**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាកលវិទ្យាល័យពេទ្យ ស៊ូន ឆុនយ៉ាង ទីក្រុងសេអ៊ូល សហការជាមួយក្រុមគ្រូពេទ្យអង្គឌួង និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញស្វាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសាកលវិទ្យាល័យពេទ្យ ស៊ូន ឆុនយ៉ាង ទីក្រុងសេអ៊ូល សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង (រាជធានីភ្នំពេញ) និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ រយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តសកល វិទ្យាល័យពេទ្យ ស៊ូន ឆុនយ៉ាង ប្រទេសកូរ៉េ សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យអង្គឌួង និងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ពិគ្រោះពិនិត្យជំងឺជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ។

បងប្អូនប្រជាពលរដ្ឋដែលចង់មកពិគ្រោះជំងឺជាមួយក្រុមគ្រូពេទ្យចំណានមកពីសកលវិទ្យាល័យពេទ្យ ស៊ូន ឆុនយ៉ាង និងក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ព្រោះការពិនិត្យពិគ្រោះជាមួយគ្រូពេទ្យបានច្រើន គឺរឹតតែល្អ ហើយថ្ងៃនេះយើងចាប់ផ្តើមពិនិត្យពិគ្រោះជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ៥០នាក់។ ព្រោះវិធីសាស្ត្រនៃការពិគ្រោះជំងឺមានលក្ខណខុសគ្នា សម្រាប់កម្ពុជា ពិគ្រោះជំងឺជាមុនសិន ទើបយកឈាម និងទឹកនោម ដោយឡែកក្រុមគ្រូពេទ្យកូរ៉េ គឺយកឈាម និងយកទឹកនោមជាមុន នៅពេលបានលទ្ធផលទើបពិគ្រោះ និងព្យាបាលតែម្តង។ មន្ទីរពេទ្យ ស៊ូន ឆុនយ៉ាង និងមន្ទីរពេទ្យអង្គឌួង បានសហការគ្នាល្អ បង្កើតបាននូវសមិទ្ធផលជួយជិវិតប្រជាពលរដ្ឋខ្មែរយើងបានច្រើន សូមថ្លែងការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ ខ្ញុំស្រមៃថា និងមានកិច្ចសហប្រតិបត្តិការត្រីភាគី ឬអាចចុះ MOU ត្រីភាគីរវាងមន្ទីរពេទ្យទាំង៣។ ថ្ងៃនេះមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស៊ូន ឆុងយ៉ាង ១៤រូប មានវេជ្ជបណ្ឌិត ៣រូប ហើយថ្ងៃស្អែកថែមពីររូបបន្ថែមទៀត និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីមន្ទីរពេទ្យអង្គឌួងចំនួន ២៦រូប និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុធ្វើការជាមួយគ្នា។

លោកសាស្ត្រាចារ្យ Park Pong Vorng ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសកលវិទ្យាល័យពេទ្យ ស៊ូន ឆុនយ៉ាង ទីក្រុងសេអ៊ូល ប្រធានក្រុមការងារបានថ្លែងអំណរគុណការទទួលស្វាគមន៍របស់អាជ្ញាធរខេត្តព្រះសីហនុ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តវិទ្យាល័យពេទ្យរបស់យើង ក្រុមគ្រូពេទ្យមានគម្រោងមកកាន់ខេត្តព្រះសីហនុកាលពីឆ្នាំមុន ក៏ប៉ុន្តែត្រូវខកខាន និងឱ្យពួកយើងបានមកឆ្នាំនេះ យើងមានវេជ្ជបណ្ឌិតចំនួន ៥រូប ដោយសារមានបញ្ហាតិចតួច យើងមានវេជ្ជបណ្ឌិត ២រូប គឺខាងបេះដូង និងធ្មេញ ហើយថ្ងៃស្អែកនឹងមានវេជ្ចបណ្ឌិត ២រូបបន្ថែមទៀត ផ្នែកជំងឺទូទៅ និងផ្នែកភ្នែក។ ទំនាក់ទំនងរវាងវិទ្យាល័យ ស៊ូន ឆុងយ៉ាង និងប្រទេសកម្ពុជាពិតជាមានការស្និតស្នាល ជាមិត្តភ័កដែលមានទំនាក់ទំនងល្អនឹងគ្នារយពេល ២០ឆ្នាំកន្លងមកហើយ។ កន្លងមកមានក្រុមគ្រូពេទ្យកម្ពុជាប្រមាណ ១០០នាក់ បានទទួលការសិក្សានៅសាកលវិទ្យាល័យ ស៊ូន ឆុងយ៉ាង យើងក៏បានជួយព្យាបាលជំងឺប្រជាពលរដ្ឋកម្ពុជាជាច្រើនផងដែរ។

លោក បានបញ្ជាក់ថា លោកបានមកកម្ពុជា ៥ដងហើយ គឺមកខេត្តសៀមរាប ក្នុងនោះមានអ្នកជំងឺបេះដូងធ្ងន់ធ្ងរច្រើន ដូច្នេះខ្ញុំបានព្យាបាលពួកគាត់ និងមានអ្នកវះកាត់ជំងឺបេះដូងនៅទីនោះដែរ។ ដោយមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា ទើបខ្ញុំមានឱកាសច្រើនបែបនេះ ទន្ទឹមនោះយើងក៏បានទទួលជំនួយជាច្រើនពីលោកអភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង យើងមានឱកាសម្តងទៀតមកធ្វើការជាមួយអ្នកទាំងអស់គ្នា។ ចំពោះមន្ទីរពេទ្យអង្គឌួង បានសហការជាមួយមន្ទីរពេទ្យយើងខ្ញុំរយៈពេល ៥ឆ្នាំកន្លងមក យើងបានធ្វើគម្រោងជាមួយគ្នា ហើយថ្ងៃនេះពួកគាត់ក៏បានចូលរួមជាមួយពួកយើងដែរ សមិទ្ធផលដែលយើងទទួលបានមកដល់ថ្ងៃនេះ គឺជាការសហការគ្នារវាងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យសកលវិទ្យាល័យ ស៊ូន ឆុងយ៉ាង ហើយប្រជាជនជាច្រើននឹងទទួលបានអត្ថប្រយោជន៍ សូមកុំស្ទាក់ស្ទើរមកជួបពួកខ្ញុំពិគ្រោះយោបល់ផ្នែកសុខភាពទាំងអស់គ្នា យើងមានរយពេល ២ថ្ងៃ ជារយៈពេលខ្លី ក៏ប៉ុន្តែពួកយើងនឹងខិតខំឪ្យអស់ពីលទ្ធភាព ដើម្បីជួយឱ្យអ្នកទាំងអស់គ្នាមានសុខភាពល្អ សង្ឃឹមថា ឱកាសនេះមិនមែនជាឱកាសលើកទី១ និងក៏មិនមែនជាឱកាសលើកចុងក្រោយនោះដែរ យើងមានឱកាសជាច្រើនទៀត គឺលើកទី២ ទី៣ នៅឆ្នាំក្រោយៗទៀត យើងនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា ដែលជាប្រទេសមិត្តរបស់ពួកយើងមានសុខភាពល្អ។

សូមបញ្ជាក់ថា ការពិនិត្យពិគ្រោះយោបល់សម្រាប់អ្នកជំងឺ ជាមធ្យមអាចជួយពិនិត្យ ពិគ្រោះជំងឺជូនប្រជាពលរដ្ឋប្រមាណជា ១០០នាក់ ក្នុងមួយថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង