**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ

សមាជិកសហភាពអឺរ៉ុបចំនួន ២៦ប្រទេស ព្រមានអ៊ីស្រាអែល ប្រឆាំងនឹងការវាយលុកចូលក្នុងទីក្រុង Rafah

ប្រ៊ុចសែល៖ បណ្តាប្រទេសសហភាពអឺរ៉ុបទាំងអស់លើកលែងតែប្រទេសហុងគ្រីកាលពីថ្ងៃចន្ទបានព្រមានអ៊ីស្រាអែលប្រឆាំងនឹងការបើកការវាយលុកចូលក្នុងទីក្រុង Rafah ដែលពួកគេបានឲ្យដឹងថានឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវមហន្តរាយនៃជនភៀសខ្លួនប្រហែល ១.៥លាននាក់ដែលបានចូលទីក្រុងនៅគែមភាគខាងត្បូងនៃ Gaza។

រដ្ឋមន្ត្រីការបរទេសអៀរឡង់ លោក Micheal Martin បានឲ្យដឹងមុនពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមកពីប្រទេសសមាជិកសហភាពអឺរ៉ុបទាំង ២៧ប្រទេស នៅទីក្រុងប្រ៊ុចសែលថា ការវាយប្រហារលើទីក្រុង Rafah នឹងមានមហន្តរាយយ៉ាងពិតប្រាកដ។

បន្ទាប់ពីកិច្ចចរចាបានបញ្ចប់ សមាជិកម្នាក់ក្នុងចំណោមពួកគេបានអំពាវនាវនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយសម្រាប់ការផ្អាកមនុស្សធម៌ជាបន្ទាន់ដែលនឹងនាំឱ្យមានបទឈប់បាញ់យូរអង្វែង ការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ និងការផ្តល់ជំនួយមនុស្សធម៌។

សេចក្តីថ្លែងការណ៍នេះត្រូវបានចេញក្នុងនាម រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិក ២៦ នៃសហភាពអឺរ៉ុប ហើយអ្នកការទូតបានឲ្យដឹងថា ហុងគ្រី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រដ្ឋាភិបាលអ៊ីស្រាអែល គឺជាប្រទេសតែមួយគត់ដែលមិនបានចុះឈ្មោះ។

លោក Micheal Martin បានឲ្យដឹងថា អៀរឡង់សុំឱ្យរដ្ឋាភិបាលអ៊ីស្រាអែលកុំចាត់វិធានការយោធានៅទីក្រុង Rafah ដែលនឹងធ្វើឱ្យស្ថានភាពមនុស្សធម៌ដែលមានមហន្តរាយរួចទៅហើយ និងរារាំងការផ្តល់សេវាមូលដ្ឋាន និងជំនួយមនុស្សធម៌ដែលត្រូវការជាបន្ទាន់។

អ៊ីស្រាអែល​កំពុង​រៀបចំ​ការ​វាយលុក​លើ​ដី​ទីក្រុង​ភាគ​ខាងត្បូង​នៃ​តំបន់​ហ្គាហ្សា ដែល​ខ្លួន​បាន​ហៅ​ថា​ជា​បន្ទាយ​ចុងក្រោយ​នៃ​ការ​គ្រប់​គ្រង​របស់​ក្រុម​ហាម៉ាស​បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​ជិត​ប្រាំ​ខែ។

អ៊ីស្រាអែល​ចោទប្រកាន់​ក្រុម​យុទ្ធជន​ហាម៉ាស​ថា​បាន​លាក់​ខ្លួន​ក្នុង​ចំណោម​ជន​ស៊ីវិល ដែល​ជា​អ្វី​ដែល​ក្រុម​សកម្មប្រយុទ្ធ​បដិសេធ ហើយ​និយាយ​ថា​ វិធានការ​ពិសេស​កំពុង​ត្រូវ​បាន​គេ​យក​ដើម្បី​បញ្ចៀស​ជន​ស៊ីវិល។

ប៉ុន្តែប្រធានគោលនយោបាយការបរទេសរបស់ EU លោក Josep Borrell បាននិយាយថា វានឹងមិនអាចទៅរួចទេក្នុងការទប់ស្កាត់ការស្លាប់របស់ជនស៊ីវិល។

លោកបានបន្តថា យើងត្រូវបន្តដាក់សម្ពាធលើអ៊ីស្រាអែលដើម្បីធ្វើឱ្យពួកគេយល់ថាមានមនុស្សច្រើនណាស់នៅតាមផ្លូវ Rafah វានឹងមិនអាចទៅរួចទេក្នុងការជៀសវាងការស្លាប់របស់ជនស៊ីវិល។

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ ឡាយ លីហួ

អត្ថបទដែលជាប់ទាក់ទង