**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

អង្គការរូមធូរីដ រៀបចំ​កិច្ចប្រជុំ​ឆ្លុះបញ្ចាំងសមិទ្ធិផលសម្រេចបានឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការសកម្មភាពក្នុងឆ្នាំ ២០២៤ របស់កម្មវិធីអប់រំកុមារី

ភ្នំពេញ៖ អង្គការរូមធូរីដ​ បានរៀបចំ​កិច្ចប្រជុំ​ឆ្លុះបញ្ចាំងសមិទ្ធិផលសម្រេចបានឆ្នាំ២០២៣ និងផ្សព្វផ្សាយ ផែនការសកម្មភាពក្នុងឆ្នាំ ២០២៤ របស់កម្មវិធីអប់រំកុមារី នៃអង្គការរូមធីរីដកម្ពុជា ប្រចាំខេត្តបន្ទាយមានជ័យ​ ជូនដល់ស្រុក​ សាលាពាក់ព័ន្ធដែលអង្គការបានដំណើរការសកម្មភាពនាពេលកន្លងមក​ ធ្វើឡើងនៅសាលប្រជុំ​ មន្ទីរអប់រំ​ យុវជន​ និងកីឡានាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤។

លោក​ ប៊ុនចាន់​ ស៊ីសាវាត់ ប្រធានអង្គការរូមធូរីដប្រចាំខេត្តបន្ទាយមានជ័យ​ បានឱ្យដឹងថា​ ៖ អង្គការូមធូរីដប្រចាំខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមអនុវត្តកម្មវិធីរបស់ខ្លួនជាផ្លូវការនៅចុងឆ្នាំ២០១៥ លើកម្មវិធីអំណាន ហើយចំពោះកម្មវិធីអប់រំកុមារីនៅចុងឆ្នាំ២០១៩ មកទល់ពេលនេះ អង្គការរូមធូរីដប្រចាំខេត្តបន្ទាយមានជ័យអនុវត្តកម្មវិធីអំណានក្នុងសាលាបឋមសិក្សា សរុប៩៥សាលា ក្នុងក្រុង/ស្រុកចំនួន៦។
ក្នុងនោះ៧០សាលាបានបញ្ចប់ការអនុវត្តកម្មវិធីអំណានរយៈពេល៣ទៅ៤ឆ្នាំ និងចំនួន២៥សាលាកំពុងអនុវត្ត ដែលក្នុងនោះគឺនៅស្រុកម៉ាឡៃចំនួន១៧សាលាបឋមសិក្សា និងក្រុងប៉ោយប៉ែតចំនួន៨សាលាបឋមសិក្សា។ ចំណែកកម្មវិធីអប់រំកុមារី បាននិងកំពុងអនុវត្តន៍ក្នុងវិទ្យាល័យ និងអនុវិទ្យាល័យចំនួន៨ ក្នុងចំណោមនោះមានវិទ្យាល័យភ្នំធំផងដែរ ក្នុងស្រុកចំនួនពីរ គឺស្រុកព្រះនេត្រព្រះចំនួន និងស្រុកមង្គលបូរី ដែលមានកុមារីគោលដៅចំនួនសរុប ប្រមាណ ១,៨៥៤នាក់។

លោក​ ខិម​ តាំងស៊ុន​ អនុប្រធានមន្ទីរអប់រំ​ យុវជន​ និងកីឡាខេត្ត​ តំណាងលោកប្រធានមន្ទីរ​ ក៏បានថ្លែងនូវការអរគុណចំពោះអង្គការរូមធូរីដកម្ពុជា​ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យអប់រំ​ នៅប្រទេសកម្ពុជាក៏ដូចជានៅក្នុងខេត្តបន្ទាយមានជ័យ​ ដែលកន្លងមកអង្គការតែងតែបានចូលរួមចំណែកយ៉ាង​សកម្មភាពក្នុងការជួយឧបត្ថម្ភទៅដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត​ ហើយមានឱកាសក្នុងការទទួលបាននូវសម្ភារៈសិក្សា​ដូចជាកង់ជាដើម​ ដើម្បីឱ្យពួកគេមានឱកាលសិក្សារៀនសូត្រក្រេបយកចំណេះដឹង។

សូមបញ្ជាក់ផងដែរ​ថា​ ក្នុងរយៈពេល៨ឆ្នាំមកនេះ អង្គការរូមធូរីដ​បានវិនិយោគថវិការប្រមាណ២លានដុល្លា លើវិស័យអប់រំ ក្នុងខេត្តបន្ទាយមានជ័យ ៕

អត្ថបទដែលជាប់ទាក់ទង