**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ ទិវានារីអន្តរជាតិ ក្រោមប្រធានបទ ស្ត្រី​ និងក្មេងស្រីក្នុងបរិវត្តកម្ម​ឌីជីថល​

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤​ នៅទីបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ បានរៀបចំពិធីអបអរសាទរខួបលើកទី ១១៣ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ យោធភូមិភាគ​ទី​៤​។

លោកស្រីវរសេនីយ៍ត្រី អ៊ុត លក្ខិណា អនុប្រធាន​ក្រុមការងារយេនឌ័រ បានឡើងអានរបាយការណ៍បូកសរុបលទ្ឋផលការងារសំខាន់ៗ​របស់​នារី​ ក្នុង​ឆ្នាំ​២០២៣​កន្លង​ទៅ​ និងស្វាគមន៍ ក្នុងពិធីអបអរសាទរខួបលើកទី ១១៣ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ស្ត្រី​ និងក្មេងស្រីក្នុងបរិវត្តកម្ម​ឌីជីថល​។

លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយសេនាធិការរង និងជា​ប្រធានក្រុមការងារយេនឌ័រ​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ​ បានឡើងអានព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រីនរោតត្តមមុនីនាថសីហនុព្រះវររាជជាតិមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គល ក្នុង​ទិវា​នារី​អន្តរជាតិ​ខួប​លើក​ទី​ ១១៣​ ឆ្នាំ​ ២០២៤ ក្រោមប្រធានបទ ស្ត្រី​ និងក្មេងស្រីក្នុងបរិវត្តកម្ម​ឌីជីថល ជូន​អង្គពិធី ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប័ណ្ណសរសើររបស់ ឯកឧត្តមអគ្គបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ ជូនដល់លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយសេនាធិការរង និង​យោធិន​នារី​ ៣​ រូប​ផ្សេង​ទៀត​ដែលមានស្នាដៃល្អឆ្នើម ក្នុងសកម្មភាពការងារនារី​ នាឆ្នាំ២០២៣កន្លងមក និងបានជូនបាច់ផ្កាដល់ភរិយា និងវត្ថុអនុស្សារីយដល់យោធិននារី​គ្រប់​រូប​នៃបញ្ជាការដ្ឋាន​​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផងដែរ​ ។​

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការអបអរសាទរចំពោះខួបលើកទី១១៣ នៃទិវានារីអន្តរជាតិឆ្នាំ២០២៤ ក្រោមប្រធានបទស្ត្រីនិងក្មេងស្រីក្នុងបរិវត្ត​កម្មឌីជីថល ហើយនឹងបានកោតសរសើរចំពោះស្មារតីដ៏អង់អាចក្លាហានរបស់នារីនៅក្នុងពិភពលោក ដែលបានតស៊ូទាមទារសិទ្ធិ និងសេរីភាពស្មើគ្នា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប និងបានផ្តាំផ្ញើដល់យោធិននារីគ្រប់រូប ព្រមទាំងភរិយារបស់ថ្នាក់ដឹកនាំ នាយទាហាន​ នាយ​ទាហាន​រង​ និងពលទាហាន ត្រូវថែទាំសុខភាព ឲ្យបានល្អ​ ចូលរួមក្នុងការងារសង្គម ដោយ​អនុវត្ត​ន៍​តាម​យុទ្ធ​សាស្ត្រ​បញ្ចកោណក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ពិសេសចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ និងអនុវត្តតាមប្រធានបទ ស្ត្រី​ និងក្មេងស្រី ក្នុងបរិវត្តកម្ម​ឌីជីថល​។​

លោកស្រីព្រិន្ទបាលឯក ចាយ សុផល តំណាង​ឲ្យ​យោធិន​នារី​ នៃបញ្ជាការ​ដ្ខាន​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ បានឡើងធ្វើចំណាប់អារម្មណ៍​និងការប្តេជ្ញាចិត្តក្នុងពិធីអបអរសាទរខួបលើកទី ១១៣​ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ និង​រីក​រាយ​ក្រៃលែង​ ។

អត្ថបទដែលជាប់ទាក់ទង