តួអង្គសម្ដែងក្នុងរឿង «ព្រះពុទ្ធ» បានទៅទស្សនាខេត្តសៀមរាប និងចូលក្រាបថ្វាយបង្គំសម្ដេច ព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម នៅវត្តរាជបូណ៌

ភ្នំពេញ៖ លោក Gagan Malik (ហ្គាហ្កាន ម៉ាលីក) ជាតារាសម្ដែងប៊ូលីវូត លោកធ្លាប់បានសម្ដែងដើរតួជា “ព្រះពុទ្ធ”បានទៅទស្សនាខេត្តសៀមរាប និងចូលក្រាបថ្វាយបង្គំសម្ដេច ព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម នៅវត្តរាជបូណ៌។
ប្រភពពីហ្វេសប៊ុកវត្តរាជបូណ៌ ក្រុងសៀមរាប នាថ្ងៃទី២០ ខែមីនានេះ បានឱ្យដឹងយ៉ាងដូច្នេះថា “ លោក Gagan Malik (ហ្គាហ្កាន ម៉ាលីក) ជាតារាសម្ដែងប៊ូលីវូត លោកធ្លាប់បានសម្ដែងដើរតួជា “ព្រះពុទ្ធ” ។ ការមកដល់ប្រទេសកម្ពុជាយើង គឺជាលើកទី១ របស់គាត់ វត្តមានលើកទី១ នៅលើទឹកដីកម្ពុជា លោក Gagan Malik និងក្រុមការងារ បានអញ្ជើញមកខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្ត និងបានអញ្ជើញចូលមកវត្តរាជបូណ៌ ក្រាបថ្វាយបង្គំ សម្ដេច ព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ដើម្បីសម្ដែងនូវការគោរព និងការគួរសមដែលលោកបានមកដល់ប្រទេសកម្ពុជាយើង”៕

