**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ៥០នាក់ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភាកម្ពុជា

ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អាំង សំបូរ សមាជិកគណៈកម្ម​ការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា (គណៈកម្មការទី២) បានអញ្ជើញជាអធិបតី និងផ្តល់បទឧទ្ទេសនាម អមដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ជូនដល់ប្រតិភូនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៥០នាក់ ដឹកនាំដោយ​ ឯកឧត្តម ឌិន ស៊ីដែន នាយកកម្មវិធីអន្តរជាតិផ្នែកនីតិសាស្ត្រ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពី “តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា”។

ឯកឧត្តម ឌិន ស៊ីដែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យប្រតិភូនិស្សិតបានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីរដ្ឋសភានាពេលនេះ។ ឯកឧត្តម បានបន្ថែមថា ការមកធ្វើទស្សនកិច្ចនេះ មានគោលបំណងសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីច្បាប់ និងតួនាទីភារកិច្ចរបស់រដ្ឋសភា ក៏ដូចជាដើម្បីពង្រឹងចំណេះដឹងផ្នែកច្បាប់ដល់និស្សិតឱ្យកាន់តែប្រសើរ។

ក្រៅពីនេះ​ ឯកឧត្តម បានបង្ហាញដោយសង្ខេបអំពីប្រវត្តិនៃការករកើត វឌ្ឍនភាព និងសមិទ្ធផលសំខាន់នានា ដែលសាកលវិទ្យាល័យសម្រេចបានចាប់តាំងពីថ្ងៃបង្កើតរហូតដល់ឆ្នាំ២០២៤។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានបង្ហាញជូនប្រតិភូនិស្សិតអំពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជាសេនាធិការផ្តល់សេវាគាំទ្របច្ចេកទេសជូនដល់តំណាងរាស្ត្រក្នុងការអនុវត្តមុខងារស្នូលទាំងបីរបស់ខ្លួន។

ឯកឧត្តមបានបញ្ជាក់ថា អគ្គលេខាធិការដ្ឋានរដ្ឋសភាមានអគ្គនាយកដ្ឋានចំនួន៤ រួមមាន (១)អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ (២)អគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ (៣)អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន និង (៤)អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ដែលផ្តល់សេវាគាំទ្រជូនសមាជិក សមាជិការដ្ឋសភា ក្នុងការអនុវត្តការងាររបស់ខ្លួន ក្នុងនោះរួមមាន សេវានីតិវិធី សេវាស្រាវជ្រាវកិច្ចការសភា និងច្បាប់ សេវាគាំទ្រដល់ការងារការទូតសភា និងសេវាផ្សព្វផ្សាយសាធារណៈជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តម អាំង សំបូរ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូនិស្សិតសាកលវិទ្យាល័យ និងបានធ្វើការបង្ហាញពិស្តារអំពីប្រវត្តិនៃការករកើតសភា ដំណើរការវិវត្តន៍របស់សភា និងជាពិសេសអំពីតួនាទីស្នូលរបស់រដ្ឋសភាកម្ពុជា ក្នុងការរួមចំណែកពង្រឹងនីតិរដ្ឋ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា តំណាងរាស្រ្​ត​មានតួនាទីភារកិច្ចសំខាន់ចំនួន៣គឺ នីតិកម្ម (តាក់តែង និងអនុម័តច្បាប់) តាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ភាពជាតំណាងប្រជាពលរដ្ឋ និងការងារការទូតសភា។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានរំលេចដោយសង្ខេបអំពីរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋសភា ក្នុងនោះរដ្ឋសភានីតិកាលទី៧គឺ ដឹកនាំដោយ​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលទទួលបាននូវតួនាទីដ៏ឧត្តុង្គឧត្តមនេះ។

ឯកឧត្តម​ បានបន្តទៀតថា រដ្ឋសភាប្រជុំជាសាមញ្ញ២លើកក្នុងមួយឆ្នាំ ដែលក្នុងមួយលើកៗ មានរយៈពេល ៣ខែ ក្រៅពីការអនុម័តច្បាប់ តំណាងរាស្ត្​រ​ទាំងអស់ត្រូវចុះតាមមូលដ្ឋាន ដើម្បីតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋាន រួមទាំងជួយសម្របសម្រួល ដោះស្រាយរាល់បញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះ ឯកឧត្តម បានស្រាយបំភ្លឺនូវសំនួរមួយចំនួនរបស់និស្សិត និងបានផ្តល់ចំណេះដឹងថ្មីៗបន្ថែមទៀត ព្រមទាំងផ្តល់អនុសាសន៍ឱ្យនិស្សិតទាំងអស់ ចេះកំណត់គោលដៅ និងគោលបំណងរបស់ខ្លួនឱ្យច្បាស់លាស់ សម្រាប់ធ្វើការអភិវឌ្ឍទាំងចំណេះដឹង និងចំណេះធ្វើឱ្យបានល្អប្រសើរនាពេលខាងមុខនេះ។

ក្នុងឱកាសនោះដែរ ប្រតិភូនិស្សិតនៃសាកលវិទ្យាល័យក៏បានទស្សនាសាលប្រជុំពេញអង្គរដ្ឋសភា សាលពិព័រណ៍ បណ្ណាល័យ និងកន្លែងសំខាន់ៗមួយចំនួនទៀតផងដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង