ស្វែងយល់ពីមេរោគដែលបានភ្ជាប់មកជាមួយនឹង extension file

ភ្នំពេញ៖ នៅពេលអ្នកទទួលបានអ៊ីម៉ែល ឬ តាមរយៈបណ្តាញសង្គមដែលភ្ជាប់មកជាមួយឯកសារ តើអ្នកនឹងទាញយកឯកសារនោះភ្លាមៗ ឬ យ៉ាងណា?
សូមប្រុងប្រយ័ត្នប្រភេទ extension file ដូចជា (.exe), (.ZIP), (.7-Zip), (.RAR)
១. អានអំពីការព្រមាន (Warning)
សូមប្រុងប្រយ័ត្នមុនពេលបើកឯកសារ ឬ តំឡើងកម្មវិធី ប្រសិនបើអ៊ីម៉ែល ឬ កម្មវិធីកំចាត់មេរោគរបស់អ្នកបានជូនព័ត៌មានទាក់ទងនឹងឯកសារ ឬ កម្មវិធីដែលមានមេរោគ ។
២. សិក្សាពីប្រភពឯកសារ
ប្រភេទ Extension File (.ZIP), (.7-Zip), (.RAR)
ជាវិធីសាស្រ្តពេញនិយម និងមានប្រសិទ្ធភាពសម្រាប់ Hacker ប្រើប្រាស់ក្នុងការបង្កប់មេរោគមកជាមួយ ដូចនេះប្រសិនបើអ្នកមិនស្គាល់ប្រភពឯកសារនោះច្បាស់លាស់ សុំកុំព្យាយាមទាញយកឯកសារនោះយកមកប្រើប្រាស់។
៣. ផ្ទៀងផ្ទាត់ឯកសារក្នុងប័ណ្ណសារ (Archives)
សូមធ្វើការស្គែនរកមេរោគមុនពេលបើកឯកសារប្រភេទ Extension File (.ZIP), (.7-Zip), (.Rar) ដែលបានភ្ជាប់មកជាមួយតាមរយៈអ៊ីម៉ែល និង បណ្តាញទំនាក់ទំនងសង្គម (Telegram, WhatsApp) ដោយប្រើប្រាស់កម្មវិធីកំចាត់មេរោគ ឬ គេហទំព័រ ៖ www.virustotal.com ៕

