ល្បែងបោះអង្គញ់!

ភ្នំពេញ៖ ឱ្យតែដល់ពេលចូលឆ្នាំម្ដងៗ តើមានអ្នកណាខ្លះ ដែលហើមជង្គង់ដោយសារតែលេងបោះអង្គញ់ចាញ់គេ?
តស់! មកដឹងអំពីរបៀបនៃល្បែងបោះអង្គញ់ទាំងអស់គ្នា!
– ល្បែងបោះអង្គញ់ អាចលេងបានចាប់ពីគ្នាពីរនាក់ទៅដល់ដប់នាក់ ដែលចែកចេញជាពីរក្រុម ដោយមានចំនួនអ្នកលេងស្មើគ្នា។
– អង្គញ់ដែលយកមកលេងនេះ គេឲឈ្មោះថា កោយ ដែលចែកចេញជាពីរផ្នែកដែរ គេហៅថា កោយដាំមួយពួក និងកោយបោះមួយពួក។ កោយមួយពួកៗមានចំនូន ៣ ឫ ចំនួន ៥ គឺថាបើដាំកោយ ៣ នោះក៏បោះកោយ ៣ បើដាំកោយ ៥ នោះក៏បោះកោយ ៥ដែរ។
– អ្នកលេងត្រូវយកកោយដាំ ទៅដាំភ្ជាប់ទៅនឹងដីដែលមានជួរបែកកន្ធែកចេញពីកោយកណ្តាល ដែលហៅថា មេកន្លោង ឬ កន្លោង។ ចំណែកកោយបោះ គេយកទៅកាន់ទីទុកសម្រាប់បោះដើម្បីរំលំកោយដាំទាំងប៉ុន្មាននោះ។ ចំណែក ទី ត្រូវបានគេកំណត់យកប្រហែល ៣ ទៅ ៤ ម៉ែត្រពីមុខកោយដាំ។
– ការចាញ់ឈ្នះ ត្រូវបានកំណត់ដោយក្រុមដែលធ្វើឱ្យកោយដាំដួលរលំគ្រប់តាមលក្ខខណ្ឌទាំងអស់។ ប្រសិនបើក្រុមណាដែល បោះត្រូវកោយដាំកណ្តាលមុនរំលំកោយដាំដែលនៅពីក្រោយ ដូច្នេះក្រុមនោះនឹងទទួលបរាជ័យ។
– ក្រុមដែលឈ្នះគឺមានសិទ្ធិក្នុងការយកអង្គញ់ទៅជោះទៅលើជង្គង់ ក្រុមដែលបរាជ័យទៅតាមចំនួនដែលបានសន្មត់៕

