ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារតាមដានវឌ្ឍនភាពផ្នែករដ្ឋបាល តាមអង្គភាព

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារតាមដានវឌ្ឍនភាពផ្នែករដ្ឋបាលតាមអង្គភាព នៅសាលប្រជុំវរជ័យ ទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមជាមួយថ្នាក់ដឹកនាំនៃអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕

