**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ

ភ្នំពេញ៖ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ធំ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង៩នៃខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមកពីក្រសួងពាក់ព័ន្ធនានា ថ្នាក់ដឹកនាំខេត្តកំពង់ធំ និងសមាជិកសមាជិកាជាច្រើនរូបទៀត។

ពិធីនេះធ្វើឡើងនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ធំ។ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្ដម វង្សី វិស្សុត បានជំរុញឱ្យសមាជិកសមាជិកានៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំទាំងអស់ បន្តខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្តក្នុងការបម្រើប្រជាពលរដ្ឋ បម្រើជាតិ និងត្រូវផ្តល់សេវាកម្មផ្សេងៗឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត និងសង្គមជាតិទាំងមូល។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីតួនាទីនិងក្រឹត្យក្រមរបស់ក្រុមការងារថ្នាក់ជាតិក្នុងការចុះជួយមូលដ្ឋានថ្នាក់ក្រោមជាតិ ក្នុងនោះក្រុមការងារថ្នាក់ជាតិមានតួនាទីសំខាន់ក្នុងការចុះជួយតម្រង់ទិស ជួយគាំទ្រ ជួយលើកកម្ពស់សមត្ថភាពអាជ្ញាធរមូលដ្ឋាន និងជួយជំរុញការអភិវឌ្ឍភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងថ្នាក់មូលដ្ឋានក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់លើការអភិវឌ្ឍសេវាសាធារណៈ និងដោះស្រាយទំនាស់ និងបញ្ហាផ្សេងៗ ដែលបានកើតឡើងនៅមូលដ្ឋានផ្ទាល់ សំដៅជួយលើកកម្ពស់ប្រសិទ្ធភាពការងារ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍ សង្គម និងសេដ្ឋកិច្ចថ្នាក់មូលដ្ឋាននៅក្នុងខេត្តកំពង់ធំនិយាយដោយឡែក និងរួមចំណែកជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលនិយាយជារួម។

ឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តទៀតថា ក្រៅពីជួយទម្រង់ទិស និងជួយគាំទ្រដល់កិច្ចការងារខាងលើនេះ ការចុះមូលដ្ឋានរបស់ក្រុមការងារថ្នាក់ជាតិ ក៏ត្រូវតែសិក្សា ស្រាវជ្រាវ តាមដាន និងវាយតម្លៃសមិទ្ធផលការងារនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលថាតើគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ មានប្រសិទ្ធភាព និងចំគោលដៅកម្រិតណាក្នុងការជួយដោះស្រាយបញ្ហា និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋថ្នាក់មូលដ្ឋាន។ ម្យ៉ាងទៀត គឺដើម្បីតាមដានការអនុវត្តគោលនយោបាយរបស់ថ្នាក់ក្រោមជាតិថាតើស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែរឬទេ ហើយសម្រេចបានលទ្ធផលការងារដូចការវាយតម្លៃ និងការរំពឹងទុកឬអត់?

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានរំលឹកពីអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញឱ្យមន្ត្រីទាំងអស់កុំធ្វើជាមន្ត្រីជើង១០ ដែលអង្គុយតែក្នុងការិយាល័យរង់ចាំតែចុះហត្ថលេខាលើឯកសារ ឬរបាយការណ៍លទ្ធផលការងារពីមន្ត្រីថ្នាក់ក្រោម។ ក្នុងន័យនេះ លោកចង់សំដៅនិងជំរុញឱ្យមន្ត្រីថ្នាក់ជាតិចុះជួយមូលដ្ឋានឱ្យជាប់ជាមួយនឹងប្រជាពលរដ្ឋ ហើយមន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ក៏ត្រូវចុះអនុវត្តការងារផ្ទាល់នៅតាមមូលដ្ឋាន ដើម្បីសិក្សាពីបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋបានជួបប្រទះបញ្ហា និងវាយតម្លៃសមិទ្ធផលការងារនៃការអនុវត្តគោលនយោបាយ ក៏ដូចជាដាក់ចេញគោលនយោបាយថ្មី សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងអស់នោះឱ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ក៏បានក្រើនរំលឹកណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំថា ការចុះមូលដ្ឋានមិនមែនមកដណ្តើមអំណាចថ្នាក់មូលដ្ឋាននោះទេ ហើយក៏មិនចុះអនុវត្តការងារជំនួសអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរក្រសួងស្ថាប័ននានានោះដែរ ពោលគឺដើម្បីចុះជួយតម្រង់ទិស ជួយផ្តល់ការគាំទ្រ និងជួយលើកកម្ពស់សមត្ថភាព ដើម្បីជំរុញការអភិវឌ្ឍថ្នាក់មូលដ្ឋានឲ្យកាន់តែល្អប្រសើរប៉ុណ្ណោះ។
បន្ថែមពីលើនេះ ក្រុមការងាររាជរដ្ឋាភិបាលនឹងជួយជំរុញមូលដ្ឋានថ្នាក់ក្រោមជាតិក្នុងការផ្តល់ និងអភិវឌ្ឍសេវាសាធារណៈ ហេដ្ឋារចនាសម្ពន្ធ ផ្លូវ ទឹក ភ្លើង ប្រឡាយ និងដោះស្រាយភាពអសកម្ម ដូចជា ចោរកម្ម ល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើង ទំនាស់ដីធ្លី និងបញ្ហាផ្សេងៗទៀត។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានចាត់ទុកការចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាល គឺជាយន្តការមួយក្នុងការជួយជំរុញសកម្មភាពចុះមូលដ្ឋានរបស់មន្ត្រីថ្នាក់ក្រោមជាតិ និងការជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលមន្ត្រីថ្នាក់ក្រោម និងប្រជាជនមូលដ្ឋានបានជួបប្រទះផងដែរ។
ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ផ្តល់ការណែនាំដល់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ក្រុង ស្រុកត្រូវចាត់ចែងរៀបចំ ប្រកាសសមាសភាពក្រុមការងារថ្នាក់ឃុំ-សង្កាត់ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕

អត្ថបទដែលជាប់ទាក់ទង