**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បើកសិក្ខាសាលាពិនិត្យឡើងវិញ ស្តីពីការថែទាំព្យាបាលកុមារ កង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិនិត្យឡើងវិញ ស្តីពីការថែទាំព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលគាំទ្រថវិកាដោយអង្គការ Hellen Keller International និងអង្គការ UNICEF។

សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង៖
១.ពង្រឹងការអនុវត្តការថែទាំព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរនៅមូលដ្ឋានសុខាភិបាល
២.ពង្រឹងការកត់ត្រា និងបញ្ចូលរបាយការណ៍ទៅក្នុងប្រព័ន្ធព័ត៌មានសុខាភិបាល។
៣.ពិគ្រោះពិភាក្សាលើបញ្ហាដែលជួបប្រទះ ដំណោះស្រាយ និងរៀបចំផែនការបន្ទាប់ ដើម្បីពង្រឹង និងបង្កើនការអនុវត្តឱ្យកាន់ តែមានប្រសិទ្ធភាព និងមានភាពឆាប់រហ័ស។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានធ្វើការក្រើនរំលឹកដល់មន្ត្រីទទួលបន្ទុកនៅក្នុងកម្មវិធីជាតិអាហារូបត្ថម្ភ និងបានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួន ដល់មន្ត្រីនៅថ្នាក់ក្រោមជាតិ ដូចខាងក្រោម៖

១. ពង្រឹងបន្ថែមការអនុវត្តសកម្មភាពការថែទាំព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ តាមរយៈការចុះអភិបាល និងផ្ដល់ព័ត៌មានត្រលប់ឱ្យបានឆាប់រហ័ស។
២. ពង្រឹងការកត់ត្រាបញ្ជីឱ្យបានច្បាស់លាស់ និងត្រឹមត្រូវទៀងទាត់។
៣. បង្កើនសកម្មភាពការគ្របដណ្ដប់ការផ្តល់គ្រាប់ថ្នាំជីវជាតិអា ដល់កុមារអាយុពី៦ ដល់ ៥៩ខែ និង គ្រាប់ថ្នាំជាតិដែក/អាស៊ីតហ្វូលីកដល់ស្រ្តីមានផ្ទៃពោះ និងក្រោយសម្រាល។
៤. ពង្រឹងការអប់រំផ្សព្វផ្សាយទាំងនៅក្នុងមូលដ្ឋានសុខាភិបាល និងក្នុងសហគមន៍ទាក់ទងនឹងសេវាអាហារូបត្ថម្ភសម្រាប់ មាតា ទារក និងកុមារឱ្យបានខ្លាំងក្លា
៥. បង្កើនកិច្ចសហការជាមួយអាជ្ញាធរក្នុងការស្រាវជ្រាវរកកុមារកង្វះអាហារូបត្ថម្ភ និងក្នុងករណីរកឃើញ ត្រូវធ្វើការបញ្ជូនទៅមូលដ្ឋានសុខាភិបាលដើម្បីធ្វើការថែទាំព្យាបាលឱ្យបានទាន់ពេល។
៦. រៀបចំផែនការតាមដាន និងបង្វឹកដល់មន្រ្តីកម្មវិធីបន្ទាប់ពីទទួលបានការបណ្តុះបណ្តាលរួច។

សូមជម្រាបផងដែរថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមដោយលោកស្រី គឹម រ័ត្ននា នាយិកាមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោក ហ៊ូ ក្រើន នាយកអង្គការ ហេឡែន ខេលល័រ ប្រចាំកម្ពុជា តំណាងអង្គការ UNICEF តំណាងគម្រោង MUSEFO នៃអង្គការ GIZ និងសមាសភាពដែលជាមន្ត្រីជំនាញមកពីបណ្តាខេត្តចំនួន ១៤ រួមមាន ខេត្តសៀមរាប កំពង់ធំ ក្រចេះ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ តាកែវ កំពត ឧត្តរមានជ័យ រតនគិរី ស្ទឹងត្រែង មណ្ឌលគិរី និងព្រះវិហារ សរុបចំនួន ១០៦នាក់ ៕

អត្ថបទដែលជាប់ទាក់ទង