**សម្តេចតេជោ ឱ្យកត់ត្រាទុកថា ថ្ងៃទី១៦ ឧសភា ២០២៤ ជាពេលសម្តេចនិយាយដល់ឯករាជ្យភាពខាងនយោបាយ លើបញ្ហាដឹកជញ្ជូនផ្លូវទឹក**បទវិភាគ៖បើយកការដំឡើងពន្ធគយធ្វើជាអាវុធ អាមេរិកនឹងរងការខាតបង់កាន់តែខ្លាំង**អ្នកជំនាញដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ជួបជជែកពិភាក្យាគ្នា ដើម្បីចែរំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក**២ថ្ងៃទៀត ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ សម្រាប់វិញ្ញាសាសរសេរលើកទី២ នឹងមកឈានដល់**ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចំនួន៤ និងមជ្ឈមណ្ឌលធនធាននៃ អ.វ.ត.ក. ត្រៀមផ្សព្វផ្សាយសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»**កម្ពុជា-ចក្រភពអង់គ្លេស បន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច**សម្ដេចតេជោ៖ ក្រោយបញ្ចប់គម្រោងព្រែកជីកហ្វូណនតេជោ ពលរដ្ឋនៅជាប់តំបន់នោះ នឹងមិនខ្វះទឹកប្រើប្រាស់ឡើយ**សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យរាជរដ្ឋាភិបាលថ្មី បើកការដ្ឋានជីកព្រែកហ្វូណនតេជោឱ្យបានឆាប់**សម្តេចតេជោ ហ៊ុន សែន៖ គម្រោងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជាសុទ្ធសាធ មិនស្ថិតក្រោមគំនិតផ្ដួចផ្ដើច នៃគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិនទេ**ឯកឧត្ដម សក់ សេដ្ឋា ផ្តល់អនុសាសន៍ណែនាំ លើកិច្ចការសំខាន់ៗជាអាទិភាព ៧ចំណុច ដល់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបវេល យកទៅអនុវត្ត**ឯកឧត្ដម សក់ សេដ្ឋា ថ្លែងអំណរគុណ ថ្នាក់ដឹកនាំ មន្ត្រីក្រុមការងារគ្រប់ជំនាន់ ដែលចូលរួមយ៉ាងធំធេង ក្នុងការកសាងស្រុកបវេល ឱ្យមានការអភិវឌ្ឍគ្រប់វិស័យរហូតដល់សព្វថ្ងៃ**ឯកឧត្ដម សក់ សេដ្ឋា៖ ក្នុងដំណាក់កាលដំបូងៗ ក្រោយពីរំដោះប្រទេសជាតិចេញពីរបបប៉ុលពត ក្រុមការងារចុះមូលដ្ឋាន បានចូលរួមជួយទប់ស្កាត់ការធ្វើសកម្មភាពរបស់កម្លាំង ប៉ុល ពត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីកូរ៉េ អញ្ជើញចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន០៦ នៅទីក្រុងសេអ៊ូល**កងទ័ពកម្ពុជា-ចិន បើកធ្វើសមយុទ្ធនាគមាស លើកទី៦ រួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារមនុស្សធម៌»**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្តល់អនុសាសន៍ណែនាំលើកិច្ច ការសំខាន់ៗ ៦ចំណុចជាអាទិភាព ដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបរវេល**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការបើកឡើងវិញការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ**ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា៖ រាជរដ្ឋាភិបាលថ្មី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពង្រឹង សកម្មភាពការងារចុះមូលដ្ឋាន ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១**ក្រុមការងារពិនិត្យ និងតាមដានការសាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយទទួលបានការអនុញ្ញាត បានចំនួន២៣២ករណី

ប.ស.ស. បង្ហាញពីយុទ្ធសាស្ត្រដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ការងារឆ្នាំ២០២៤-២០២៨

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំផែនការយុទ្ធស្ត្រ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ការងារឱ្យបានជាអតិបរិមា ស្របទៅតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ នៅក្នុងយុទ្ធសាស្ត្រទី៥-កម្មវិធីទី៣៖ ការលើកកម្ពស់ការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម ក្នុងនោះរួមមានចង្កោមសកម្មភាព និងសូចនាករ គន្លឹះរបស់ បេឡាជាតិសន្តិសុខសសង្គម (ប.ស.ស.) បានលើកឡើងពី ការពង្រឹងការអប់រំ និងផ្សព្វផ្សាយលើកកម្ពស់សុខុលមាលភាព ការបង្ការហានិភ័យការងារ និងការគ្រប់គ្រងហិរញ្ញវត្ថុ។

ដើម្បីអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព ប.ស.ស. បានកំណត់នូវសកម្មភាពផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ពេលធ្វើដំណើរ និងលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម និងការគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងមួយឆ្នាំត្រូរៀបចំយ៉ាងតិច៩៦០វគ្គ និងមានអ្នកចូលរួមយ៉ាងតិចចំនួន១២៨ ០០០នាក់។

ដោយឡែក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍របស់បងប្អូនកម្មករនិយោជិត ប.ស.ស. បានកំណត់នូវសកម្មភាព សិក្សា សហការ និងរៀបចំមធ្យោបាយធ្វើដំណើរសមរម្យសម្រាប់កម្មករនិយោជិត សំដៅលើកកម្ពស់កម្មវិធីបង្ការហានិភ័យការងារ ដោយត្រូវធ្វើបញ្ជីបច្ចុប្បន្នភាពអ្នកបើកបរយានយន្តដឹកកម្មករនិយោជិតជាប្រចាំ និងត្រូវសិក្សាពីជម្រើសក្នុងការជំរុញការផ្លាស់ប្តូររថយន្តកែឆ្នៃដែលដឹកកម្មករនិយោជិតបច្ចុប្បន្ន ទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករនិយោជិត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ឬអង្គភាពណាមួយច្បាស់លាស់ យ៉ាងយូរត្រឹមឆ្នាំ២០២៧៕

អត្ថបទដែលជាប់ទាក់ទង