**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសិក្ខាសាលាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»**ឯកឧត្តម ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជា**អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រាប់ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងចៀសចេញឱ្យឆ្ងាយ ខណៈឃ្លាំងផ្ទុកគ្រាប់ក្នុងទីបញ្ជាការយោធភូមិភាគទី៣ ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន កំពុងរងការឆាបឆេះខ្លាំង**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា៖ គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីសម្រេចបានប្រមាណ៧៩ ភាគរយ**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ**ក្រសួងបរិស្ថាន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះតាមខ្នងផ្ទះពិនិត្យស្ថានភាពកង្វះខាតទឹក និងពិនិត្យរកប្រភពផ្គត់ផ្គង់ទឹកសម្រាប់បរិភោគនិងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅស្រុកចំនួន៣ ក្នុងខេត្តតាកែវ**ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បំពេញទស្សនកិច្ចដើម្បីពិនិត្យការរៀន និងបង្រៀន និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញអមដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ជូនទ្រី ក្នុងខេត្តបាត់ដំបង**ឯកឧត្ដម​ ជា​ ប៉ោ​ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**ឧត្តមសេនីយ៍ឯក​ ច័ន្ទ​ សុភត្រ្តា ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបថ្នាក់ដឹកនាំ និងស្ដាប់បទបង្ហាញអំពីការគ្រប់គ្រងរដ្ឋបាវ៉ារីយ៉ា មុនដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍**ឯកឧត្តម ប៉ែន បូណា ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភថវិកា ២០០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម វង្ស ពិសេន ជំរុញឲ្យអាជ្ញាធមូលដ្ឋានបន្តយកចិត្តទុកដាក់ការពង្រឹងសន្តិសុខសង្គម និងមន្រ្តីបក្សចុះជាប់មូលដ្ឋានដើម្បីបម្រើប្រជាពលរដ្ឋ**សហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យ TYDA នាំយកអំណោយជាថវិកាជូនលោកយាយអាយុ ៧១ឆ្នាំ មានជំងឺធ្ងន់ធ្ងរ នៅខេត្តត្បូងឃ្មុំ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅស្រុកពាមជរ ខេត្តព្រៃវែង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ស្រ្តី និងយុវជន ជាធនធានគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវភារកិច្ចចម្បងសំខាន់ៗ**ក្រុម Houthi អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើនាវាដឹកប្រេងរបស់អង់គ្លេស និងយន្តហោះគ្មានមនុស្សបើករបស់អាមេរិក

ឯកឧត្ដម ខូវ ឆាយ ក្លាយជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជំនួសឯកឧត្តម តែម ម៉ឺន

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំថ្មី ដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ត្រូវបានអង្គប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បោះឆ្នោតជ្រើសតាំងជាប្រធានសហព័ន្ធ ជំនួសប្រធានសហព័ន្ធចាស់ គឺឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ដែលបានសុំលាលែងពីតំណែង ។

យោងតាមសេចក្ដីរបស់សហព័ន្ធ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ (អនុប្រធានសហព័ន្ធ) ត្រូវបានតែងតាំងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រហូតដល់ចប់អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ ។ រីឯប្រធានសហព័ន្ធចាស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ត្រូវបានតែងតាំងជាប្រធានកិត្តិយស ។

បើតាមប្រភពពីមន្ដ្រីសហព័ន្ធ បានឲ្យដឹងថា ការសម្រេចផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំសហព័ន្ធនេះ ធ្វើឡើងក្រោយលោក តែម ម៉ឺន បានសុំលាឈប់ពីប្រធានសហព័ន្ធ ដោយសារមមាញឹកការងាររដ្ឋផង និងមានបញ្ហាសុខភាពផង។ ហេតុនេះ គណៈកម្មការប្រតិបត្តិសហព័ន្ធ ក៏សម្រេចបោះឆ្នោតជ្រើសតាំងប្រធានថ្មី ដើម្បីដឹកនាំបន្ដរហូតដល់ចប់អាណត្តិតែម្ដង។

គួរជម្រាបជូនថា ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន បានឡើងកាន់តំណែងប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាប់ពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០២៤ ដោយក្រោមការដឹកនាំរបស់លោក បានជំរុញឲ្យវិស័យកីឡាក្បាច់គុនបុរាណខ្មែរមួយនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយទទួលបានសមិទ្ធផលជាច្រើនពីការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសការដណ្ដើមបានមេដាយដ៏ច្រើន ក្នុងនាមម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កន្លងទៅ ៕

អត្ថបទដែលជាប់ទាក់ទង