**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យ និងស្វែងយល់ពីស្ថានភាពបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ

ភ្នំពេញ៖ នៅថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរទន្លេសាប មន្ត្រីបច្ចកទេសក្រសួងនិងមន្ទីរ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យនិងស្វែងយល់ពីស្ថានភាពទូទៅ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៃសហគមន៍នេសាទភូមិបណ្តែតទឹកក្នុងតំបន់បឹងទន្លេសាប ស្ថិតនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សូមជម្រាបថា ដំណើរចុះបេសកកម្មរបស់ ឯកឧត្តមរដ្ឋមន្រ្តី ប្រធានអាជ្ញាធរទន្លេសាប នាពេលនេះគឺក្នុងគោលបំណង ដើម្បីពិនិត្យ និងស្វែងយល់ពី ទី១)ស្ថានភាពតំបន់ដែនព្រៃលិចទឹក និងព្រៃលិចទឹក ក្នុងតំបន់៣ ដែលនឹងត្រូវបោះបង្គោលព្រំការពារថែរក្សា, ទី២)ការគ្រប់គ្រងធនធានទឹកសម្រាប់ការបង្កបង្កើនផលលើផ្ទៃដីកសិកម្មក្នុងតំបន់អាស្រ័យផលក្នុងតំបន់២, ទី៣)ការគ្រប់គ្រងរបស់អាជ្ញាធរដែនដីមានសមត្ថកិច្ច និងសហគមន៍ក្នុងកិច្ចការពារធនធានធម្មជាតិ, ទី៤)ស្ថានភាពទឹកបឹងទន្លេសាប និងទី៥)ការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ សម្រាប់ធ្វើជាធាតុចូលដ៏សំខាន់ក្នុងការផ្តួចផ្តើមគំនិតពីការគិតគូរដោយយកចិត្តទុកដាក់ចំពោះបញ្ហាគ្រប់គ្រងធនធានទឹក និងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងតំបន់ទន្លេសាប និងឈានទៅរៀបចំកសាងនូវគោលនយោបាយមួយច្បាស់លាស់ និងផែនការយុទ្ធសាស្រ្តរយៈពេលវែងក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ទន្លេសាបប្រកបដោយចីរភាព ដើម្បីចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបាវចនាទាំង៥៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរទន្លេសាបក៏បានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសហគមន៍នេសាទ ដែលកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិតអាស្រ័យនឹងធនធានធម្មជាតិរបស់បឹងទន្លេសាប ស្ថិតក្នុងតំបន់នោះផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការប្រែប្រួលរបបទឹកនៅក្នុងរដូវប្រាំងធៀបនឹងរដូវវស្សា ការរេចរិលនៃធនធនធម្មជាតិ គុណភាពទឹក សេវាកម្មទេសចរ និងការរស់នៅរបស់ប្រជាពលរដ្ឋសហគមន៍ក្នុង ការប្រើប្រាស់ទឹកប្រចាំថ្ងៃ ការវេចខ្ចប់កាកសំណល់រឹងរាវ ការធ្វើអនាម័យ និងការបញ្ចេញទឹកកខ្វក់ពី អាជីវកម្មខ្នាតតូចនៅលើទឹកបឹង ដែលពាក់ព័ន្ធជាមួយនឹងសុខមាលភាពរបស់បឹងទាំងមូល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ប្រធានអាជ្ញាធរទន្លេសាប ក៏បានលើកឡើងពីសារសំខាន់របស់បឹងទន្លេសាប ដែលជាសម្បត្តិធនធានធម្មជាតិមិនអាចកាត់ថ្លៃបាន និងបានបញ្ជាក់ពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការការពារថែរក្សា និងគ្រប់គ្រងតំបន់ទន្លេសាបប្រកបដោយចីរភាព ព្រមទាំងបានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវរួមសហការគ្នាជាមួយក្រសួង ស្ថាប័នជំនាញ ក្នុងការចូលរួមលើកកម្ពស់ប្រសិទ្ធភាពនៃការការពារ ការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានរបស់បឹងទន្លេសាបឱ្យមាននិរន្តរភាព។

គួរបញ្ជាក់ថា បឹងទន្លេសាប គឺជាបឹងទឹកសាបមួយដែលធំជាងគេក្នុងភូមិភាគអាស៊ីអាគ្នេយ៍ និងជាប្រព័ន្ធអេកូឡូស៊ីធម្មជាតិមានតម្លៃមិនអាចកាត់ថ្លៃបានទាំងផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន ដែលកំណត់ពីអត្តសញ្ញាណជាតិ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សន្តិសុខស្បៀង និងផ្គត់ផ្គង់ជីវភាពរស់នៅប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ ការទាញយកផលប្រយោជន៍ពីធនធានធម្មជាតិបឹងទន្លេសាបហួសកម្រិត រួមជាមួយការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យបឹងទន្លេសាប ទទួលរងនូវការគំរាមកំហែងគួរឱ្យព្រួយបារម្ភ ដែលនឹងអាចធ្វើឱ្យបាត់នូវលំនឹងប្រព័ន្ធអេកូឡូស៊ី ៕

អត្ថបទដែលជាប់ទាក់ទង