប្រាសាទសួរព្រ័ត» ដែលជាសំណង់មានរចនាបថប្លែកពីគេ និងមានចម្ងល់សង្ស័យជាច្រើនក្នុងរង្វង់អ្នកសិក្សាប្រវត្តិសាស្ត្រ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ទោះបីជាគ្មានសិលាចារឹកណាមួយចារទុកអំពីឈ្មោះដើម ឬកាលបរិច្ឆេទសាងសង់ច្បាស់លាស់ក៏ដោយ ប៉ុន្តែអាថ៌កំបាំងនៃប្រាសាទទាំង១២នេះ បានលេចពន្លឺព្រាលៗជាបន្តបន្ទាប់ តាមរយៈការសិក្សាវិភាគតាមកំណត់ត្រាបុរាណ ជាតិពន្ធុវិទ្យា និងការស្រាវជ្រាវបុរាណវិទ្យាសម័យទំនើប។

តាមរយៈការផ្ទៀងផ្ទាត់គ្នារវាងកំណត់ហេតុប្រវត្តិសាស្ត្រ ជំនឿរបស់អ្នកស្រុក និងការសន្និដ្ឋានរបស់អ្នកបុរាណវិទ្យា ប្រាសាទសួរព្រ័តប្រហែលជាមានមុខងារសំខាន់ៗពីរ ខុសប្លែកពីប្រាសាទផ្សេងៗ។

មុខងារទីមួយ គឺទំនងជាទីតម្កល់ទេវរូប ឬវត្ថុស័ក្តិសិទ្ធិដែលតំណាងឱ្យអំណាចនៃរដ្ឋចំណុះ ឬខេត្ត-ក្រុងចំនួន១២ ក្នុងរង្វង់រាជមណ្ឌលនៃចក្រភពខ្មែរ។ មុខងារនេះមានទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងប្រពៃណីរបស់ខ្មែរ ដែលសម័យក្រោយមក យើងហៅថា «បុណ្យតាំងតុ»។

នៅក្នុងពិធីនោះ ព្រះរាជាអង្គរបានតម្រូវឱ្យបណ្ដាសមន្តរាជ ឬស្ដេចត្រាញ់ដែលគ្រប់គ្រងតាមតំបន់ចំណុះ ធ្វើដំណើរមកកាន់រាជធានីអង្គរ ដើម្បីនាំយកនូវសួយសារអាករ និងភស្តុភារនានាមកថ្វាយព្រះមហាក្សត្រគង់នៅអង្គរ ដែលជាទំនៀមទាក់ទងនឹង «សួយសារអាករ ឬដង្វាយភក្តីភាព»។

ក្រៅពីនេះ ប្រាសាទសួរព្រ័តក៏មានមុខងារជា «ទីកាត់សេចក្ដីតាមជំនឿ» ដែលជានីតិវិធីរកយុត្តិធម៌មួយ ក្នុងប្រព័ន្ធតុលាការខ្មែរបុរាណផងដែរ។ នៅក្នុងសៀវភៅ «កំណត់ហេតុអំពីប្រពៃណីនៃអ្នកស្រុកចេនឡា» របស់លោក ជីវ តាក្វាន់ បេសកជនការទូតចិន ដែលបានមកដល់អង្គរក្នុងឆ្នាំ១២៩៦ លោកបានកត់ត្រានូវវិធិសាស្ត្ររកយុត្តិធម៌ដ៏ចម្លែកមួយនៅទីនេះថា៖ កាលណាមានវិវាទរវាងបុគ្គលពីរនាក់ ដែលចៅក្រមមិនអាចរកខុសត្រូវឃើញ គេនឹងឱ្យគូភាគីទាំងពីរទៅអង្គុយនៅក្នុងតួប្រាសាទ (ក្នុងក្តី) ម្នាក់មួយ ដោយមានសាច់ញាតិយាមកាមយ៉ាងតឹងរ៉ឹងពីខាងក្រៅ។ បន្ទាប់ពីស្នាក់នៅបាន ៣ ទៅ ៤ ថ្ងៃ ប្រសិនបើភាគីណាមួយកើតមានជំងឺតម្កាត់ភ្លាមៗ ដូចជាគ្រុនក្ដៅ ក្អក ឬចេញកមរមាស់ នោះគេជឿថាទេវតាដាក់ទណ្ឌកម្ម ហើយអ្នកនោះត្រូវចាញ់ក្ដីភ្លាមៗ។ ចំណែកអ្នកដែលមានសុខភាពល្អធម្មតា ត្រូវបានចាត់ទុកថាជាអ្នកស្មោះត្រង់ និងឈ្នះក្ដីដោយសារបារមីទេវតាតាមថែរក្សា។

ដោយឡែក ក្រៅពីទិដ្ឋភាពប្រវត្តិសាស្ត្រ អ្នកស្រុកខ្លះហៅទីនេះថា «ប្រាសាទនាង១២» ដោយផ្សារភ្ជាប់ទៅនឹងរឿងព្រេងខ្មែរដ៏ល្បីល្បាញគឺ រឿងភ្នំនាងកង្រី ឬនាង១២ ដោយយល់ថាជាកន្លែងដែលយក្ខិនីសន្ធមារ បានយកនាងទាំង១២នាក់មកឃុំឃាំង និងដកយកកែវភ្នែកទុក។

ជាច្រើនសតវត្សក្រោយមក ប្រាសាទសួរព្រ័តបានរងការខូចខាតយ៉ាងខ្លាំងពីធម្មជាតិ អាយុកាល និងសង្គ្រាម ដោយឆ្លងកាត់ដំណាក់កាលនៃអភិរក្ស និងជួសជុលជាបន្តបន្ទាប់។ នៅក្នុងឆ្នាំ១៩៥៥ សាលាបារាំងចុងបូព៌ា (EFEO) បានចាប់ផ្ដើមការងារជួសជុលដំណាក់កាលដំបូង ដោយផ្ដោតលើការទល់ទ្រដើម្បីការពារកុំឱ្យប្រាសាទរលំ និងរក្សាលំនឹងរចនាសម្ព័ន្ធជាបណ្ដោះអាសន្ន ក្រោយពីពិនិត្យឃើញថាគ្រឹះដីមានចលនា និងមានឫសឈើចាក់ទម្លុះ។ លុះដល់សម័យសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ៧០ និងដើមទី៨០ តំបន់អង្គរទាំងមូលមិនមានការថែរក្សាអភិរក្សជិត២០ឆ្នាំ ដែលបង្កជាការខូចខាតបន្ថែមពីធម្មជាតិ សំណើម និងរុក្ខជាតិដុះជុំវិញ ធ្វើឱ្យគ្រឹះប្រាសាទកាន់តែចុះខ្សោយ៕

អត្ថបទដែលជាប់ទាក់ទង